ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋកម្ពុជាបន្តគាំទ្រលើកទឹកចិត្តកីឡាករ ខណៈការប្រកួតកីឡាស៊ីហ្គេមជិតដល់ទីបញ្ចប់

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុន្មាន ការប្រកួត​កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងឈានដល់ទីបញ្ចប់។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជានៅតែបន្ត​ចូលរួម​តាមដាននិងលើក​ទឹកចិត្ត​កីឡាករ​នៅក្នុងវិញ្ញាសារ​ប្រកួតកីឡា​ជាច្រើន​ប្រភេទ នៅរាជធានីភ្នំពេញ។ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី ១៣ ខែឧសភានេះ ប្រទេសវៀតណាម​កំពុង​នាំ​មុខ​ប្រទេសថៃដែលស្ថិតក្នុងលំដាប់លេខរៀងទី ២ និងកម្ពុជាដែលស្ថិតក្នុងលំដាប់លេខរៀងទី ៣ ក្នុងនាមជាប្រទេសបីដែលទទួលបានមេដាយច្រើនជាងគេ ក្នុងនោះវៀតណាមបានដណ្តើមមេដាយសរុបចំនួន ២៥០ ថៃ ២០៦ និងកម្ពុជា ១៩១។ ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នឹងបញ្ចប់ទៅនៅថ្ងៃពុធ ទី ១៧ ខែឧសភា ឆ្នាំ២០២៣៕


XS
SM
MD
LG