ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​របស់​លោក Duterte គាំទ្រ​​​កូនប្រុស​របស់​អតីត​ប្រធានាធិបតី Marcos ធ្វើ​ជាបេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន


រូបឯកសារ៖ លោក Ferdinand 'Bongbong' Marcos Jr. គ្រវី​ដៃ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក បន្ទាប់​ពី​លោក​បំពេញ​បែបបទ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។
រូបឯកសារ៖ លោក Ferdinand 'Bongbong' Marcos Jr. គ្រវី​ដៃ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក បន្ទាប់​ពី​លោក​បំពេញ​បែបបទ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

គណបក្ស​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte នៅ​ថ្ងៃអង្គារ​នេះ បាន​ផ្តល់​ការគាំទ្រ​ ដល់​បេក្ខជន​ប្រធានាធិបតី​លោក Ferdinand Marcos Junior ដែល​ជា​កូនប្រុស​របស់​អតីត​ប្រធានាធិបតី​លោកFerdinand Marcosជា​គូប្រជែង​ដ៏​សំខាន់​ដែល​បង្ហាញ​បាន​ទទួល​ការគាំទ្រយ៉ាង​ខ្លាំង​នៅ​ក្នុងការបោះឆ្នោត​សម្រាប់​ការងារ​កំពូល​នេះ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

នុង​ចំណោម​អ្នក​បោះ​ឆ្នោត បង្ហាញ​ថា កូន​ប្រុស​របស់អតីត​មេដឹកនាំ​ផ្តាច់ការ​ហ្វីលីពីន កំពុងធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ភាព​ជោគជ័យ​ភ្លូកទឹក​ភ្លូកដីនៅក្នុង​ការបោះ​ឆ្នោត​ប្រធានាធិបតី​ហ្វីលីពីនដែល​នឹង​ធ្វើឡើង​នៅថ្ងៃ​ទី៩ ខែ​ឧសភា​ខាង​មុខ​នេះ​ដោយ​មាន​យុទ្ធនាការចុះ​ផ្សាយ​យ៉ាង​ខ្លាំង​នូវ​ព័ត៌មាន​មិន​ពិត​វិជ្ជមាន​នានា​ពី​រូប​លោក។

លោក Marcos Jr អាយុ៦៤ឆ្នាំ បានចូលរួមជាមួយ​បេក្ខជន​អនុ​ប្រធានាធិបតី​នាំមុខគឺ​លោក​ស្រី​Sara Duterte ដែល​ជា​កូនស្រី​ច្បងរបស់​លោក Rodrigo Duterte ដែល​ជា​សម្ព័ន្ធភាព​មួយ​នៃ​គ្រួសារ​ទាំង​ពីរ​ដែល​មានឥទ្ធិពល​នយោបាយ​ខ្លាំង​បំផុត​របស់​ហ្វីលីពីន។

លោក Alfonso Cusi ប្រធាន​គណបក្ស PDP-Laban និង​ជា​មេដឹកនាំ​នៃគណបក្ស​បំបែក​ខ្លួនដែល​គាំទ្រ​លោក Duterte បាន​និយាយ​ថា «យើង​ផ្តល់​ការគាំទ្រដល់​បេក្ខជនប្រ​ធានាធិបតីលោក Bongbong Marcos Jr ។ នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​គណបក្ស។

លោកCusi មិន​បាន​បញ្ជាក់​ទេថា តើ​ការសម្រេច​នេះ​មាន​ន័យ​ថា លោក Duterte ក៏​បាន​គាំទ្រ​លោក Marcos Jr ដែរ​ឬ​យ៉ាង​ណា​ដែលបេក្ខជន​រូប​នេះ​ធ្លាប់​ត្រូវ​បានពណ៌នាក្នុង​ពេល​កន្លង​ទៅ​ដោយ​លោក Duterteថា«ខ្សោយ»នោះ។

អ្នកនាំ​ពាក្យ​ប្រធានាធិបតី​លោក Martin Andanar និយាយ​ថា ជំហរ​របស់ Duterte មិន​ច្បាស់​លាស់​នៅ​ឡើយ។

ប្រធានាធិបតី​ហ្វីលីពីន​ដែល​ចេញពី​តំណែង ជា​ទូទៅ​ជ្រើសរើស​អ្នក​ស្នង​ដំណែង​ដែលខ្លួន​ចូលចិត្ត​ដែល​ពួកគេ​សង្ឃឹម​ថា នឹង​ជួយ​ការពារ​ខ្លួន​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ផ្នែក​ព្រហ្មទ័ណ្ឌ​នានា ​ដែល​ត្រូវ​ធ្វើឡើង​ដោយ​គូប្រជែង ក៏​ដូច​ជា​ការការពារ​នូវ​កេរ្តិ៍​តំណែល​របស់​ខ្លួនផង​ដែរ។

តំណែងប្រធានាធិបតី​និង​អនុប្រធានាធិបតី​ ត្រូវ​បាន​បោះឆ្នោត​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន៕

XS
SM
MD
LG