ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​​អ.ស.ប.​​រិះគន់ខ្លាំង​​ដល់ពួក​តាលីបង់​​អំពី​សិទ្ធិ​ស្ត្រី​​នៅពេល​​បារម្ភ​អំពី​អស្ថិរភាព


United Nations Secretary-General Antonio Guterres gives an address after a closed-door summit on Afghanistan in Doha, Qatar, May 2, 2023.
United Nations Secretary-General Antonio Guterres gives an address after a closed-door summit on Afghanistan in Doha, Qatar, May 2, 2023.

កាលពីថ្ងៃអង្គារ​ អគ្គលេខាធិការអ.ស.ប.​លោក Antonio Guterres បាន​វាយប្រហារ​ជា​ថ្មី​លើ​ការ​បង្ក្រាប«មិនធ្លាប់មានពីមុន‍»​របស់រដ្ឋាភិបាល​ពួកតាលីបង់​លើសិទ្ធិ​ស្ត្រី​នៅ ពេលលោក​គូស​បញ្ជាក់​ការព្រួយ​បារម្ភអន្តរជាតិអំពី​ស្ថិរភាព​នៅ​ក្នុង​រដ្ឋមាន​វិបត្តិ​នេះ។ នេះ​បើ​តាម​សេច ក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ.ស.ប.ពិនិត្យ​ជាថ្មីកិច្ចប្រតិបត្តិការរបស់ខ្លួន​ក្នុង​ប្រទេស​អាហ្គានីស្ថានក្រោយ​ពី​អាជ្ញាធរ​តាលី បង់បានហាមប្រាម​ស្ត្រីមិនឱ្យ​ធ្វើការឱ្យ​ទីភ្នាក់ងារ​ផ្តល់ជំនួយ​ តែលោក Guterres បានមាន​ប្រសាសន៍​ថា​ពួក​ប្រទេស​មហាអំណាចនៅក្នុង​ការប្រជុំពីរ​ថ្ងៃនេះ​ក្នុង​ក្រុង​ដូហា​ចង់ឱ្យ​មាន​ការប្រឹងប្រែង​ថ្មីៗ​សម្រាប់កែប្រែគោលនយោបាយ​នេះ។​

ការពិនិត្យ​មើល​ជា​ថ្មី​នេះ​នឹង​ចប់​សព្វគ្រប់​នៅថ្ងៃសុក្រហើយ​អ.ស.ប.​បាន​និយាយថាខ្លួន​ប្រ ឈមនឹង​«ជម្រើស​ហួស​ចិត្ត‍»មួយអំពី​ថា​តើឋិត​នៅក្នុងប្រទេស​អាហ្វហ្គានីស្ថានត​ទៅ​ទៀត​ឬ​យ៉ាង​ណា។

តែលោក Guterres ​បាន​និយាយនៅក្នុង​សន្និសីទ​កាសែត​មួយថា«កាលពីប៉ុន្មាន​ទសវត្សរ៍​មុននេះ​ យើងបាន​ឋិតនៅ​អាហ្វហ្គានីស្ថាន ហើយ​យើងបម្រើការបានល្អ។ យើងប្តេជ្ញាស្វះ ស្វែង​ឱ្យមាន​ស្ថានភាព​ចាំ​បាច់​ដើម្បី​បម្រើការ​ឱ្យ​បានល្អប្រសើរតទៅ​ទៀត‍»។

លោក​បានបន្ថែមថា​«ដើម្បី​សម្រេច​គោលដៅ​របស់យើង យើងមិនអាច​ផ្តាច់​ការទាក់ទង​ទេហើយ​អ្នក​ចូលរួមការប្រជុំនេះ​ច្រើននាក់​បានអំពាវ​នាវឱ្យមាន​ទំនាក់ទំនងថា​មានប្រសិទ្ធិ ភាព‍»។

លោកអគ្គលេខាធិការ​អ.ស.ប.​បានអំពាវនាវ​ឱ្យមានការចរចា​ដើម្បីរកវិធី​ថ្មីៗ​សម្រាប់ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ពួក​តាលីបង់នៅក្រោយរដ្ឋាភិបាលនេះ​បានហាមប្រាម​មិនឱ្យ​ស្ត្រីធ្វើ ការជា​មួយ​ទីភ្នាក់ងារអ.ស.ប.​និងអង្គការក្រៅ​រដ្ឋាភិបាល។

ការណ៍នេះមានបន្ថែមលើ​ការខឹង​សំបារអន្តរជាតិ​នៅ​ក្រោយ​ស្ត្រីនិង​នារីត្រូវ​បានរារាំង​មិន​ឱ្យចូលរៀន​ក្នុង​សាលា​មធ្យម​សិក្សានិង​សាកលវិទ្យាល័យនិង​មិនឱ្យ​ធ្វើការងារភាគ​ច្រើន​ក្នុង​រដ្ឋាភិបាល។

កិច្ចចរចា​គ្នា​នេះ​មានទាក់ទិន​ជា​មួយពួក​ប្រេសិតមកពី​ស.រ.អ. ​ប្រទេសរុស្ស៊ី ចិន​និង​ប្រទេសនិងអង្គការ​២០​ទៀត​ មានរួមប្រទេសផ្តល់ជំនួយ​នៅ​អឺរ៉ុបនិងប្រទេសជិត​ខាងអាហ្វហ្គានីស្ថាន​ដូច​ជា​ប្រទេស​ប៉ាគីស្ថាន​ជាដើម។

អាជ្ញាធរ​តាលីបង់គ្មាន​ការទាក់ទិន​នឹង​ការប្រជុំ​នេះទេ ហើយ​លោក Guterres បាន​មាន​ប្រ សាសន៍ថា​លោកមិនបានប្រុងប្រៀប​ជួប​ជា​មួយ​ពួកតាលីបង់នៅ«ថ្ងៃ​នេះទេ‍»ទោះ​ជា​លោកមិន​បានបដិសេធ​ជំនួប​គ្នាក្នុង​ពេល​ខាងមុខម​ក៏ដោយ៕

XS
SM
MD
LG