រដ្ឋសភាជាតិដែលមានតែគណបក្សកាន់អំណាចបានធ្វើអនុម័តឲ្យតុលាការក្រុងភ្នំពេញបន្តនីតិវិធីរបស់ខ្លួនក្នុងរឿងក្តីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអ៊ុំ សំអាន។
គណបក្សសង្គ្រោះជាតិបានចោទថា ការចាប់ខ្លួនតំណាងរាស្ត្រក្នុងអភ័យឯកសិទ្ធិ គឺវាខុសនឹងរដ្ឋធម្មនុញ្ញកម្ពុជា។
ឯកសារសម្ងាត់ជាច្រើនពីប្រទេសប៉ាណាម៉ា ដែលគេហៅថា Panama Papers បង្ហាញថា មន្ត្រីជាន់ខ្ពស់ជាច្រើនលើពិភពលោក បានដាក់វិនិយោគទុននៅក្រៅស្រុកដោយសម្ងាត់ ដើម្បីគេចវេសពីការបង់ពន្ធអាករក្នុងស្រុក។
អង្គភាពប្រឆំាងអំពើពុករលួយអះអាងថា លោក ស៊ុត ឌីណា បានលាក់លុយជាង៧លានដុល្លារអាមេរិក និងវត្ថុមានតម្លៃជាច្រើនផ្សេងទៀត ដែលសង្ស័យថាបានមកពីអំពើពុករលួយនាប្រទេសកូរ៉េខាងត្បូងនោះ។
កាលពីខែកន្លងទៅ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះអញ្ចើញនាងខុម ចាន់ដារាទី ឱ្យចូលបំភ្លឺនាសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃសុក្រខាងមុខ។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានសរសេរក្នុងសេចក្តីថ្លែងការណ៍មួយពីទីក្រុងបាងកក ដែលចេញនាថ្ងៃអង្គារនេះថា ការអនុម័តច្បាប់ស្តីពីសហជីពគឺ «ផ្ទុយពីស្តង់ដារអន្តរជាតិ ដែលបញ្ជាក់ពីការធ្លាក់ចុះនៃការគោរពសិទ្ធិការងារក្នុងប្រទេសកម្ពុជា»។
រដ្ឋសភាជាតិបានបើកកិច្ចប្រជុំពិភាក្សា អនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដ៏ចម្រូងចម្រាស ខណៈពេលដែលប៉ូលិសប្រឆាំងកុប្បកម្មត្រូវបានគេពង្រាយ ដោយមានរបាំងការពារជុំវិញមន្ទីររដ្ឋសភា ដើម្បីរារាំងមិនឲ្យមានការតវ៉ានៅមុខសភាជាតិ។
រដ្ឋសភាជាតិកម្ពុជាកាលពីព្រឹកថ្ងៃច័ន្ទនេះបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងការប្ដូរសមាសភាពមន្ត្រីជាន់ខ្ពស់របស់គណៈរដ្ឋមន្ត្រីចំនួន២៦រូប និងបញ្ចប់មុខងារមន្ត្រីជាន់ខ្ពស់ពីររូបពីរដ្ឋាភិបាល។
តាមដីកាកោះរបស់លោកព្រះរាជអាជ្ញារង សៀង សុខ ដែល VOA បានទទួលនាថ្ងៃសុក្រ បានកោះអញ្ចើញនាង ខុម ចាន់ដារាទី ចូលបំភ្លឺ នាសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃសុក្រខាងមុខ។
អង្គភាពប្រឆំាងអំពើពុករលួយ បានឃាត់ខ្លួនមន្ត្រីមួយរូបពីក្រសួងការបរទេស អំពីការទទួលសំណូកពីក្រុមហ៊ុនឯកជនមួយ មុនពេលអនុញ្ញតឲ្យក្រុមហ៊ុននោះធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា។
ច្បាប់នេះក៏មានការពិន័យនិងដាក់ពន្ធនាគារពី៧ ទៅ១៥ឆ្នាំ ចំពោះជនណាដែលតុលាការយល់ថាប្រព្រឹត្តបទល្មើសប៉ះពាល់ដល់សន្តិសុខជាតិ។
លោក ឱម យ៉ិនទៀង បានផ្ដល់កិច្ចសម្ភាសផ្ដាច់មុខមួយជាមួយ VOA កាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ ដែលកាន់តែខ្លាំងឡើងទៅលើលោក ចំពោះការស៊ើបអង្កេតករណីលោក កឹម សុខា។
លោក ឱម យ៉ិនទៀង នៅថ្ងៃអង្គារនេះ បានព្រមានធ្ងន់ៗដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលស្ថិតក្នុងការនិរទេសខ្លួនថា បានធ្វើការរារាំងនិងលូកដៃចូលក្នុងការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីលោក កឹម សុខា។
ប៉ុន្តែ អ្នកឃ្លាំមើលការវិវឌ្ឍនយោបាយ និងអ្នកវិភាគ យល់ថា ការផ្លាស់ប្ដូរនៃប្រទេសទាំងពីរគឺមានឆន្ទៈនយោបាយខុសគ្នាទាំងស្រុង។
មន្ត្រីអង្គការសង្គមស៊ីវិលបានលើកបញ្ហាថ្មីៗមួយចំនួន ដែលកើតឡើងក្នុងប្រទេសកម្ពុជា ទាក់ទិននឹងការរឹតត្បិតសេរីភាពរបស់សង្គមស៊ីវិល សិទ្ធិបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុក និងការបោះឆ្នោតប្រកបដោយសន្តិវិធីនាពេលខាងមុខ។
អ្នកច្បាប់ថា រដ្ឋាភិបាលគួរតែបើកការស៊ើបអង្កេតលើករណីការលួចថតសំឡេង ឬការប្រឌិតសំឡេងនោះទើបជាការល្អ ហើយប្រជាពលរដ្ឋកម្ពុជាកំពុងតែមានក្តីបារម្ភពីការលួចថតសំឡេងតាមទូរស័ព្ទនេះ។
ប្រធានគណបក្សជំទាស់លោកសម រង្ស៊ីប្រកាសថាគណបក្សរបស់លោកនឹងដើរតាមគន្លងរបស់លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) នៃប្រទេសមីយ៉ាន់ម៉ា ដោយមិន «គុំគួន មិនសងសឹក មិនប្រើអំពើហិង្សា» ជាមួយគណបក្សកាន់អំណាចនោះទេ បើខ្លួនជាប់ឆ្នោតនាពេលខាងមុខ។
លោកនៅ វណ្ណារិន នៃVOA បានធ្វើការសម្ភាសន៍ផ្តាច់មុខមួយជាមួយនឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមទូរសព្ទពីភ្នំពេញនឹងម៉ានីលប្រទេសហ្វីលីពីនកាលពីរាត្រីថ្ងៃអង្គារកន្លងទៅ។ លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ បានបញ្ជាក់ប្រាប់ VOA ថាគណបក្សលោកនឹងបង្ហាញកម្មវិធីនយោបាយដែលនាំឱ្យមាន«ការផ្លាស់ប្តូរជាវិជ្ជមាន»នៅក្នុងឱកាសមហាសន្និបាតក្រុមប្រឹក្សាជាតិនៅថ្ងៃទី២៦ ខែមីនាខាងមុខ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់ VOA ថា គណបក្សនឹងបង្ហាញកម្មវិធីនយោបាយដែលនាំឱ្យមាន«ការផ្លាស់ប្តូរជាវិជ្ជមាន»នៅក្នុងឱកាសមហាសន្និបាតក្រុមប្រឹក្សាជាតិនៅថ្ងៃទី២៦ ខែមីនាខាងមុខ។
ជនទាំងនោះត្រូវបានអាជ្ញាធរនៃប្រទេសចិនមកទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយផ្ទាល់កាលពីថ្ងៃសៅរ៍កន្លងទៅ ។
ព័ត៌មានផ្សេងទៀត