រដ្ឋាភិបាលកម្ពុជាយល់ព្រមអនុញ្ញាតិឲ្យអង្គការសហប្រជាជាតិ ចុះជួបនិងពិនិត្យក្រុមជនជាតិដើមភាគតិចតំបន់ភ្នំវៀតណាម។ ប៉ុន្តែ នៅមិនទាន់មានការកំណត់ពេលវេលាជាក់លាក់សម្រាប់ការចុះត្រួតពិនិត្យនេះនៅឡើយ។
ប្រមុខដឹកនាំគណបក្សជំទាស់ធំជាងគេនៅក្នុងប្រទេសកម្ពុជា បានហៅការដោះលែងអ្នកនយោបាយរបស់ខ្លួនឲ្យនៅក្រៅឃុំនៃគុកព្រៃស គឺជាការសាកល្បងមួយសម្រាប់ការរួបរួមជាតិ និងសម្រាប់ការដោះលែងសកម្មជនដីធ្លីដទៃទៀត។
ប្រតិភូរបស់អង្គការសហប្រជាជាតិបានចាកចេញពីខេត្តរតនគីរីនៅរសៀលថ្ងៃសុក្រនេះ ក្រោយពីអាជ្ញាធរខេត្តបដិសេធមិនព្រមសហការក្នុងការស្វែងរកជនជាតិដើមភាគតិចវៀតណាមចំនួន១៣នាក់ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃរបស់ខេត្តនេះ។
មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សបានជួបជាមួយស្នងការរងប៉ូលិសខេត្តរតនគីរីនៅរសៀលថ្ងៃដដែលនេះ។
ស្នងការប៉ូលិសខេត្តរតនគីរីបានអះអាងកាលពីថ្ងៃច័ន្ទថាកងប៉ូលិសបានស្វែងរកជនភៀសខ្លួនវៀតណាមដែលកំពុងលាក់ខ្លួននៅក្នុងព្រៃ។
ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន(UNHCR) បានសម្តែងការព្រួយបារម្ភជាខ្លាំងនៅថ្ងៃអង្គារនេះចំពោះសេចក្តីរាយការណ៍ដែលថាអាជ្ញាធររបស់កម្ពុជាកំពុងស្វែងរកចាប់ខ្លួននិងបញ្ជូនជនជាតិដើមភាគតិចតំបន់ភ្នំទៅឲ្យរដ្ឋាភិបាលវៀតណាមវិញ។
របាយការណ៍ពីប្រទេសវៀតណាមបង្ហាញថា មានជនជាតិចារ៉ាយមកពីខ្ពង់រាបប្រទេសវៀតណាមសរុបចំនួន១៦នាក់កំពុងលាក់ខ្លួនក្នុងព្រៃនៃខេត្តរតនគីរី។
ក្រុមតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាបានអនុម័តជាឯកតោភាគីលើសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៥ នៅថ្ងៃនេះ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប.បានធ្វើកិច្ចប្រជុំពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីខែមិថុនាឆ្នាំ២០១៤នៅទីក្រុងហ្សឺណែវប្រទេសស៊្វីស។
មូលហេតុនៃការពន្យារនេះគឺដោយសារក្រុមមេធាវីការពារក្តីជនជាប់ចោទ ខៀវ សំផន បានបន្តធ្វើពហិការរបស់ខ្លួនដោយមិនរាថយ។
កាលពីល្ងាចថ្ងៃអង្គារ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាទទូចឲ្យរដ្ឋាភិបាលកម្ពុជា«គោរពច្បាប់និងគោលការណ៍ឯករាជ្យ»របស់តុលាការ។
លោកចៅក្រម និល ណុន បញ្ជាក់ថា តុលាការនឹងធ្វើការសម្រេចចិត្ត ដើម្បីដោះស្រាយភាពជាប់គាំងដោយសារការធ្វើពិហិការរបស់មេធាវីជនជាប់ចោទក្រោយពីទទួលបានការបញ្ជាក់ជំហរច្បាស់លាស់របស់ជនជាប់ចោទ។
បើតាមលោកចៅក្រមនិល ណុន មេធាវីដែលត្រូវតែងតាំងដោយសាលាក្តីខ្មែរក្រហមនឹងមិនមានសិទ្ធិធ្វើពហិការសវនាការនោះទេ។
ការទាមទារនេះធ្វើឡើងស្របគ្នានឹងអង្គការ Human Rights Watch របស់សហរដ្ឋអាមេរិក បានថ្កោលទោសការចាប់ខ្លួននិងការកាត់ទោសសកម្មជនដីធ្លីនិងព្រះសង្ឃទាំងបីអង្គ។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមមេធាវីបានប្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងការដាក់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញលើស្ត្រីសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ដ៏ល្បីល្បាញចំនួនប្រាំពីរនាក់។
សកម្មជននិងអ្នករងគ្រោះជម្លោះដីធ្លីក្នុងទីក្រុងភ្នំពេញបីនាក់ត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួនមួយឆ្នាំនិងពិន័យជាប្រាក់ចំនួនពីរលានរៀល។
អ្នកស្រី ទេព វន្នី សកម្មជនចំនួនប្រាំមួយនាក់ផ្សេងទៀតត្រូវតុលាការក្រុងភ្នំពេញផ្តន្ទាទោសនៅថ្ងៃអង្គារនេះ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួនមួយឆ្នាំនិងពិន័យជាប្រាក់ក្នុងម្នាក់ៗពីរលានរៀលឬស្មើនឹងប្រមាណ៥០០ដុល្លារអាមេរិក។
អាជ្ញាធរសាលារាជធានីភ្នំពេញបានចាប់ឃាត់ខ្លួនស្ត្រីសកម្មជនបឹងកក់ចំនួនប្រាំពីរនាក់នៅថ្ងៃច័ន្ទនេះក្រោមការចោទប្រកាន់ថា បានបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។
ក្រុមអាជីវករបានត្អូញត្អែរថា ការរកប្រាក់ចំណូលមានការធ្លាក់ចុះ នៅពេលព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ មិនមានចំនួនច្រើនដូចពួកគេរំពឹងទុកទេ។
សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបានស្នើឲ្យមានការស៊ើបអង្កេតលើការបង្ខំឲ្យរៀបការនៅក្នុងសំណុំរឿង០០៣។
ព័ត៌មានផ្សេងទៀត