លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានគំរាមផងដែរ មិនឲ្យស្ថានទូតនានាលូកដៃចូលក្នុងកិច្ចការតុលាការកម្ពុជាទេ។
លោកហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ ក៏បាននិយាយថា គម្រោងចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ឬ Brexit នាសប្តាហ៍កន្លងទៅនេះ កំពុងធ្វើឲ្យអឺរ៉ុប «ជួបវិបត្តិ» ដោយសារតែសហភាពទទួលបានព័ត៌មានខុស។
ក្រសួងកសិកម្មបានឲ្យដឹងនាថ្ងៃសុក្រនេះថា យ៉ាងហោចណាស់មានប្រជាកសិករកម្ពុជាក្នុងខេត្តចំនួន៨ទូទាំងប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាដង្កូវហ្វូង ឬដង្កូវទ័ព ដែលកំពុងបំផ្លាញដំណាំរបស់ខ្លួន។
លោក Damian Evans (ដេមៀន អេវេនស៍) ដែលធ្វើការសហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌កម្ពុជាផងដែរ បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងបុរាណជាច្រើនក្នុងសម័យអង្គរ ដែលចាប់ផ្តើមពីគ.ស.៩០០ដល់គ.ស.១៥០០មុនពេលការរើរាជធានីសម័យនោះ ត្រូវបានរកឃើញជាបន្តបន្ទាប់។
ការថតកាំរស្មីឡេស៊ែរពីលើអាកាសទ្រង់ទ្រាយធំមួយនេះ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ Cambodian Archaeological Lidar Initiative ចាប់តំាងពីឆ្នាំ២០១៥មកម្ល៉េះ។
ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សជំទាស់អះអាងនៅថ្ងៃសុក្រនេះថា គណបក្សខ្លួននៅតែបន្តធ្វើតាមគម្រោងរបស់ខ្លួនក្នុងការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ មុននឹងការជួបជុំមួយរបស់ខ្លួនដ៏ធំនាសប្តាហ៍ក្រោយក្នុងរាជធានីភ្នំពេញ។
នាថ្ងៃព្រហស្បតិ៍នេះ តំណាងគណបក្សនយោបាយធំៗទាំងពីរគឺគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ បានសារទរដោយប្រយ័ត្នប្រយែងចំពោះការអំពាវនាវរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ក្នុងការបន្ត«វប្បធម៌សន្ទនា»រវាងគណបក្សខ្លួនឡើងវិញ។
ក្នុងសក្ខីកម្មរបស់ខ្លួន នាថ្ងៃទីពីរនេះ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅឌុច បានអះអាងថា ខ្លួនទទួលបញ្ជាពី នួន ជា ឲ្យ«កម្ទេច គុកទួលស្លែង» និងសម្លាប់អ្នកជាប់ឃុំនៅទីនោះទាំងអស់នៅក្នុងនោះ មុនពេលដែល កងទព័វៀតណាមចូលមកដល់នាចុងឆ្នាំ១៩៧៦។
ក្នុងការផ្តល់សក្ខីកម្មរបស់ខ្លួននាថ្ងៃអង្គារនេះទណ្ឌិត កាំង ហ្កេកអ៊ាវ បានបង្ហាញបញ្ជាក់ដដែលៗថា នួន ជា បានបញ្ជាមកដល់ខ្លួនទាំងប្រយោលនឹងដោយផ្ទាល់ក្នុងអំឡុងពេលដែល សុន សេន ទទួលបញ្ជាទៅកាន់កាប់សមរភូមិនាឆ្នាំ១៩៧៧។
កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរ ស-២១ ឬគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានអះអាងសារជាថ្មីថានួន ជា បងធំទីពីរនៃរបបខ្មៅងងឹតនេះគឺជាអ្នកដែលបញ្ជាខ្លួនឲ្យសាកសួរនិងធ្វើទារុណកម្ម លើជនណាដែលនាំមកកាន់គុកដ៏សាហាវនេះ។ ឆ្លើយចំពោះមុខចៅក្រមនិងអង្គជំនុំជម្រះ នៃសាលាក្តីខ្មែរក្រហម ឌុច បញ្ជាក់ពីការភ្ញាក់ផ្អើល ចំពោះការបដិសេធរបស់នួន ជា ហើយហៅ «ការបដិសេធនេះគឺវាមិនមានន័យ»៕
លោក Jordan Pisey ដែលធ្លាប់ជាអតីតក្មេងកំព្រាកម្ពុជាមួយរូបផងនោះ ចង់ជួយជំរុញចិត្តឲ្យយុវជនកម្ពុជា ជាពិសេសក្មេងកំព្រា ឲ្យមានចិត្តតស៊ូ និងព្យាយាមបន្ថែមទៀត ដើម្បីឈានទៅដល់ភាពជោគជ័យរបស់ខ្លួន។
អ្នកនាំពាក្យតុលាការក្រុងភ្នំពេញបានប្រាប់ VOA ឲ្យដឹងថាតំណាងអយ្យការពីររូបនៃសាលាដំបូង បានចេញដីកាកោះឲ្យលោក កឹម សុខា ចូលខ្លួនទាក់ទិននឹងបណ្តឹងបរិហារកេរ្តិ៍របស់នាង ធី សុវណ្ណថា និងតំណាងរាស្ត្រពីររូបនៃគណបក្សជំទាស់ ពាក់ព័ន្ធនឹងចម្លើយសារភាពរបស់នាង ខុម ចាន់តារ៉ាទី នាពេលថ្មីៗនេះ។
ការដំណើរការពាក្យបណ្តឹងលើរូបលោក អ៊ូ វីរៈ គឺហាក់ដូចជាមានល្បឿនលឿនខុសពីករណីបណ្តឹងផ្សេងៗ ហើយការប្តឹងលើអ្នកវិភាគរូបនេះ គឺបង្ហាញពីដំណើរចាកឆ្ងាយពីនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យគណបក្សកាន់អំណាចថ្លែងថា ការប្តឹងផ្តល់នេះអាចមានលើសពីអ្នកវិភាគមួយរូប គឺលោក អ៊ូ វីរៈ នោះទៀត។
ក្រោយពេលអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណាត្រូវបានតុលាការចោទនិងឃុំខ្លួន ទាក់ទិននឹងអំពើពុករលួយ រដ្ឋាភិបាលកម្ពុជាបានស្នើព្រះមហាក្សត្យខ្មែរ តែងតាំងលោក ឡុង ឌីម៉ង់។
ភាពយន្តឯកសារមួយស្តីពីវីរភាពរបស់សកម្មជនការពារព្រៃឈើកម្ពុជា ដែលពលីជីវិត គឺលោក ឈុត វុទ្ធី ត្រូវបានហាមប្រាមមិនឲ្យចាក់ផ្សាយជាសាធារណៈក្នុងប្រទេសកម្ពុជា។
ខ្សែភាពយន្តនេះនិយាយអំពីសកម្មជនព្រៃឈើ ដែលពួកគាត់ការពារព្រៃឈើនៅកម្ពុជា។ ដោយចំពោះនោះ គឺភាពយន្តនេះឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់លោក ឈុត វុទ្ធី។
បណ្ឌិត Fran Lambrick អ្នកដឹកនាំផលិតភាពយន្តឯកសារនេះ បានប្រាប់ VOA ថា ភាពយន្តឯកសារស្តីពីលោកឈុត វុទ្ធី គឺជាការឆ្លុះបញ្ចាំងពីតថភាពនិងពលិកម្មរបស់សកម្មជនព្រៃឈើក្នុងប្រទេសកម្ពុជា ដែលមិនខ្លាចក្នុងការប្រឈមនានាក្នុងការការពារព្រៃឈើ។
នៅថ្ងៃអង្គារទី១២ ខែមេសានេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសចាប់ខ្លួនជនណាដែល បន្តធ្វើការរិះគន់ការប្រើប្រាស់ផែនទីបោះបង្គោលព្រំដែនរបស់រដ្ឋាភិបាលលោក។
នៅថ្ងៃអង្គារទី១២ ខែមេសានេះ ទោះជាគណបក្សជំទាស់ធ្វើពហិការមិនចូលរួមអង្គប្រជុំពិសេសរបស់រដ្ឋសភាក៏ដោយ រដ្ឋសភាជាតិដែលមានតែគណបក្សកាន់អំណាចបានធ្វើការអនុម័តឲ្យតុលាការក្រុងភ្នំពេញបន្តនីតិវិធីរបស់ខ្លួនក្នុងរឿងក្តីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ៊ុំ សំអាន ដែលមានអភ័យឯកសិទ្ធិសភានោះ។
ព័ត៌មានផ្សេងទៀត