ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អាល្លឺម៉ង់​ថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ណាមីប៊ី​ក្នុង​សម័យ​អាណានិគម


រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​លោក Heiko Maas ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​រដ្ឋធានី​ប៊ែរឡាំង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១ ក្រោយ​ពី​អាល្លឺម៉ង់​ថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ណាមីប៊ី​ក្នុង​សម័យ​អាណានិគម។

នៅ​ថ្ងៃ​សុក្រ​នេះ ប្រទេស​អាល្លឺម៉ង់​បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​ថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍នៅ​ក្នុង​ប្រទេស​ណាមីប៊ី ក្នុង​អំឡុង​ពេល​អាណានិគម ហើយ​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​សន្យា​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុដែល​មាន​ទឹកប្រាក់​ជាង​១ពាន់លាន​អឺរ៉ូ ជា​គម្រោង​ជំនួយ​ដល់​ប្រទេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​មួយ​នេះ។

ប្រទេស​ណាមីប៊ី​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ បាន​ស្វាគមន៍​ការ​ទទួល​ស្គាល់​របស់​អាល្លឺម៉ង់​ដែល​ថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​ប្រទេសនៅ​ភាគ​និរតីនៃ​ទ្វីប​អាហ្វ្រិក​មួយ​នេះ ក្នុង​អំឡុង​សតវត្សរ៍​ទី២០ នៅ​ពេល​ដែល​ប្រទេស​ណាមីប៊ី​ស្ថិត​នៅ​ក្រោម​អាណានិគម​អាល្លឺម៉ង់។​

អ្នក​តាំង​ទីលំនៅអាល្លឺម៉ង់ ក្នុង​សម័យ​អាណានិគម បាន​សម្លាប់​អ្នក​ស្រុក​កំណើត​ជាតិសាសន៍ Herero និង Nama រាប់​ម៉ឺន​នាក់​យ៉ាង​រង្គាល​ពី​ចន្លោះ​ឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩០៨ ដែល​ត្រូវ​បាន​អ្នក​ប្រវត្តិសាស្ត្រ​ចារ​ទុកថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ដំបូង​បំផុត​ក្នុង​សតវត្ស​ទី២០ ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​អាល្លឺម៉ង​និង​ណាមីប៊ី​មាន​ភាព​ល្អក់​កករ​ជា​ច្រើន​ឆ្នាំ។

កាល​ពី​ពេល​កន្លង​ទៅ​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង ទទួល​ស្គាល់​ថា​មាន​ការ​សម្លាប់​យ៉ាង​រង្គាល​ ក្នុង​ដៃ​អាជ្ញាធរ​អាណានិគម​របស់​ខ្លួន ក៏​ប៉ុន្តែ​តែងតែ​បដិសេធការ​បង់​សំណង៕

XS
SM
MD
LG