មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកបានសម្តែងការរកាំចិត្តដែរថ្វីបើបានទទួលការសរសើរពីរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin ចំពោះភាពក្លាហានរបស់កងទ័ពក្នុងការជម្លៀសនេះក៏ដោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ បានថ្លែងការពារជាថ្មីនូវសេចក្តីសម្រេចរបស់លោកក្នុងការបញ្ចប់សង្គ្រាមរយៈពេលពីរទសវត្សរ៍របស់អាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយថា៖ «ខ្ញុំប្តេជ្ញាថានឹងមិនបន្តអូសបន្លាយសង្គ្រាមដែលមិនចេះចប់នេះទេ»។
ការសម្រេចចិត្តរបស់លោក Biden នៅក្នុងការប្រកាន់តាមកាលកំណត់ដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាននេះ បានរងការរិះគន់ពីគូប្រជែងនយោបាយនិងសម្ព័ន្ធមិត្តមួយចំនួន។
មេដឹកនាំជាច្រើនគ្រោងជំរុញឲ្យលោកប្រធានាធិបតី Joe Biden រក្សាទុកកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ ឱ្យហួសថ្ងៃកំណត់នៅថ្ងៃទី ៣១ ខែសីហា ដើម្បីជួយសម្រួលដល់កិច្ចប្រឹងប្រែងការជម្លៀសដែលកំពុងកើតមានឡើង។
ក្រុមយុទ្ធជនតាលីបង់ (Taliban) ដែលអនុវត្តវិធីសាស្ត្រវាយសម្រុកបន្ទាន់ភ្លាមៗនៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន ហាក់ទំនងជាកំពុងប្រឹងប្រែងដើម្បីដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ុល ដោយបានជម្រុលឆ្ពោះទៅកាន់ទីក្រុងនោះ។
ថវិកាភាគច្រើនរបស់ក្រុមតាលីបង់បានមកពីសកម្មភាពឧក្រិដ្ឋនានា ដូចជាផលិតផលអាភៀន ការជួញដូរគ្រឿងញៀន ការគំរាមទារប្រាក់ និងការចាប់ជម្រិតមនុស្សយកប្រាក់ជាដើម។
កងកម្លាំងសន្តិសុខរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានតស៊ូដើម្បីខ្ទប់ការរុលទៅមុខគួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមបះបោរមួយសប្តាហ៍នេះ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទបានហៅស្ថានការណ៍នៅលើសមរភូមិនៅក្នុងប្រទេសអាហ្វហ្គានីស្ថានថា «ជាការព្រួយកង្វល់ដ៏ខ្លាំង»។
មន្ទីរបញ្ចកោណ កាលពីយប់ថ្ងៃអង្គារ បានបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសមួយលើកនៅជិតតំបន់ Galkayo ចម្ងាយប្រហែល៥៨០ គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីម៉ូហ្គាឌីស្យូ។ មន្ត្រីសូម៉ាលី ក៏បានប្រកាសពីរឿងនេះដំបូងគេ នៅព្រឹកថ្ងៃអង្គារ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកដែលបានសម្តែងសុទិដ្ឋិនិយមថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នឹងអាចទប់ទល់មិនឲ្យកងកម្លាំងបះបោរតាលីបង់ដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាននោះ ប្រហែលជាផ្អែកលើការវាយតម្លៃអំពីក្តីសង្ឃឹមរបស់ខ្លួន ច្រើនជាងទិន្នន័យដែលអាចវាស់វែងបាន។
លោកឧត្តមនាវី Michael Studeman នាយកស៊ើបការណ៍សម្ងាត់របស់ទីបញ្ជាការនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានការព្រួយកង្វល់អំពីចំណាត់ការមិនបានគ្រប់គ្រាន់ចំពោះចិន។
លោក Biden បានបញ្ជាឲ្យមានការពិនិត្យជាថ្មីឡើងវិញកាលពីថ្ងៃពុធជុំវិញការប្រមើលមើលកាន់តែច្រើនឡើងដែលថា ជំងឺកូវីដ១៩ អាចកើតចេញពីមន្ទីរពិសោធន៍មួយរបស់ចិន ដោយសន្យាថានឹងចំណាយធនធានបន្ថែមទៀត រួមទំាងធនធានពីមន្ទីរពិសោធន៍ជាតិរបស់សហរដ្ឋអាមេរិកផង។
សហរដ្ឋអាមេរិកនឹងធ្វើតាមការសន្យារបស់ខ្លួននៅក្នុងការគាំទ្រកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានតាមរយៈកងកម្លាំងទាហាន ទោះបីជានៅពេលដែលកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពសម្ព័ន្ធមិត្តបន្តចាកចេញពីប្រទេសអាហ្វហ្គានីស្ថានក៏ដោយ។
លោកឧត្តមនាវី Philip Davidson បានធ្វើសក្ខីកម្មនៅមុខគណៈកម្មាធិការកិច្ចការការពារជាតិរបស់ព្រឹទ្ធសភាថា៖ «ខ្ញុំបារម្ភថា ពួកគេកំពុងពន្លឿនមហិច្ឆតារបស់ពួកគេ ដើម្បីប៉ែងជើងសហរដ្ឋអាមេរិក ដណ្ដើមយកភាពជាអ្នកដឹកនាំរបស់អាមេរិកក្នុងឆាកអន្តរជាតិ»។
ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានចេញសេចក្តីប្រកាសដោយបានព្រមានថា «បរិយាកាសគំរាមកំហែងខ្លាំង» ទំនងជាមានរហូតដល់ចុងខែមេសា។
លោក Robert Contee ប្រធានស្តីទីនាយកដ្ឋានប៉ូលិសប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា៖ «ខ្ញុំគិតថា អ្នកអាចនឹងឃើញមានកងទ័ពឆ្មាំការពារជាតិប្រមាណ ២ ម៉ឺននាក់ដែលនឹងមានវត្តមាននៅទីនេះ»។
លោក Krebs បានឆ្លើយតបទៅនឹងការបញ្ឈប់ពីតំណែងនេះនៅលើទំព័រ Twitterផ្ទាល់ខ្លូនថ្មីរបស់លោកដូច្នេះថា៖ «ជាកិត្តិយសដែលបានបម្រើការងារ។ យើងធ្វើវាបានត្រឹមត្រូវ។ ការពារថ្ងៃនេះដើម្បីសុវត្ថិភាពថ្ងៃស្អែក»។
លោក Robert O'Brien បានថ្លែងនៅក្នុងវេទិកាសន្ដិសុខសាកលតាមអនឡាញថា៖ «ប្រសិនបើលោក ចូ បៃដិន ( Joe Biden) និងអ្នកស្រី ខាម៉ាឡា ហារីស (Kamala Harris) ត្រូវបានកំណត់ថាជាអ្នកឈ្នះ ដែលវាហាក់ដូចជាពិតប្រាកដអញ្ចឹងមែន នៅពេលឥឡូវនេះ យើងនឹងមានការផ្ទេរអំណាចប្រកបដោយវិជ្ជាជីវ:។
ព័ត៌មានផ្សេងទៀត