ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រុងប្រៀប​សម្រាប់​«ការ​វាយ​ប្រហារ​ខ្លាំង​តាម​អ៊ីនធឺណិត»​ពី​ចិន


នាយក​​​​​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ (FBI)​ លោក​ Christopher Wray ​ថ្លែងនៅក្នុង​សវនាការ​មួយ​របស់​សភាអាមេរិកអំពី​ចិន​ នៅវិមាន​សភា​អាមេរិក ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
នាយក​​​​​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ (FBI)​ លោក​ Christopher Wray ​ថ្លែងនៅក្នុង​សវនាការ​មួយ​របស់​សភាអាមេរិកអំពី​ចិន​ នៅវិមាន​សភា​អាមេរិក ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

ការព្រមានថ្មី​មួយពី​មន្ត្រី​ជាន់ខ្ពស់​ម្នាក់ខាង​ការពង្រឹង​ច្បាប់​របស់​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ថា ​ការប្រឹងប្រែង​របស់​ប្រទេស​ចិន​ក្នុង​ការ​យកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក​ជា​គោល​ដៅនៃ​ការវាយ​ប្រហារ ជា​ការគំរាមកំហែងបន្ទាន់​មួយ ​ដែល​ត្រូវតែ​ដោះស្រាយ​នៅ​ពេលនេះ។

លោក​ Christopher Wray ​នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ (FBI)​ និយាយប្រាប់​សមាជិក​សភាអាមេរិក​ថា ​ក្រុម​អ្នកលួចចូល​ក្នុង​ប្រព័ន្ធអ៊ីនធឺណិត​ធ្វើការ​ឱ្យ​រដ្ឋាភិបាលចិន​បាន​យក​ជា​គោលដៅ​វាយ​ប្រហារ​យ៉ាង​សកម្ម​នូវប្រព័ន្ធ​អគ្គិសនី ​រោង​ចក្រសម្អាតទឹក​កខ្វក់ ​បំពង់​ប្រេងនិង​ប្រព័ន្ធ​ដឹកជញ្ជូន​របស់​សហរដ្ឋ​អាមេរិក។

លោក​ Wray ​បានថ្លែងនៅក្នុងសក្ខីកម្មរៀបចំ​ជាមុន​ ចេញ​ផ្សាយនៅ​មុន​សវនកម្មមួយ​របស់​សភា​កាលពីថ្ងៃ​ពុធ អំពីការប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ចិនថា «​ការប្រថុយ​ប្រថានមាន​លើ​ជនជាតិ​អាមេរិកាំងគ្រ​ប់​គ្នា​តម្រូវឱ្យ​មានការយកចិត្ត​ទុកដាក់របស់​យើង​នៅ​ពេលនេះ‍»។

នាយក ​FBI​ រូបនេះ​ក៏បានចោទ​ដែរ​ថា ​រដ្ឋាភិបាល​ក្រុងប៉េកាំងធ្វើ​យុទ្ធនា​ការតា​អ៊ីនធឺណិត​ ដើម្បីកម្រិត​សេរីភាពក្នុងសហរដ្ឋ​អាមេរិក​«រហូត​ដល់ខាងក្នុង​ព្រំដែន​យើង ​នៅ​ទូទាំង​ប្រទេស​យើង ​ដើម្បី​បំបិទ​មាត់​ បំភិតបំភ័យនិង​គំរាម​កំហែងពលរដ្ឋ​យើង​និងអ្នក​រស់នៅក្នុង​ប្រទេសយើង‍»។

ស្ថានទូតចិន​នៅ​រដ្ឋធានីវ៉ាស៊ីន​តោនមិនទាន់​ឆ្លើយ​តប​នឹង​សំណើ​សុំអត្ថាធិប្បាយ​នៅឡើយ​ទេ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG