ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបានប្រកាសយ៉ាងប្រយ័តប្រយែងនូវអ្វីដែលលោកបានហៅថា«ព័ត៌មានល្អ»នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអង្គារ ដោយនិយាយថា «ពួកអ្នកឈ្លានពានកំពុងត្រូវបានរុញចេញជាបណ្តើរៗហើយ»។
ជំនួយការជាន់ខ្ពស់ម្នាក់នៃសភាសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កញ្ចប់ជំនួយនេះទំនងរួមបញ្ចូលទាំងប្រព័ន្ធកាំភ្លើងធំ និងកាំភ្លើងបាញ់ផ្លោងផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចសែលនៅថ្ងៃពុធនេះ ជាទីកន្លែងដែលលោក នឹងជួបជាមួយសម្ព័ន្ធមិត្តអង្គការអូតង់ និងអឺរ៉ុប ហើយត្រូវគេរំពឹងថា នឹងប្រកាសការដាក់ទណ្ឌកម្មជុំថ្មីប្រឆាំងនឹងរុស្ស៊ីចំពោះការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន។
បើទោះបីជាយ៉ាងនេះក្តី អភិបាលទីក្រុង Lviv លោកAndriy Sadovy បាននិយាយថា ព្រលានយន្តហោះ មិនទទួលរងការវាយប្រហារទេ។
លោក Paul Pillar ជាអតីតមន្ត្រី CIA ជាន់ខ្ពស់ បានថ្លែងប្រាប់វីអូអេថា៖ «បើមនុស្សក្នុងលោកខាងលិចយល់ថា លោក Putin ឆ្កួតលីលា ការណ៍នេះ អាចជាការមានប្រៀបខាងយុទ្ធសាស្ត្រមួយ។ ទិដ្ឋភាពបែបនេះ អាចនាំឱ្យពួកមេដឹកនាំលោកខាងលិច បារម្ភអំពីអ្វីដែលមនុស្សឆ្កួតលីលានេះ អាចធ្វើតទៅទៀត។
លោក Austin បានដាក់បុគ្គលិកយោធាសហរដ្ឋអាមេរិកចំនួន៨ពាន់៥រយនាក់ឲ្យស្ថិតនៅក្នុងការប្រុងប្រយ័ត្នដែលត្រូវដាក់ពង្រាយនៅតំបន់អឺរ៉ុបខាងកើតជាទីកន្លែងភាគច្រើនអាចមានសកម្មភាពដែលជាផ្នែកមួយនៃកងកម្លាំងឆ្លើយតបរបស់អង្គការអូតង់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ។
ផែនការថ្មីនេះ នឹងជំនួសឱ្យយុទ្ធសាស្ត្រដែលមានស្រាប់នៅពេលបច្ចុប្បន្ននេះ ដែលយុទ្ធសាស្ត្រទាំងនោះ មានបំណងឆ្លើយតបទៅនឹងភាពគឃ្លើនណាមួយដែលកូរ៉េខាងជើងអាចបង្កឡើង។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន កំពុងរៀបចំដាក់ចេញនូវផែនការក្នុង«គ្រាអាសន្នមួយចំនួន» ដោយបារម្ភពីរដ្ឋាភិបាលក្រុងមូស្គូ អាចនឹងធ្វើការគំរាមកំហែងណាមួយដោយកម្លាំងយោធាជៀសជាងការពិភាក្សាគ្នាដ៏ស្វិតស្វាញនោះ។
សហរដ្ឋអាមេរិកថា ការព្យាយាមធ្វើឃាតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ជាការវាយប្រហារលើស្ថិរភាព និងអធិបតេយ្យភាពរបស់រដ្ឋអ៊ីរ៉ាក់» ហើយបានទទួលស្គាល់ថា លក្ខណៈនៃការវាយប្រហារនោះ ទំនងជាទាក់ទងនឹងក្រុមពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។
ឧត្តមសេនីយ៍កំពូលម្នាក់របស់សហរដ្ឋអាមេរិកបានព្រមានថា មិនយូរមិនឆាប់ផែនការរបស់ចិនដើម្បីជំនួសសហរដ្ឋអាមេរិកខាងឧត្តមភាពយោធា នឹងក្លាយជាការណ៍ពិត។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត ពន្លឿនកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការប្រជែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ពេលវេលាដែលសម្ព័ន្ធភេរវកររដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាននិងអាល់កៃដា អាចត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារសហរដ្ឋអាមេរិក និងលោកខាងលិច គឺកាន់តែឆាប់ជាងការរំពឹងទុកពីមុន បន្ទាប់ពីសហរដ្ឋអាមេរិក ដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។
កិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់វិលទៅគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ កំពុងប្រឈមនឹងការបរាជ័យ ហើយករណីនេះបានបង្ខំឲ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ពិចារណាលើជម្រើសមិនមែនការទូតដើម្បីទប់ទល់នឹងការគំរាមកំហែង។
មន្រ្តីយោធាសហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃអង្គារថា យុទ្ធនាការដាក់សម្ពាធមិនបង្អង់ដៃរបស់ប្រទេសចិនលើតៃវ៉ាន់ គឺមានតែបង្កើនឱកាសឲ្យមានកំហុសតែប៉ុណ្ណោះ និងប្រហែលជាអាចបង្កឲ្យមានការប្រយុទ្ធគ្នាដោយអចេតនា។
មន្រ្តីក្រសួងការពារជាតិអាមេរិកកំពុងបដិសេធមិនបញ្ជាក់អំពីរបាយការណ៍ដែលថា កងកម្លាំងអាមេរិកនៅកោះតៃវ៉ាន់ បង្ហាត់កងទ័ពតៃវ៉ាន់ដោយសម្ងាត់ ដើម្បីត្រៀមខ្លួនក្នុងករណីមានការវាយប្រហារពីប្រទេសចិន។
អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បានបង្ហាញសញ្ញាថា វាជាកំហុសមួយក្នុងការយល់ឃើញថា អង្គការអូតង់ចុះខ្សោយដោយសារតែការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ឬក៏ដោយសារភាពតានតឹងដែលកាន់តែពុះកញ្ជ្រោលឡើងរវាងប្រទេសបារាំងនិងសហរដ្ឋអាមេរិក។
លោកនាយឧត្តមសេនីយ៍ Mark Milley នាយសេនាធិការកងទ័ពចម្រុះនិងជាមន្រ្តីយោធាកំពូលបំផុតរបស់សហរដ្ឋអាមេរិក បានថ្លែងដូច្នេះ អំពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៃការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន។
គ្រោះថ្នាក់ធំបំផុតចំពោះសហរដ្ឋអាមេរិកនិងលោកខាងលិចបន្ទាប់ពីការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន អាចចេញមកពីសាខាអាហ្វហ្គានីស្ថានរបស់ក្រុមភេរវកររដ្ឋអ៊ីស្លាម មិនមែនក្រុមal-Qaida ទេ ទោះបីក្រុមនេះមានទំនាក់ទំនងយូរអង្វែងជាមួយតាលីបង់ក៏ដោយ។
ក្រុមមន្រ្តីដែលផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាកាលពីថ្ងៃអង្គារបានបន្ទរការព្រមានកាលពីដើមឆ្នាំនេះថា ការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតចំពោះសហរដ្ឋអាមេរិកគឺមនុស្សធំឡើងនៅក្នុងប្រទេស ដោយមានមនោគមវិជ្ជាជនជាតិស្បែកសអស្ចារ្យជាងគេនិងទុក្ខព្រួយផ្ទាល់ខ្លួន។
អ្នកឃ្លាំមើលពួកតាលីបង់បង្កើតរដ្ឋាភិបាល និងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន កាន់តែប្រយ័ត្នប្រយែងអំពីការប្តេជ្ញាដោយមេដឹកនាំក្រុមនេះដើម្បីឱ្យប្រាកដថា គ្មានអង្គការភេរវករណា អាចយកប្រទេសនេះជាមូលដ្ឋានសម្រាប់វាយប្រហារសហរដ្ឋអាមេរិកឡើយ។
សហរដ្ឋអាមេរិកមិនបានច្រានចោលលទ្ធភាពធ្វើការជាមួយក្រុមតាលីបង់ប្រឆាំងការគំរាមកំហែងពីសាខាក្រុមភេរវកម្មនៅប្រទេសអាហ្វហ្គានីស្ថានទេថ្វីបើពួកមន្ត្រីបានប្រយ័ត្នប្រយែងពីការរំពឹងទុក។
ព័ត៌មានផ្សេងទៀត