ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធមិនចុះបញ្ជីឱ្យគណបក្សនយោបាយចំនួនពីរគឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរនោះ អង្គការសង្គមស៊ីវិលមួយចំនួនសម្តែងការសោកស្តាយ ដោយពួកគេអះអាងថា នេះជាការបំបាត់ជម្រើសរបស់ពលរដ្ឋក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។
ប្រជាពលរដ្ឋមួយចំនួនដែលមានសមាជិកគ្រួសារទទួលសេវាពិនិត្យព្យាបាលជំងឺ បានចាត់ទុកចំណាត់ការរបស់ក្រសួងសុខាភិបាលថា «អយុត្តិធម៌» ក្នុងការបិទមន្ទីរសម្រាកព្យាបាលជំងឺបីទីតាំងរបស់ក្រុមហ៊ុន Center of Hope Friendship Clinics Co., Ltd ហើយអំពាវនាវឱ្យក្រសួងពិចារណាបើកមន្ទីរសម្រាកព្យាបាលទាំងបីនោះឡើងវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតិះតៀនគណបក្សភ្លើងទៀនថា ការខ្វះខាតឯកសារចុះបញ្ជីឈ្មោះរបស់គណបក្សភ្លើងទៀន មិនមែនជារឿងចៃដន្យទេ ហើយលោកយល់ថា វាជាឧបាយកលនយោបាយរបស់មេដឹកនំាគណបក្សជំទាស់មួយនេះ។
អាជ្ញាធរក្រុងក្រចេះ បានឃាត់ខ្លួនសកម្មជន៤នាក់ ដែលបានផ្សាយផ្ទាល់តាមបណ្តាញសង្គមកាលពីរសៀលថ្ងៃពុធ អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ អស់រយៈពេលប្រមាណ២ម៉ោង តែត្រូវបានដោះលែងវិញ បន្ទាប់ពីធ្វើកិច្ចសន្យា។
បញ្ហាកាត់ដីឧទ្យានជាតិ និងដីព្រៃអភិរក្សសម្រាប់ការអភិវឌ្ឍឯកជនកំពុងក្លាយជាក្តីបារម្ភរបស់យុវជនមួយក្រុមដែលពួកគេបានស្នើឱ្យរដ្ឋាភិបាលដកហូតដីដែលបានកាត់រួច ដូចជាដីនៅឧទ្យានជាតិគិរីរម្យជាដើម យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានបង្ហាញមតិចម្រុះជុំវិញការបដិសេធរបស់គ.ជ.បមិនឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ ដោយខ្លះយល់ស្របនឹងការសម្រេចរបស់គ.ជ.ប ចំណែកអ្នកខ្លះទៀតអះអាងថា គ.ជ.ប គួរតែអនុញ្ញាតឱ្យគណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោត។
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុន្មាន ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងឈានដល់ទីបញ្ចប់។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជានៅតែបន្តចូលរួមតាមដាននិងលើកទឹកចិត្តកីឡាករនៅក្នុងវិញ្ញាសារប្រកួតកីឡាជាច្រើនប្រភេទ នៅរាជធានីភ្នំពេញ។
ក្រោមគម្រោងផ្តួចផ្តើមមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សហគមន៍ចាមមួយនៅខេត្តកំពង់ចាម កំពុងរួបរួមគ្នាថែរក្សាវប្បធម៌ ប្រពៃណីរបស់ខ្លួន ស្របពេលដែលសូត្រដែលពួកគេបានត្បាញនឹងត្រូវបានយកទៅដាក់លក់នៅលើទីផ្សារជំនួញសម្រាប់ផលិតផលតម្បាញដោយជនជាតិចាម។
ការចូលរួមរបស់អត្តពលិកសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរទាំងនេះ នឹងជំរុញឱ្យក្មេងស្រីកាន់តែមានភាពក្លាហាន និងធ្វើឱ្យទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែប្រសើរឡើង។
កញ្ញា Nancy Pin អត្តពលិកកីឡាបាល់ទះសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរ លើកឡើងថា វាជាឱកាសដ៏ល្អដែលបានមកប្រទេសដែលជាទីកន្លែងកំណើតរបស់ឪពុកម្តាយកញ្ញា និងជាឱកាសសម្រាប់លើកទឹកចិត្តឱ្យស្រ្តីចូលរួមវិស័យកីឡាឱ្យកាន់តែច្រើន។
ទំនិញនិងសេវាកម្មជាច្រើនរបស់ក្រុមហ៊ុនវ័នម៉រ ដែលក្រុមសកម្មជនបរិស្ថានប្រកាសធ្វើពហិការមិនប្រើប្រាស់នោះមានដូចជា ទឹកបរិសុទ្ធឱរ៉ាល់ មីជាតិ ភោជនីយដ្ឋានវ័នម៉រ ដែលស្ថិតក្រោមក្រុមហ៊ុន NVC Corporation។
នៅក្នុងលិខិតដែលផ្ញើចេញពីពន្ធនាគារខេត្តកណ្តាលចុះថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ តាមទណ្ឌិតអនាមិកមា្នក់ដែលទើបត្រូវបានដោះលែងឱ្យមានសេរីភាពវិញនោះ លោក ធែល ធីលែន បានរៀបរាប់ថា លោកត្រូវបានតុលាការចោទប្រកាន់ចំនួន៤សំណុំរឿង ដោយគ្មានឯកសារ ឬភស្តុតាងបញ្ជាក់ពិតប្រាកដណាមួយ ដែលបង្ហាញពីទុច្ចរិតភាពរបស់លោកនោះទេ។
សម្រាប់សិស្សានុសិស្ស ការសិក្សាជារឿងចម្បង ប៉ុន្តែការបរិភោគចំណីអាហារដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវ គ្មានអនាម័យនិងគុណភាពដែលប៉ះពាល់ដល់សុខភាព ក៏ជាហេតុមួយដែលធ្វើឱ្យការសិក្សារបស់សិស្សមានការថយចុះផងដែរ។
ខណៈការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះខិតជិតមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចាប់ផ្តើមដាក់ឱ្យមានការចុះឈ្មោះជ្រើសរើសអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។
ការស្ទង់មតិបង្ហាញថា ក្នុងមួយខែ បុរស១០% ពិសាគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ។
មន្រ្តីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រេល (Comfrel) យល់ថា ការបាត់បង់សារព័ត៌មានវីអូឌី (VOD) ធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងព័ត៌មានផ្សេងៗដែលទាក់ទងទៅនឹងការបោះឆ្នោត។
របាយការណ៍ថ្មីបានបង្ហាញថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ការចូលរួមរបស់ស្ត្រីនៅតែមានបញ្ហាប្រឈម ពាក់ព័ន្ធនឹងការទទួលបានឱកាសសម្រាប់ឈរឈ្មោះជាបេក្ខជន ការចូលរួមបោះឆ្នោត និងឱកាសឈានទៅមុខក្នុងជីវិតនយោបាយរបស់ស្ត្រីជាប់ឆ្នោត។
នៅក្នុងឆ្នាំនេះ កម្ពុជាប្រារព្ធទិវាជាតិអំណានលើកទី ៨ ក្រោយពីបានអាក់ខានប្រារព្ធអស់រយៈពេល ២ ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ១៩។ ទិវាជាតិអំណានឆ្នាំនេះមានការដាក់តាំងពិព័រណ៍សៀវភៅជាច្រើន ដើម្បីពង្រឹងការអាន ជាពិសេសសម្រាប់ក្មេងតូចៗនិងយុវជនគ្រប់រូបផងដែរ។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងក្នុងពិធីបើក «យុទ្ធនាការ ៨ មីនា» ថា បញ្ហាប្រឈមរបស់ស្រ្តីដែលកំពុងប្រឈមខ្លាំងជាងគេនោះ គឺអំពើហិង្សា។ អ្នកស្រីបន្ថែមថា អំពើហិង្សាតែងតែកើតឡើងពីសំណាក់អាជ្ញាធរ ក្នុងគ្រួសារ និងក្នុងចំណោមសាធារណៈជនជាដើម។
ព័ត៌មានផ្សេងទៀត