នៅថ្ងៃសុក្រនេះ លោកស្រីត្រូវបានរកឃើញថាមានកំហុសលើបទចោទប្រកាន់ ៥ ករណីទៀត ទាក់ទិនអំពើពុករលួយ និងការជួលទិញ និងការជួសជុលឧទ្ធម្ភាគចក្រមួយគ្រឿង ដែលធ្វើឱ្យបាត់ប្រាក់ចំណូលរដ្ឋ។
អភិបាលក្រុងលោក Vitali Klitschko បាននិយាយក្រោយមកថា រដ្ឋធានីត្រូវបានរងការវាយប្រហារដោយយន្តហោះដ្រូនគ្មានមនុស្សបើកចំនួន ៧ គ្រឿង។ ដ្រូន ២ គ្រឿងត្រូវបានបាញ់ទម្លាក់នៅពេលហោះជិតទីក្រុង ហើយ ៥ គ្រឿងទៀតបានហោះពីលើទីក្រុង។
សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតបានប្រកាសថា ពួកគេនឹងតម្រូវឱ្យមានការធ្វើតេស្តកូវីដអវិជ្ជមានជាមុនសិន ចំពោះអ្នកធ្វើដំណើរទាំងអស់មកពីប្រទេសចិនដីគោក។
លោក Jaroonkiat បានថ្លែងថា ប៉ូលិសបានឆែកឆេរការិយាល័យរបស់លោក Ratchada នៅក្នុងរាជធានីបាងកក ក្រោយពេលលោកត្រូវបានចាប់ខ្លួន ហើយបានរកឃើញប្រាក់សុទ្ធប្រមាណ ៥ លានបាត ស្មើនឹង ១ សែន ៤ ម៉ឺន ៤ ពាន់ដុល្លារ។ លោក Ratchada បានបដិសេធការចោទប្រកាន់ទាំងអស់។
ចិនបាននិយាយថា ចាប់ពីថ្ងៃទី៨ ខែមករាខាងមុខនេះ អ្នកធ្វើដំណើរមកពីក្រៅប្រទេសនឹងលែងតម្រូវឱ្យធ្វើចត្តាឡីស័កនៅពេលមកដល់ នៅក្នុងការបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺកូវីដ១៩ដ៏តឹងរ៉ឹង ដែលបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចនិងបណ្តាលឱ្យមានការតវ៉ាប្រឆាំងនៅទូទាំងប្រទេស។
អ្នកស្រី Suu Kyi បានជាប់ពន្ធនាគារចាប់តាំងពីក្រុមយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់អ្នកស្រី កាលពីខែកុម្ភៈឆ្នាំ២០២១ ដែលជាការបញ្ចប់នូវលិទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់ប្រទេសនេះ។
អ្នកដែលបានស្លាប់នៅក្នុងហេតុការណ៍នេះ សុទ្ធតែជនជាតិម៉ាឡេស៊ីទាំងអស់ ដែលក្នុងចំណោមនោះក៏មានកូនក្មេង១១នាក់ផងដែរ ហើយមនុស្ស៦១នាក់ត្រូវបានជួយសង្គ្រោះឱ្យរួចជីវិត។
មនុស្សយ៉ាងតិច ៣២ នាក់បានស្លាប់ពាក់ព័ន្ធនឹងបញ្ហាធាតុអាកាសនេះនៅក្នុងរដ្ឋចំនួន ៩ ដែលក្នុងនោះមនុស្សចំនួនយ៉ាងតិច ១៣ នាក់ស្លាប់គឺនៅក្នុងស្រុក Erie ដែលទីក្រុង Buffalo ស្ថិតនៅក្នុងស្រុកនោះ។ អាជ្ញាធរព្រមានថា ចំនួនស្លាប់នេះនឹងឡើងទៀត។
ការប៉ះទង្គិចគ្នាកាលពីថ្ងៃទី៩ខែធ្នូ សប្តាហ៍មុន បានធ្វើឱ្យកងទ័ពពីរបីនាក់នៃភាគីទាំងសងខាងរងរបួសបន្តិចបន្តួច។ នេះបើតាមប្រភពមួយឱ្យដឹង។ ចំណែកប្រភពមួយទៀតនិយាយថា កងទ័ពឥណ្ឌាយ៉ាងហោចណាស់ក៏ចំនួន៦នាក់ដែរ បានទទួលរងរបួស។
ដំណើរទស្សនកិច្ចរបស់លោក Xi នេះ ត្រូវគេរំពឹងថានឹងឈានទៅដល់ការសម្រេចបានកិច្ចព្រមព្រៀងក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយដំណើរទស្សនកិច្ចនេះបានរងការរិះគន់ពីសហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនរូបនេះ កើតឡើងជួនគ្នានឹងភាពតានតឹងដែលកំពុងកើតមានឡើងរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកជុំវិញបញ្ហាមួយចំនួន ចាប់ពីបញ្ហានយោបាយថាមពល ដល់បញ្ហាសន្តិសុខតំបន់ និងបញ្ហាសិទ្ធិមនុស្សជាដើម។
ទីក្រុងមួយចំនួននៅក្នុងប្រទេសចិន បានបន្ថយការរឹតបន្តឹង បន្ទាប់ពីមានការមិនសប្បាយចិត្តជាសាធារណៈជុំវិញវិធានការរាំងខ្ទប់ដ៏យូរអង្វែង ហើយដែលការខឹងសម្បារបស់មហាជនចិន បានឡើងដល់ចំណុចកំពូលកាលពីសប្តាហ៍មុន។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ វិមានវ៉ាទីកង់បានបង្ហាញការសោកស្តាយចំពោះការចាត់តាំងសង្ឃនាយកនៅក្នុងសង្កាត់មួយនៅចិន ដែលវិមាននេះមិនបានទទួលស្គាល់ ដោយនិយាយថា ទង្វើនេះបានបំពានកិច្ចព្រមព្រៀងឆ្នាំ២០១៨ ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង និងបានបង្ហាញពីសម្ពាធនយោបាយ។
អ្នកស្រី Kamala Harris បានបំពេញទស្សនកិច្ចនៅថ្ងៃអង្គារនេះទៅកាន់កោះមួយរបស់ហ្វីលីពីននៅជិតដែនទឹកដែលចិនបានទាមទារកាន់កាប់ ដើម្បីបង្ហាញការគាំទ្រដល់ហ្វីលីពីនដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយរបស់សហរដ្ឋអាមេរិកនិងដើម្បីទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ចិននៅក្នុងតំបន់។
Joint Chiefs Chairman Milley says Xi is a ‘rational actor’ and war would stall China’s efforts to be leading economic, military power
អ្នកស្រី Yellen បានប្រាប់ក្រុមអ្នកកាសែតនៅរមណីយដ្ឋាន Nusa Dua នៃប្រទេសឥណ្ឌូណេស៊ីថា៖ «ការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីគឺជាភាពចាំបាច់ផ្នែកសីលធម៌និងជារឿងដ៏ល្អបំផុតតែមួយគត់ដែលយើងអាចធ្វើបានសម្រាប់សេដ្ឋកិច្ចពិភពលោក»។
ការសម្រេចចិត្តដែលកើតមានឡើងបន្ទាប់ពីការនិយាយស្មានៗអស់ជាច្រើនខែមក កើតមានឡើងនៅពេលដែលរដ្ឋាភិបាលក្រុងមូស្គូកំពុងចាញ់យ៉ាងធ្ងន់ធ្ងរនៅក្នុងយុទ្ធនាការរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។
បើទោះបីជាគណបក្សសាធារណរដ្ឋទំនងជានឹងដណ្ដើមបានការគ្រប់គ្រងពីគណបក្សប្រជាធិបតេយ្យនៅក្នុងយ៉ាងហោចណាស់ក៏សភាមួយថ្នាក់ដែរ ការព្យាករបានបង្ហាញថា គណបក្សនេះនឹងមិនឈ្នះបានអាសនៈច្រើននោះទេ។
បញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក៏នឹងស្ថិតនៅក្នុងរបៀបវារៈផងដែរនៅក្នុងជំនួបទ្វេភាគីរវាងលោក Biden ជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅក្នុងអំឡុងពេលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន។
នៅក្នុងការដណ្ដើមអាសនៈរដ្ឋសភា លទ្ធផលបោះឆ្នោតដំបូងៗបានបង្ហាញថា គណបក្សសាធារណរដ្ឋកំពុងឈានឆ្ពោះទៅដណ្ដើមគ្រប់គ្រងរដ្ឋសភាពីគណបក្សប្រជាធិបតេយ្យ ប៉ុន្តែគិតមកទល់នឹងពេលនេះគណបក្សសាធារណរដ្ឋកំពុងនាំមុខគណបក្សប្រជាធិបតេយ្យក្នុងសំឡេងតិចតួចប៉ុណ្ណោះ។
ព័ត៌មានផ្សេងទៀត