អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ការវិនិយោគរបស់សហរដ្ឋអាមេរិកក្នុងកម្ពុជានៅមានចំនួនតិចនៅឡើយ បើធៀបនឹងបណ្តាប្រទេសដទៃ។
បន្ទាប់ពីដំណើរការអស់រយៈពេលជាង៣០ឆ្នាំ កាសែតភ្នំពេញប៉ុស្តិ៍បានប្រកាសឈប់បោះពុម្ពផ្សាយជាកាសែតទាំងភាសាខ្មែរ និងអង់គ្លេសត្រឹមចុងខែមីនានេះ ដោយសារបញ្ហាហរិញ្ញវត្ថុ។ ប៉ុន្តែសារព័ត៌មាននេះនៅតែបន្តផ្សាយលើប្រព័ន្ធអនឡាញ។
ក្នុងរយៈពេល៩ឆ្នាំមកនេះ មានតែគ្រួសារអ្នកស្រី ស៊ូ ស្រីនាង ប៉ុណ្ណោះនៅបន្តតវ៉ាដើម្បីទទួលបានសំណងសមរម្យ និងយុត្តិធម៌ ក្រោយអ្នកស្រីបានបដិសេធមិនទទួលយកសំណងដែលអ្នកស្រីយល់ថា មានចំនួនតិចតួចពេក។
ក្រោយអំពើហិង្សានោះ ប្រជាសហគមន៍ស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី និងមានដំណោះស្រាយសមស្របជូនពួកគាត់។
ម្ចាស់ភោជនីយដ្ឋានដែលបានជួលទីតាំងឱ្យសមាគមធាងត្នោតនិយាយថា អាជ្ញាធរបានហៅពួកគេឱ្យធ្វើកិច្ចសន្យាបញ្ឈប់ជួលទីតាំង និងរុះរើរូបថតរបស់សមាគមធាងត្នោតចេញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយថា ការរុះរើទីតាំងពិព័រណ៍រូបថតនេះ គឺដើម្បីការពារសុវត្ថិភាព ដោយសារចំថ្ងៃបោះឆ្នោតព្រឹទ្ធសភា។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា មូលនិធិនៃគម្រោងដែលចាប់ផ្តើមពីឆ្នាំ ២០២៤ដល់ឆ្នាំ ២០២៦ នេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបចំពោះសិទ្ធិមនុស្សដែលជាតម្លៃស្នូលរបស់ខ្លួន និងដើម្បីគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសេរីភាពជាមូលដ្ឋាន។
កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំនយោបាយជំទាស់លោក កឹម សុខា បានបង្ហាញខ្លួនជាលើកទី ៣ នៅក្នុងសាលសវនាការសាលាឧទ្ធរណ៍ភ្នំពេញ ទីដែលលោកត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសួរអំពីការបង្កើតគណបក្សសិទ្ធិមនុស្សឈានដល់ការបង្កើតអតីតគណបក្សសង្គ្រោះជាតិ និងបដិវត្តន៍នៅប្រទេសយូហ្គោស្លាវី។
លោក កឹម សុខា បានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា លោកមិនបានយកលំនាំតាមបដិវត្តន៍ដែលទម្លាក់ប្រធានាធិបតីយូហ្គោស្លាវី លោក Slobodan Milosevica នោះទេ ហើយថា ការបង្កើតអតីតគណបក្សសង្គ្រោះជាតិជាសេចក្តីប្រាថ្នារបស់ពលរដ្ឋដែលចង់បានលទ្ធិប្រជាធិបតេយ្យ។
បើតាមកាសែតបាងកកប៉ុស្តិ៍ លោក ថាក់ស៊ីន ទទួលបានការដោះលែង ដោយសារបញ្ហាសុខភាពដែលមានតាំងពីមានការឆ្លងជំងឺរាតត្បាតកូវីដ១៩។
សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សថ្នាក់តំបន់ទាំងពីរបញ្ជាក់ថា៖ «បណ្ដឹងប្រឆាំងលោក ស៊ឹង សែនករុណា គឺគ្រាន់តែស្ថិតក្នុងចំណោមករណីជាច្រើនដែលបញ្ជាក់ឡើងវិញអំពីស្ថានភាពសិទ្ធិមនុស្សកាន់តែដុនដាបយ៉ាងខ្លាំងរបស់កម្ពុជា»។
របាយការណ៍របស់ធនាគារពិភពលោកបញ្ជាក់ក្នុងន័យដើមថា៖ «ជាលទ្ធផលបច្ចុប្បន្ននេះ ប្រាក់បៀវត្សរ៍គោលជាមធ្យមនៅក្នុងវិស័យសាធារណៈបានឡើងហួសប្រាក់បៀវត្សរ៍គោលរបស់បុគ្គលិក ដែលកាន់ការងារស្រដៀងគ្នានៅក្នុងវិស័យឯកជន»។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ក្នុងទីក្រុងភ្នំពេញបង្ក្រាប និងមិនអនុញ្ញាតឱ្យមានប្រតិបត្តិការល្បែងស៊ីសងគ្រប់ប្រភេទ កើតមានបន្ថែមទៀតនៅសហគមន៍មូលដ្ឋានរបស់ខណ្ឌនីមួយៗ។
ប៉ុន្តែការបោះឆ្នោតនេះមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានឡើយពីសាធារណជន។ គណបក្សប្រជាជនកម្ពុជារំពឹងថានឹងឈ្នះអាសនៈភាគច្រើន ទោះជាមានវត្តមានគណបក្សជំទាស់ចូលរួមប្រកួតប្រជែងក៏ដោយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចាត់ទុកថាការចាប់ខ្លួនសកម្មជននយោបាយខ្មែរនៅក្នុងប្រទេសថៃ មិនមែនជារឿងត្រឹមត្រូវនោះទេ ហើយស្នើឱ្យអាជ្ញាធរថៃដោះលែងសកម្មជនទាំងនោះ។
ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុនភេសជ្ជៈជប៉ុន Kirin បានឱ្យដឹងថា ប្រជាជនកម្ពុជាសរុបទាំងអស់បានចំណាយប្រាក់ប្រមាណ២,៣ពាន់លានដុល្លារទៅលើស្រាបៀរ ដោយម្នាក់ៗបានពិសាស្រាបៀរប្រមាណ៧២លីត្រ និងចំណាយម្នាក់ៗចំនួន១៣៦ដុល្លារក្នុងមួយឆ្នាំ។
បណ្តាញសហគមន៍ព្រៃឡង់បានរកឃើញថា គម្របព្រៃឈើនៅកម្ពុជាជាង១០ម៉ឺនហិកតាបានបាត់បង់ក្នុងឆ្នាំ២០២២ ដែលបង្កជាការព្រួយបារម្ភមួយបន្ថែមទៀត។ មន្រ្តីក្រសួងបរិស្ថានអះអាងថា ក្រសួងបានអនុវត្តច្បាប់ជាដាច់ខាតចំពោះអ្នកដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
មេធាវីការពារក្តីលោក កឹម សុខា ថាលោក កឹម សុខា ស្នើសុំឱ្យមានការបន្ធូរបន្ថយការឃុំខ្លួនរបស់លោក ដូចជាការជួបជាមួយអ្នកដទៃជាដើម។
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការលើបណ្តឹងសាទុក្ខរបស់មេដឹកនាំនយោបាយជំទាស់ លោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាស។ មេធាវីការពារក្តីលោក កឹម សុខា ថា លោកស្នើសុំឱ្យបន្ធូរបន្ថយការឃុំខ្លួនលោក ដូចជាការជួបជាមួយអ្នកដទៃជាដើម។
គណបក្សកម្លាំងជាតិដែលជាគណបក្សបង្កើតថ្មីបានចេញសេចក្តីថ្លែងការណ៍មួយចោទប្រកាន់ថា មេដឹកនាំគណបក្សភ្លើងទៀនបានប្តូរជំហររបស់ខ្លួនពីសា្មរតីដើមនៃគោលការណ៍ប្រជាធិបតេយ្យសេរី ហើយបានបង្ខំ និងបញ្ឈប់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតមួយចំនួនចេញពីតួនាទីនៅទូទាំងប្រទេស។
ព័ត៌មានផ្សេងទៀត