ប្រជាជនអ៊ីស្រាអែល ២ ម៉ឺននាក់ធ្វើបាតុកម្មនៅក្នុងទីក្រុងធំៗចំនួន ៣
- Reuters
ប្រជាជនអ៊ីស្រាអែលយ៉ាងហោចណាស់ចំនួន ២ ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗចំនួន ៣ កាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងផែនការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។ អ្នករៀបចំធ្វើបាតុកម្មនេះបានចោទប្រកាន់លោក Netanyahu ថាបានធ្វើឱ្យអន់ថយលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់ពីលោកត្រូវបានគេបោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មី៕