ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​រដ្ឋ​អ៊ីស្លាម​នៅ​សូម៉ាលី បង្ក​ការ​គំរាម​កំហែង​កាន់តែ​ខ្លាំង


រូបឯកសារ៖ បុរសម្នាក់កំពុងមើល​រូប​មេដឹកនាំ​រដ្ឋអ៊ីស្លាមនៅសូម៉ាលី Abdulqadir Mumin នៅប្រទេសកេនយ៉ា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ បុរសម្នាក់កំពុងមើល​រូប​មេដឹកនាំ​រដ្ឋអ៊ីស្លាមនៅសូម៉ាលី Abdulqadir Mumin នៅប្រទេសកេនយ៉ា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។

សហរដ្ឋ​អាមេរិក​កំពុង​ពង្រឹង​ការ​ផ្តោតការ​យកចិត្ត​ទុកដាក់​លើការ​ប្រឆាំង​ភេរវកម្ម​របស់ខ្លួន​ក្នុង​ប្រទេស​សូម៉ាលី​ បន្ទាប់​ពី​គោលដៅ​ដែល​ល្បីឈ្មោះ​កាន់តែ​ខ្លាំង​ជាច្រើន ​ដែលជាប់​ពាក់ព័ន្ធ​នឹង​ការ​ងើប​ឡើងវិញ​នៃ​ក្រុម​ភេរវករ​រដ្ឋអ៊ីស្លាម​បង្កើត​មូលដ្ឋាន​របស់ខ្លួន​នៅ​ឧបទ្វីប​សូម៉ាលីក្នុង​តំបន់​អាហ្វ្រិក​ខាងកើត។

មន្ត្រី​អាមេរិក​មានការ​ព្រួយ​បារម្ភ​ថា ​ក្រុម​រដ្ឋអ៊ីស្លាម-សូម៉ាលី ​ដែល​ជា​ឈ្មោះ​សាខា​មួយ​ត្រូវ​គេ​ស្គាល់ក្នុង​តំបន់​ បាន​ផ្លាស់ប្តូរ​ពីការ​ក្លាយ​ជាស្នូល​ដ៏សំខាន់​នៅក្នុង​បណ្តាញ​ហិរញ្ញវត្ថុ​សកល​របស់​រដ្ឋអ៊ីស្លាម​ ក្លាយជា​អ្នករៀបចំ​ទទួលមេដឹកនាំ​កំពូល​របស់​ក្រុម​នេះ។

មេដឹកនាំ​កំពូល​ក្រុម ​រដ្ឋអ៊ីស្លាម ​«ចាត់ទុក​ទ្វីបអាហ្រ្វិក​ជាកន្លែង​ដែល​ពួកគេ​គួរតែ​វិនិយោគ ​ជា​កន្លែង​ដែល​ពួកគេ​មានការ​អនុញ្ញាត​ និង​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ប្រសើរ​ជាងមុន​ និង​ដោយ​សេរី​ ហើយ​ពួកគេ​ចង់​ពង្រីក​ខ្លួន»។​

នេះបើ​យោង​តាម​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ដែល​បញ្ជាក់​បន្ថែម​ថា៖​ «ដូច្នេះ ពួកគេ​បាននាំ​ការគ្រប់គ្រង​បែប​អ៊ីស្លាម​ទៅកាន់​តំបន់នោះ»។

ការ​វាយតម្លៃ​របស់​សហរដ្ឋអាមេរិក​ធ្វើឡើង​បន្ទាប់​ពីមាន​ការលេច​ចេញ​នូវ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ពីប្រទេស​សូម៉ាលី​ថា មេដឹកនាំ​រដ្ឋអ៊ីស្លាម Abu Hafs al-Hashemi al-Qurashi បាន​ធ្វើដំណើរ​ពីប្រទេស​ស៊ីរី ឬអ៊ីរ៉ាក់ ​បន្ទាប់​មក​ឆ្លងកាត់​ប្រទេស​យេម៉ែន​ទៅកាន់​តំបន់ Puntland ពាក់​កណ្តាល​ស្វយ័ត​នៃ​ប្រទេស​សូម៉ាលី​នៅ​ភាគ​ឦសាន​របស់​ប្រទេស។

ការណ៍នេះ​ក៏កើតឡើង​ក្រោយ​ការព្រមាន​ពីមន្ត្រី​សន្តិសុខ​សូម៉ាលី​ជាច្រើន​នាក់​ដែលថា​ក្រុម​រដ្ឋ អ៊ីស្លាម សូម៉ាលី ​បានកើន​ឡើង​កាន់តែ​ខ្លាំង​ ដោយសារ​តែមួយ​ផ្នែក​ដោយសារ​លំហូរ​ចូលនៃ​ក្រុម​យុទ្ធជន​ និង​ប្រតិបត្តិករ​ពី​ប្រទេស​យេម៉ែន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG