ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​​ថា​ខ្លួន​គាំទ្រ​សកម្មជន​ចិន​ដ៏​«ក្លាហាន»​ក្នុង​ពិធី​រំឭក​ខួប​នៅ​ទីលាន​ Tiananmen


ក្រុម​និស្សិត​​សម្អាត​​រូប​បដិមា «សសរ​ស្តម្ភ​នៃ​​ភាព​អាម៉ាស់» ដែល​រំឭក​ដល់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិកាណ៍​បង្ក្រាប​ឆ្នាំ​១៩៨៩ ​​នៅ​​ទី​លាន​ Tiananmen របស់​ក្រុង​ប៉េកាំង នៅ​សាកលវិទ្យាល័យ​ហុងកុង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មុថិនា ឆ្នាំ​២០២១។
ក្រុម​និស្សិត​​សម្អាត​​រូប​បដិមា «សសរ​ស្តម្ភ​នៃ​​ភាព​អាម៉ាស់» ដែល​រំឭក​ដល់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិកាណ៍​បង្ក្រាប​ឆ្នាំ​១៩៨៩ ​​នៅ​​ទី​លាន​ Tiananmen របស់​ក្រុង​ប៉េកាំង នៅ​សាកលវិទ្យាល័យ​ហុងកុង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មុថិនា ឆ្នាំ​២០២១។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​គាំទ្រ​ប្រជាជន​ចិន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដើម្បីសិទ្ធិ​មនុស្ស​របស់​ពួកគេ​នៅ​មុន​ថ្ងៃ​គម្រប់​ខួប​នៃ​ការ​បង្ក្រាប​ដ៏​ប្រល័យ​នៅ​ទីលាន ​Tiananmenក្នុង​ទីក្រុង​ប៉េកាំង​នៅ​ពេល​ដែល​មាន​ការ​តានតឹង​យ៉ាង​ខ្លាំង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បង្អស់ទាំង​២​របស់​ពិភពលោក​នេះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​និយាយ​ថា ប្រទេស​របស់​លោក​នឹង «ផ្តល់​កិត្តិយស​ដល់​ការ​លះបង់​របស់​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​៣២​ឆ្នាំ​មុនហើយនិងសកម្មជន​ក្លាហាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ពេល​បច្ចុប្បន្ន​ប្រឈម​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល»។

លោក Blinken បាន​និយាយទៀត​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​ប្រជាជន​ចិន​នៅពេល​ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​ពួក​គេ​គោរព​សិទ្ធិ​មនុស្ស​ជា​សាកល។ លោក​ថ្លែង​ដូច្នេះ​ពេល​លោក​អំពាវនាវ​ឲ្យ​មាន​តម្លាភាព​ទាក់ទិន​នឹង​បញ្ហា​ទីលាន Tiananmen ។

លោក​បាន​និយាយ​បន្ត​ទៀត​ថា ការណ៍​នេះ​រួម​បញ្ចូល​ទាំង «ការ​ទទួលខុស​ត្រូវ​ពេញលេញ​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់ ឃុំឃាំង​ឬ​បាត់ខ្លួន​ទាំងអស់»។

ការ​និយាយ​រំឭក​អំពី​រថក្រោះ​និង​កងទ័ព​ដែល​បាន​បណ្តេញ​ក្រុម​អ្នក​តវ៉ា​ប្រជាធិបតេយ្យ​អហិង្សា​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា​ឆ្នាំ​១៩៨៩​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​ប្រទេស​ចិន​ដីគោក។ ការ​អុច​ភ្លើង​ទៀន​យ៉ាង​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​៣ទសវត្ស​កន្លង​មក​នៅ​ក្នុង​ទីក្រុង​ហុងកុង​ដែល​គ្រប់គ្រង​ពាក់​កណ្តាល​ស្វយ័ត​មុន​ពេល​មាន​ការ​ហាមឃាត់​នេះ។​

ទោះ​យ៉ាងណា​ទម្លាប់​រាល់​ថ្ងៃ​របស់​ប្រជាជន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​បំផ្លាញ​នៅ​ឆ្នាំ​នេះ​ដោយ​ប៉ូលិស​រាប់ពាន់​នាក់​បាន​ដាក់​បម្រាមហាមឃាត់​ការ​តវ៉ា​ហើយ​ក្រុម​មន្រ្តី​បាន​ព្រមាន​ថា ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​អាច​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​នឹង​អ្នក​មិន​គោរព​ច្បាប់។​ការ​អុច​ទៀន​បំភ្លឺកាលពី​ឆ្នាំ​មុន​ក៏​ត្រូវ​បាន​ហាមឃាត់​ដែរ​ដោយ​លើក​ហេតុផល​ជំងឺ​រាតត្បាត ប៉ុន្តែ​មនុស្ស​រាប់ម៉ឺននាក់​បាន​ប្រឆាំង​នឹង​ការ​ហាមឃាត់នេះ​ហើយ​បាន​ប្រមូល​ផ្តុំគ្នា៕

XS
SM
MD
LG