កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរ ស-២១ ឬគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានអះអាងសារជាថ្មីថានួន ជា បងធំទីពីរនៃរបបខ្មៅងងឹតនេះគឺជាអ្នកដែលបញ្ជាខ្លួនឲ្យសាកសួរនិងធ្វើទារុណកម្ម លើជនណាដែលនាំមកកាន់គុកដ៏សាហាវនេះ។ ឆ្លើយចំពោះមុខចៅក្រមនិងអង្គជំនុំជម្រះ នៃសាលាក្តីខ្មែរក្រហម ឌុច បញ្ជាក់ពីការភ្ញាក់ផ្អើល ចំពោះការបដិសេធរបស់នួន ជា ហើយហៅ «ការបដិសេធនេះគឺវាមិនមានន័យ»៕
កម្រងរូបភាពVOA៖ សក្ខីកម្មរបស់ឌុច ភ្ជាប់នួន ជា ទៅនឹងមន្ទីរ ស-២១ ឬ គុកទួលស្លែង
- ហ៊ាន សុជាតា
- នៅ វណ្ណារិន