ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជាកញ្ញា សុក ស៊ាងហ៊ួ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រំពឹងចង់ឃើញកិច្ចប្រឹងប្រែងបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកឱកាសការងារដល់ក្រុមយុវជន ជាពិសេសយុវជនដែលរស់នៅតាមភូមិឃុំនៃតំបន់ទីប្រជុំជនតូចៗ។
ក្តីរំពឹងទុកនេះកើតឡើង ស្របពេលរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សកាន់អំណាចមួយនេះ ប្រឈមនឹងការរិះគន់ជាបន្តបន្ទាប់អំពីស្ថានភាពធ្លាក់ចុះខ្លាំងនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ជាពិសេសបន្ទាប់ពីគណបក្សប្រឆាំងធំមួយមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោត។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី ២៤៧ របស់ខ្លួនក្នុងរាជធានីភ្នំពេញ ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy លើកឡើងថា អាមេរិកគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ការដំឡើងប្រព័ន្ធគ្រប់គ្រងព្រំដែននេះ មិនមែនជាកិច្ចការថ្មីទេ គឺវាគ្រាន់តែជាការផ្លាស់ប្តូរប្រព័ន្ធកុំព្យូទ័រតែប៉ុណ្ណោះ។
ជាការជំទាស់នឹងការរារាំងរបស់រដ្ឋាភិបាលខ្មែរមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខនោះ មេដឹកនាំនយោបាយលោក សម រង្ស៊ី ថា ការរំឭកឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់អនាគតរបស់ប្រជាជនកម្ពុជា។
សកម្មជននិងថ្នាក់ដឹកនាំនៅតាមមូលដ្ឋានរបស់គណបក្សនេះ លើកឡើងថា ការសម្រេចរបស់ គ.ជ.ប ដោយបដិសេធការចុះឈ្មោះរបស់គណបក្សភ្លើងទៀត ជារឿងអយុត្តិធម៌ ដែលធ្វើឱ្យពួកគេចាប់ផ្តើមបាត់បង់ក្តីសង្ឃឹមស្តារប្រជាធិបតេយ្យនៅកម្ពុជាបន្តិចម្តងៗ។
បើតាមការប្រកាសរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សេចក្តីថ្លែងការណ៍រួមចេញក្រោយកិច្ចប្រជុំអគ្គបញ្ជាការកងទ័ពអាស៊ានលើកទី ២០ នៅកោះបាលីនោះ «ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅសមុទ្រចិនខាងត្បូងនោះទេ»។
ក៏ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនរួមទាំងសង្គមស៊ីវិលជាតិនិងអន្តរជាតិ តែងទាមទារឱ្យស្ថាប័ននេះដាក់សមាសភាពប្រធាននិងសមាជិក ជាបុគ្គលអព្យាក្រឹត ដែលមិនមានជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយ ដើម្បីធានាពីតម្លាភាព និងភាពត្រឹមត្រូវក្នុងការរៀបចំការបោះឆ្នោត។
ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធមិនចុះបញ្ជីឱ្យគណបក្សនយោបាយចំនួនពីរគឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរនោះ អង្គការសង្គមស៊ីវិលមួយចំនួនសម្តែងការសោកស្តាយ ដោយពួកគេអះអាងថា នេះជាការបំបាត់ជម្រើសរបស់ពលរដ្ឋក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។
ប្រជាពលរដ្ឋមួយចំនួនដែលមានសមាជិកគ្រួសារទទួលសេវាពិនិត្យព្យាបាលជំងឺ បានចាត់ទុកចំណាត់ការរបស់ក្រសួងសុខាភិបាលថា «អយុត្តិធម៌» ក្នុងការបិទមន្ទីរសម្រាកព្យាបាលជំងឺបីទីតាំងរបស់ក្រុមហ៊ុន Center of Hope Friendship Clinics Co., Ltd ហើយអំពាវនាវឱ្យក្រសួងពិចារណាបើកមន្ទីរសម្រាកព្យាបាលទាំងបីនោះឡើងវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតិះតៀនគណបក្សភ្លើងទៀនថា ការខ្វះខាតឯកសារចុះបញ្ជីឈ្មោះរបស់គណបក្សភ្លើងទៀន មិនមែនជារឿងចៃដន្យទេ ហើយលោកយល់ថា វាជាឧបាយកលនយោបាយរបស់មេដឹកនំាគណបក្សជំទាស់មួយនេះ។
អាជ្ញាធរក្រុងក្រចេះ បានឃាត់ខ្លួនសកម្មជន៤នាក់ ដែលបានផ្សាយផ្ទាល់តាមបណ្តាញសង្គមកាលពីរសៀលថ្ងៃពុធ អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ អស់រយៈពេលប្រមាណ២ម៉ោង តែត្រូវបានដោះលែងវិញ បន្ទាប់ពីធ្វើកិច្ចសន្យា។
បញ្ហាកាត់ដីឧទ្យានជាតិ និងដីព្រៃអភិរក្សសម្រាប់ការអភិវឌ្ឍឯកជនកំពុងក្លាយជាក្តីបារម្ភរបស់យុវជនមួយក្រុមដែលពួកគេបានស្នើឱ្យរដ្ឋាភិបាលដកហូតដីដែលបានកាត់រួច ដូចជាដីនៅឧទ្យានជាតិគិរីរម្យជាដើម យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានបង្ហាញមតិចម្រុះជុំវិញការបដិសេធរបស់គ.ជ.បមិនឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ ដោយខ្លះយល់ស្របនឹងការសម្រេចរបស់គ.ជ.ប ចំណែកអ្នកខ្លះទៀតអះអាងថា គ.ជ.ប គួរតែអនុញ្ញាតឱ្យគណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោត។
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុន្មាន ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងឈានដល់ទីបញ្ចប់។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជានៅតែបន្តចូលរួមតាមដាននិងលើកទឹកចិត្តកីឡាករនៅក្នុងវិញ្ញាសារប្រកួតកីឡាជាច្រើនប្រភេទ នៅរាជធានីភ្នំពេញ។
ក្រោមគម្រោងផ្តួចផ្តើមមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សហគមន៍ចាមមួយនៅខេត្តកំពង់ចាម កំពុងរួបរួមគ្នាថែរក្សាវប្បធម៌ ប្រពៃណីរបស់ខ្លួន ស្របពេលដែលសូត្រដែលពួកគេបានត្បាញនឹងត្រូវបានយកទៅដាក់លក់នៅលើទីផ្សារជំនួញសម្រាប់ផលិតផលតម្បាញដោយជនជាតិចាម។
ការចូលរួមរបស់អត្តពលិកសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរទាំងនេះ នឹងជំរុញឱ្យក្មេងស្រីកាន់តែមានភាពក្លាហាន និងធ្វើឱ្យទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែប្រសើរឡើង។
កញ្ញា Nancy Pin អត្តពលិកកីឡាបាល់ទះសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរ លើកឡើងថា វាជាឱកាសដ៏ល្អដែលបានមកប្រទេសដែលជាទីកន្លែងកំណើតរបស់ឪពុកម្តាយកញ្ញា និងជាឱកាសសម្រាប់លើកទឹកចិត្តឱ្យស្រ្តីចូលរួមវិស័យកីឡាឱ្យកាន់តែច្រើន។
ទំនិញនិងសេវាកម្មជាច្រើនរបស់ក្រុមហ៊ុនវ័នម៉រ ដែលក្រុមសកម្មជនបរិស្ថានប្រកាសធ្វើពហិការមិនប្រើប្រាស់នោះមានដូចជា ទឹកបរិសុទ្ធឱរ៉ាល់ មីជាតិ ភោជនីយដ្ឋានវ័នម៉រ ដែលស្ថិតក្រោមក្រុមហ៊ុន NVC Corporation។
នៅក្នុងលិខិតដែលផ្ញើចេញពីពន្ធនាគារខេត្តកណ្តាលចុះថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ តាមទណ្ឌិតអនាមិកមា្នក់ដែលទើបត្រូវបានដោះលែងឱ្យមានសេរីភាពវិញនោះ លោក ធែល ធីលែន បានរៀបរាប់ថា លោកត្រូវបានតុលាការចោទប្រកាន់ចំនួន៤សំណុំរឿង ដោយគ្មានឯកសារ ឬភស្តុតាងបញ្ជាក់ពិតប្រាកដណាមួយ ដែលបង្ហាញពីទុច្ចរិតភាពរបស់លោកនោះទេ។
ព័ត៌មានផ្សេងទៀត