មនុស្សមួយហ្វូងធំដែលប្រារព្ធពិធីបុណ្យ Halloween នៅក្នុងសង្កាត់ Itaewon បាននាំគ្នាប្រជ្រៀតទៅផ្លូវតូចចង្អៀតមួយ ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៥៣ នាក់សង្កត់ជាន់គ្នាស្លាប់។
ការលើកឡើងរបស់លោក Xi នេះបានធ្វើឡើងនៅមុនជំនួបដែលអាចទៅរួចរវាងលោកនិងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 នៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅខែវិច្ឆិកាខាងមុខ។
ទាហានអាល្លឺម៉ង់និងអេស្តូនី បានធ្វើសមយុទ្ធអង្គការអូតង់រួមគ្នា កាលពីថ្ងៃចន្ទ នៅក្រុង Amari ប្រទេសអេស្តូនី ដែលជាផ្នែកមួយនៃសមយុទ្ធខ្លាបាល់ទិក ២០២២៕
កាលពីថ្ងៃអង្គារ ក្រុមអ្នកជំនាញសម្អាតមីនបានធ្វើប្រតិបត្តិការរកគ្រាប់មិនទាន់ផ្ទុះនិងមីន នៅតំបន់ Kharkiv នៃប្រទេសអ៊ុយក្រែន៕
រដ្ឋាភិបាលវៀតណាមបានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រធានគណបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក Xi Jinping។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Joe Biden បានរិះគន់ខ្លាំងៗកាលពីថ្ងៃចន្ទលើគណបក្សសាធារណរដ្ឋ ដោយបានព្រមានថា ផែនការសេដ្ឋកិច្ចរបស់គណបក្សនេះនឹងបង្កឱ្យមានភាពចលាចលនៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើគណបក្សនេះឈ្នះបានការគ្រប់គ្រងសភានៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ។
លោក Rishi Sunak ដែលជាសមាជិកគណបក្សអភិរក្សនិយមរបស់ចក្រភពអង់គ្លេស ត្រូវបានប្រធានគណៈកម្មាធិការឆ្នាំ ១៩២២ នៃសមាជិកសភាអភិរក្សនិយមប្រកាសនៅថ្ងៃចន្ទនេះថាជាមេដឹកនាំថ្មីរបស់គណបក្សអភិរក្សនិយម ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ម៉ាឡេស៊ីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ម៉ាឡេស៊ីនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ ដែលនេះគឺជាការបោះឆ្នោតមួយដែលគណបក្សគ្រប់គ្រងអំណាចដែលពោរពេញដោយរឿងអាស្រូវពុករលួយ សង្ឃឹមថា នឹងអាចពង្រឹងការគ្រប់គ្រងអំណាចរបស់ខ្លួនជាបន្តទៀត។
ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-តៃវ៉ាន់ បានបញ្ជាក់កាលពីថ្ងៃពុធថា រដ្ឋាភិបាលអាមេរិកកំពុងពិចារណាលើផែនការផលិតអាវុធរួមគ្នាជាមួយនឹងកោះតៃវ៉ាន់ ដែលនេះជាគម្រោងផ្ដួចផ្ដើមមួយដែលមានបំណងបង្កើនល្បឿននៃការបញ្ជូនសព្វាវុធដល់តៃវ៉ាន់ដើម្បីពង្រឹងការទប់ទល់របស់តៃវ៉ាន់ប្រឆាំងនឹងចិន។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសអ្នកស្រី Liz Truss បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកស្រីលាលែងពីតំណងជានាយករដ្ឋមន្ត្រី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលអូស្ត្រាលីមានក្តីបារម្ភថា កិច្ចព្រមព្រៀងនេះ អាចជាជំហានឆ្ពោះទៅមុខមួយក្នុងការបង្កើតវត្តមានកងទ័ពចិននៅក្នុងប្រទេស Solomon ដែលមានចំងាយប្រមាណតិចជាង២ពាន់គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្ររបស់ខ្លួន។
មូលនិធិរូបិយវត្ថុអន្តរជាតិ IFM នឹងពិចារណាផ្តល់ជំនួយហិរញ្ញវត្ថុសង្គ្រោះបន្ទាន់មួយទៅឲ្យប្រទេសស្រីលង្កាដែលកំពុងវណ្ឌកដោយសារបំណុលបរទេសនោះ។ នេះបើតាមការឲ្យដឹងរបស់ក្រសួងហិរញ្ញវត្ថុប្រទេសស្រីលង្កានៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការជួយអន្តរាគមន៍តំណាងដោយប្រទេសឥណ្ឌា។
យន្តហោះកងកម្លាំងអាកាសកូរ៉េខាងត្បូង២គ្រឿង បានហោះបុកគ្នានៅថ្ងៃសុក្រនេះ ក្នុងអំឡុងពេលនៃការបើកហ្វឹកហ្វឺនមួយ ដែលបណ្តាលឱ្យអ្នកបើកបរ៣នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏កម្រមួយ។
ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបង្កើតក្រុមការងារមួយ ដើម្បីសិក្សាអំពីយុទ្ធសាស្ត្រសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានវិធីដែលប្រទេសនេះ អាចទប់ទល់ប្រឆាំងនឹងកងទ័ពរុស្ស៊ី ហើយក៏បានពិភាក្សាជុំវិញបញ្ហានេះ ជាមួយសហរដ្ឋអាមេរិកផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា «សហរដ្ឋអាមេរិក គាំទ្រសេចក្តីសម្រេចរបស់អាស៊ានក្នុងការអញ្ជើញអ្នកតំណាងមិនមែននយោបាយមកពីភូមាឲ្យចូលរួមក្នុងជំនួបកំពូលអាមេរិក-អាស៊ាន»។
ក្រសួងការពារជាតិរុស្ស៊ី ប្រាប់ឲ្យដឹងថា ខ្លួនបានត្រួតត្រាទីក្រុង Kherson កាលពីថ្ងៃពុធម្សិលមិញ ក៏ប៉ុន្តែទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានឆ្លើយតបវិញថា កងទ័ពអ៊ុយក្រែន បានបន្តការពារទីក្រុងកំពង់ផែនៅសមុទ្រខ្មៅមួយនេះ។
ប្រជាពលរដ្ឋអ៊ុយក្រែនរាប់ម៉ឺននាក់ភាគច្រើនជាស្ត្រី និងកុមារ បានឆ្លងដែលចូលទៅក្នុងប្រទេសប៉ូឡូញ រូម៉ានី ហុងគ្រី និងប្រទេសស្លូវ៉ាគី ខណៈដែលយោធារុស្ស៊ីបានបាញ់មីស៊ីលលើរដ្ឋធានីកៀវ។
ប្រទេសអាល្លឺម៉ង់ មានគម្រោងស្នើផ្តល់កងទ័ព ប្រព័ន្ធការពារដែនអាកាស និងនាវាចម្បាំងទៅឲ្យអង្គការអូតង់ដើម្បីពង្រឹងតំបន់អឺរ៉ុបខាងកើត បន្ទាប់ពីរុស្ស៊ីឈ្លានពានក្នុងប្រទេសអ៊ុយក្រែនមក។
ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ចាក់ថា លោក Pompeo និងភរិយារបស់លោក នឹងទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ហើយក៏នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu ហើយនឹងធ្វើសុន្ទរកថានៅអង្គការស្រាវជ្រាវមួយ។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានដឹកនាំការឆ្លើយតបជាផ្លូវការដោយលោកបាននិយាយតាងនាមឲ្យប្រទេសជាតិ នៅពេលដែលលោកជូនពរសពសារធុការដល់ព្រះមហាក្សត្រីយានីឲ្យបានជាសះស្បើយ និងមានព្រះសុខភាពល្អឡើងវិញនៅពេលឆាប់ៗនេះ។
ព័ត៌មានផ្សេងទៀត