ការប្រកួតស៊ីហ្គេមតំណាងកម្ពុជារបស់អត្តពលិកអាមេរិកាំងអាចនាំភាពវិជ្ជមានក្នុងទំនាក់ទំនងកម្ពុជា-អាមេរិក
ខណៈកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភានេះ អភិបាលក្រុងឡូវែលដែលមានដើមកំណើតខ្មែរ បានដឹកនាំអត្តពលិកសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរចំនួន៤រូបមកចូលរួមប្រកួតកីឡាបាល់ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមតំណាងឱ្យកម្ពុជា។ លោករំពឹងថា ការចូលរួមរបស់អត្តពលិកសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរទាំងនេះ នឹងជំរុញឱ្យក្មេងស្រីកាន់តែមានភាពក្លាហាន និងធ្វើឱ្យទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែប្រសើរឡើង។ រាយការណ៍លម្អិតពីរាជធានីភ្នំពេញដោយ អ្នកស្រី កាន់ វិច្ឆិកា និងលោក ស៊ឹម ចាន់សំណាង៕