ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូវ៉ែត​​​កាត់​ទោស​​ដោយ​​កំបាំងមុខ​​​​មេគំនិត​​ក្នុង​រឿង​អាស្រូវ 1MDB


មូលនិធិ​ធនធាន​​​អធិបតេយ្យ​ 1MDB
មូលនិធិ​ធនធាន​​​អធិបតេយ្យ​ 1MDB

មេគំនិត​នៅ​ពីក្រោយរឿង​អាស្រូវ 1MDB ​នៃ​ប្រទេស​ម៉ាឡេស៊ីត្រូវ​បានកាត់​ទោសដោយ​កំបាំង​មុខឱ្យ​ជាប់គុក​ដោយធ្វើការ​ធ្ងន់១០​ឆ្នាំ​ក្នុង​ប្រទេសកូវ៉ែត​ដោយសារ​បាន​លាង​លុយ​កខ្វក់​១ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​សាលក្រមដែល​ទី​ភ្នាក់ងារ​សារ​ព័ត៌មាន​ AFP បានឃើញ​កាលពីថ្ងៃពុធ។​

អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុម៉ាឡេស៊ី​ឈ្មោះ Low Taek Jho ​ដែល​មាន​ឈ្មោះ​ថា Jho Low ដែរ​នោះ​ ​ត្រូវ​បាន​កាត់ទោសជាមួយ​ sheikh ​ឬ​អ្នកត្រកូល​អភិជន​កូវ៉ែត​ម្នាក់និង​ពួក​រួម​គំនិត​បី​នាក់​ទៀត​ក្នងករណី​អន្តរជាតិ​ថ្មីបំផុត​មួយទាក់ទិននឹងការ​ឆបោកមាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

តុលាការ​ព្រហ្មទណ្ឌ​នៃ​ប្រទេស​កូវ៉ែតបាន​និយាយ​ថា​បុសទាំ​ងប្រាំ​នាក់​នេះ​បាន​លាង​ប្រាក់​ចំនួន​«៣៤៣,៧លាន​ dinars ​កូវ៉ែតស្មើ​នឹង​១,១​ពាន់​លាន​ដុល្លារទោះ​ជា​ដឹង​ថាទឹកប្រាក់​នេះបាន​មកពី​ការ​គៃ​បន្លំមូលនិធិ​ធនធាន​អធិបតេយ្យ​1Malaysia Development Berhad (1MDB)‍»ក៏​ដោយ។

Sheikh Sabah Jaber Mubarak al-Sabah​ ដែល​ជា​កូនប្រុស​របស់​អតីត​នាយក​រដ្ឋមន្ត្រីកូវ៉ែត​ម្នាក់​និងដៃគូធុរកិច្ច​របស់​គាត់​បានទទួល​ទោស​ជាប់គុក​ធ្វើការ​ធ្ងន់​១០ឆ្នាំដូចគ្នា ​ចំណែកឯ​មេធាវី​កូវ៉ែត​ម្នាក់​មានទោស​ជាប់គុក​៧ឆ្នាំ។

ឈ្មោះ Low​ ដែល​ថាគាត់គ្មានទោស​ពៃរ៍​ទេ​និង​ឈ្មោះ​ Mohammad Kiwan ដែល​មិនមែន​ជា​ជនជាតិ​កូវ៉ែត​ដែរ​នោះ មាន​ទោស​ជាប់គុក​១០ឆ្នាំដោយ​កំបាំងមុខ។ បុរស​ជាប់ទោស​ទាំង​ពីរនាក់​នេះមាន​សិទ្ធិ​តវ៉ា​ឡើង​ឧទ្ធរណ៍។

បើ​តាម​តុលាការថា​ Sheikh Sabah បាន​ទទួល​ប្រាក់នេះ​សម្រាប់​គម្រោង​ការណ៍​កសាង​ប្រឌិតបោកប្រាស់​មួយ​ ហើយ​បន្ទាប់មកទឹក​ប្រាក់នេះ​ត្រូវ​បាន​ផ្ទេរទៅ​គណនេយ្យ​ផ្សេងៗ​ មាន​រួម​ទាំងកន្លែង​គេចពន្ធដារ​ផង​ដែរ ​ដោយ​ប្រើ​ល្បិចហិរញ្ញ​វត្ថុ​សាំញ៉ាំ។

អតីត​មេដឹកនាំ​ម៉ាឡេស៊ី​ លោក​Najib Razak ​ត្រូវ​បានបោះឆ្នោត​ដក​ហូត​ពី​តំណែងកាលពី​ឆ្នាំ​២០១៨​ក្រោយមាន​ការចោទ​ប្រកាន់​អំពីការ​គៃបន្លំ​ប្រាក់។ តុលាការ​បានកាត់ទោស​លោក​ក្នុង​ឆ្នាំ២០២០​ ហើយនៅ​ពេល​នេះ​ លោក​កំពុងជាប់គុក​១២​ឆ្នាំ៕

XS
SM
MD
LG