ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បញ្ជាក់​ថា​មនុស្ស​៧​នាក់​រងរបួស​នៅ​ក្នុង​ការវាយ​ប្រហារ​លើ​ទីតាំង​មួយ​នៅ​អ៊ីរ៉ាក់


រូបឯកសារ៖ រូប​បន្ទាយ​អាកាស​ Ain al-Asad នៅ​ភាគ​ខាងលិច​វាលខ្សាច់ Anbar ប្រទេសអ៊ីរ៉ាក់។(AP Photo/Nasser Nasser, File)
រូបឯកសារ៖ រូប​បន្ទាយ​អាកាស​ Ain al-Asad នៅ​ភាគ​ខាងលិច​វាលខ្សាច់ Anbar ប្រទេសអ៊ីរ៉ាក់។(AP Photo/Nasser Nasser, File)

សហរដ្ឋ​អាមេរិក​បាន​ជម្លៀស​មនុស្ស​២​នាក់​ចេញពី​មូលដ្ឋាន​ទ័ព​អាកាស​មួយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ថែទាំ​សុខភាព​បន្ថែម​បន្ទាប់ពី​ការវាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​កាលពី​ថ្ងៃ​ចន្ទ​ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​៧​នាក់​រងរបួស។

មន្ត្រី​ការពារ​ជាតិ​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​មនុស្ស​ទាំង​អស់​៧​នាក់ ​ដែល​មាន​៥​នាក់​ជា​ទាហាននិង​អ្នក​ធ្វើការ​ជាប់​កិច្ចសន្យា​២ ​នាក់​បាន​រងរបួស​បន្ទាប់ពី​គ្រាប់​រ៉ុក្កែត​២​គ្រាប់​បាន​ធ្លាក់​ចូលក្នុងមូលដ្ឋាន​យោធា​ al-Asad ​នៅ​ក្នុង​តំបន់​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់។
មន្ត្រី​រូបនោះ​បាន​និយាយ​ទៀត​ថា​មនុស្ស​ទាំង៧​នាក់​នោះ​មាន​ស្ថានភាព​នឹងនរ ​ក៏​ប៉ុន្តែ មនុស្ស​២​នាក់​បាន​ត្រូវ​«យក​ទៅ​ព្យាបាល​បន្ថែម»។

រហូត​មកទល់​ពេល​នេះ​មិន​មាន​ក្រុម​ណាមួយ​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​ប្រហារ​រ៉ុក្កែត​នេះ​ដែល​កើត​មាន​ឡើង​នៅពេល​ផ្នែក​ភាគ​ច្រើន​នៃ​តំបន់​រង់ចាំ​លទ្ធភាព​នៃ​ការវាយ​ប្រហារ​ដោយ​អ៊ីរ៉ង់​និង​សាខា​របស់​ខ្លួន​ប្រឆាំង​នឹង​អ៊ីស្រាអែល​នៅ​ក្នុង​ការសងសឹក​ចំពោះ​ការសម្លាប់​សមាជិក​ជាន់​ខ្ពស់​របស់​ក្រុមភេរវកម្ម ​Hezbollah​ និង​ក្រុម​ហាម៉ាស់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។

ក៏ប៉ុន្តែ ​យោធា​អ៊ីរ៉ាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​រកឃើញ​រថយន្តធុនធ្ងន់និង​ប្រដាប់​បាញ់​គ្រាប់​រ៉ុក្កែត​បាន​ប្រើប្រាស់​នៅ​ក្នុង​ការវាយ​ប្រហារ​នោះ​ក្នុង​ទីក្រុង Haditha នៅ​ក្បែ​នោះ។
យោធា​អ៊ីរ៉ាក់​ក៏​បាន​និយាយ​ដែរ​ថា​ខ្លួន​បាន​ខិត​ជិត​ទៅនឹង​ការរកឃើញ​ជន​ដៃដល់៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG