ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ប្រធានាធិបតី Zelenskyy ថា ទីក្រុង​ហ្ស៊េរុយសាឡិម​ជា​«ទីកន្លែង​ត្រឹមត្រូវ»ដើម្បី​ចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី


រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​តាម​អនឡាញ​មួយ​កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ស្នើ​ថា ទីក្រុង​ហ្ស៊េរុយសាឡិម​ អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការចរចា​សន្តិភាព​រវាង​លោក​ និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដែល​នេះ​ជា​បំណង​របស់​លោក​ក្នុង​ពេលថ្មីៗ​នេះ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ជំនួប​ជាមួយ​សមភាគី​រុស្ស៊ី។ នេះ​ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Zelenskyy បាន​ថ្លែង​អំណរគុណ​ដល់នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett ចំពោះ​ការខំប្រឹងប្រែង​ដើម្បី​សម្រប​សម្រួល​ឲ្យ​មាន​ការចរចា​នៅ​ក្នុង​វីដេអូ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​កាសែត Telegram កាលពី​យប់​ថ្ងៃ​អាទិត្យ។

លោក Zelenskyy បាន​មាន​ប្រសាសន៍​ថា «យើង សូម​ថ្លែង​អំណរគុណ​ចំពោះ​ការខំប្រឹង​ប្រែង​ទាំង​អស់​របស់​លោក។ ដូច្នេះ មិន​យូរ​មិនឆាប់ យើង អាច​ចាប់ផ្តើម​ការសន្ទនា​ជាមួយ​រុស្ស៊ី​បាន​។ ប្រហែល​នៅ​ក្នុង​ទីក្រុងហ្ស៊េរុយសាឡិម»។

លោក Zelenskyy ថា «នេះ​ ជា​ទីកន្លែង​ត្រឹមត្រូវ​ដើម្បី​ស្វែងរក​សន្តិភាព»។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Bennett បាន​និយាយ​តាម​ទូរស័ព្ទ​ជា​ប្រចាំ​ជាមួយ​លោក​ប្រធានាធិបតី Zelenskyy និង​លោក Putin ហើយ​ក៏​បាន​ជួប​រយៈពេល៣ម៉ោង​ជាមួយ​លោក Putin នៅឯ​វិមាន​ក្រឹមឡាំង​កាលពី​ថ្ងៃ​ទី៥ ខែ​មីនា​កន្លង​ទៅ​។

លោក បាន​ដើរ​លើ​ខ្សែ​បន្ទាត់​ការទូត​ដ៏​ប្រុងប្រយ័ត​ចាប់តាំងពី​រុស្ស៊ី បាន​ចាប់ផ្តើម​ការឈ្លានពាន​របស់​ខ្លួនទៅ​លើប្រទេស​អ៊ុយក្រែន​ចាប់តាំងពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​មក។

ចំណង​ទាក់ទង​ដ៏​ខ្លាំង​របស់​អ៊ីស្រាអែល​ជា​មួយ​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ និង​ទីក្រុង​កៀវ ​បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែលរូបនេះ​ ​រក្សា​នូវ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជាមួយ​រុស្ស៊ី ដែល​មាន​កងទ័ព​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​ស្ថិតនៅជាប់​ព្រំដែន​ផ្នែក​ខាង​ជើង​របស់​អ៊ីស្រាអែល​នោះ​។

លោក Zelenskyy បាន​និយាយ​ថា «ជា​ការពិត អ៊ីស្រាអែល មាន​ផលប្រយោជន៍​ និង​យុទ្ធសាស្ត្រ​ការពារ​ប្រទេស​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ផ្ទាល់។ យើង យល់​អំពី​បញ្ហា​ទាំង​អស់​នេះ»។

កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន​ដែល​មាន​អំបូរ​ជា​ជនជាតិ​ជ្វីវ​ដែរ​នោះ បាន​និយាយ​ទៅ​កាន់​សមាជិក​សភា​អ៊ីស្រាអែល​តាម​វីដេអូ ដែល​ជា​ការថ្លែង​តាម​វីដេអូ​អន្តរជាតិ​តាម​អនឡាញ​ទៅកាន់​អង្គការ​នីតិបញ្ញតិ​អន្តរជាតិ​ ដែល​រួមមាន​សភា​សហរដ្ឋ​អាមេរិក សភា​ជាន់​ទាប​របស់​ចក្រភព​អង់គ្លេស​ និង​សភា Bundestag របស់​អាល្លឺម៉ង់។

លោក Putin បាន​ហៅ​មេដឹកនាំ​អ៊ុយក្រែន​ថា​ ជា​ «ណាហ្ស៊ី​ថ្មី» ហើយ​បាន​និយាយ​ទៀត​ថា «ការបន្សុទ្ធផ្នែក​ជាតិ​សាសន៍»របស់​អ៊ុយក្រែន​ជា​មូលហេតុ​មួយ​នៃ​មូលហេតុ​នានា​ចំពោះ​ការចាប់ផ្តើម​ការឈ្លានពានរបស់​រុស្ស៊ី​នេះ។

នៅ​ក្នុង​សន្ទរកថា​របស់​លោក​ទៅកាន់​សភាអ៊ីស្រាអែល​ លោក Zelenskyy បាន​ជំរុញ​ឲ្យ​អ៊ីស្រាអែល​បោះបង់​ចោល​ការខិតខំ​របស់​ខ្លួនដើម្បី​រក្សា​អព្យាក្រិត្យភាព៕

XS
SM
MD
LG