បេសកកម្មរបស់ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) នៅក្នុងទីក្រុង Wuhan ប្រទេសចិន បានសន្និដ្ឋានថា វីរុសដែលបណ្តាលឲ្យកើតជំងឺកូវីដ១៩ ទំនងជាបានឆ្លងពីសត្វប្រជៀវទៅមនុស្សតាមរយៈសត្វផ្សេងទៀត។
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្កោលទោសការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ដែលបានធ្វើឲ្យមនុស្សជាង ១០០ នាក់ស្លាប់ ដែលនេះគឺជាការស្លាប់នៅក្នុងថ្ងៃបង្ហូរឈាមដ៏ខ្លាំងបំផុតចាប់តាំងពីថ្ងៃរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈមក។
ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនមីយ៉ាន់ម៉ាឈ្មោះ Myanmar Economic Holdings Ltd ជាផ្នែកមួយនៃវិធានការបន្ថែមប្រឆាំងរបបយោធាក្រោយរដ្ឋប្រហារ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រហូតមកដល់ពេលនេះ ក្រុមបាតុករ និងមេដឹកនាំនិស្សិតប្រមាណជាង ៧០ នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថរាជាធិបតេយ្យ ហើយបាតុករប្រហែល១២នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ។
នៅថ្ងៃពុធនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកជាប់ឃុំជាង ៦០០ នាក់ ដែលពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋប្រហារយោធា ស្របពេលដែលមានការខឹងសម្បារកាលពីពេលថ្មីៗនេះ ចំពោះការបង្ក្រាបដ៏ព្រៃផ្សៃរបស់យោធាលើក្រុមបាតុករ។
សហរដ្ឋអាមេរិកយល់ឃើញថា ប្រទេសចិនគឺជាការគំរាមកំហែងចំពោះសន្តិសុខរួម ប៉ុន្តែនឹងមិនបង្ខំសម្ព័ន្ធមិត្តឲ្យជ្រើសរើសរវាងចិននិងសហរដ្ឋអាមេរិកនោះទេ។ នេះបើយោងតាមសេចក្ដីដកស្រង់ចេញពីសុន្ទរកថារបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken។
យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារបាននិយាយការពារការបង្ក្រាបរយៈពេល៧សប្តាហ៍របស់ខ្លួនដែលបានធ្វើឱ្យបាតុករប្រជាធិបតេយ្យជាង២៦០នាក់ស្លាប់ ដោយទទូចថាខ្លួននឹងមិនអត់ធ្មត់ចំពោះភាពអនាធិបតេយ្យទេ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃច័ន្ទបានអនុម័តទណ្ឌកម្មលើការរំលោភបំពាននៅក្នុងប្រទេសចិន មីយ៉ាន់ម៉ា និងរុស្ស៊ី ខណៈសហភាពអឺរ៉ុបពង្រីកវិធានការប្រឆាំងការរំលោភសិទ្ធិមនុស្សជាសកល។
The measures are part of a package of human rights sanctions targeting a dozen people that also includes individuals in Russia, North Korea, Eritrea, South Sudan and Libya, diplomats said.
ក្រុមហ៊ុន Moderna ថា ខ្លួនបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារ ដែលមានអាយុចាប់ពី ៦ ខែ រហូតដល់ ១២ ឆ្នាំ ដោយមានគម្រោងសាកល្បងលើកុមារប្រហែល ៦.៧៥០ នាក់។
រដ្ឋាភិបាលចិនបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួនមាន «ការបារម្ភជាខ្លាំង» អំពីសុវត្ថិភាពនៃពលរដ្ឋរបស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរោងចក្ររបស់ចិនមួយចំនួនបានទទួលរងការវាយប្រហារ។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនកាលពីថ្ងៃចន្ទម្សិលមិញ ក្នុងគោលបំណងកៀរគរសម្ព័ន្ធមិត្តសំខាន់ៗនៅទ្វីបអាស៊ីដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់។
ការអញ្ជើញនេះបានបណ្តាលឲ្យមានការចោទប្រកាន់ជាច្រើនតាមបណ្តាញសង្គមអនឡាញថា រដ្ឋាភិបាលស្រីលង្កាកំពុងគាំទ្ររដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ាដោយស្ងៀមស្ងាត់។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា៖ «ដើម្បីដោះសា្រយកិច្ចការបន្ទាន់នេះ យើងជឿថា វាអាចទៅរួចទាំងស្រុងដែលប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកឈានជំហានក្នុងពេលដំណាលគ្នា»។
កន្លែងសម្លាប់សត្វសុនខយកសាច់លក់ ដើម្បីធ្វើម្ហូបមួយកន្លែងក្នុងស្រុកស្គន់ ខេត្តកំពង់ចាម ដែលបានសម្លាប់សត្វសុនខជាង ១ លានក្បាលបានបិទទ្វារ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាជ្ញាធរកម្ពុជាបានចាត់វិធានការនិងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ការជួញដូរសាច់
ផ្ទះលក់សាច់សុនខដ៏ប្រល័យមួយកន្លែង ក្នុងស្រុកស្គន់ ខេត្តកំពង់ចាមក្នុងប្រទេសកម្ពុជា ដែលបានសម្លាប់សត្វសុនខ ជាង១លានក្បាល បានបិទទ្វារកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកម្ពុជាបានចាត់វិធានការនិងបង្កើនកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីលុបបំបាត់ការជួញដូរសាច់សត្វសុនខ។
Cambodia's exiled opposition figurehead Sam Rainsy was sentenced in absentia to 25 years in jail Monday over an alleged plot to overthrow strongman Hun Sen's government, a court official said.
ប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ប្រទេសរបស់លោក បានសម្រេចបាននូវ«អព្ភូតហេតុមនុស្សជាតិ» ក្នុងការលុបបំបាត់ភាពក្រីក្រតោកយ៉ាក ទោះបីជាគេនៅតែមានមន្ទិលសង្ស័យជុំវិញលក្ខណៈវិនិច្ឆ័យរបស់រដ្ឋាភិបាលចិនសម្រាប់ការអះអាងបែបនេះក៏ដោយ។
អង្គការក្រៅរដ្ឋាភិបាលជិត ១៤០ មកពីប្រទេសចំនួន ៣១ បានចុះហត្ថលេខាលើលិខិតចំហមួយកាលពីថ្ងៃពុធម្សិលមិញ ដោយអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់បម្រាមជាបន្ទាន់រារាំងការលក់អាវុធដល់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារកាលពីដើមខែនេះមក។
សហរដ្ឋអាមេរិក កំពុងស្វះស្វែងឲ្យមានការបោះឆ្នោតគាំទ្រខ្លួនសម្រាប់តំណែងជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្ទាប់ពីលោកអតីតប្រធានាធិបតី Donald Trump បានដកសហរដ្ឋអាមេរិកចេញពីក្រុមប្រឹក្សានេះមក។
ព័ត៌មានផ្សេងទៀត