លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានចូលសួរសុខទុក្ខនាយកវិទ្យុសំបុក្រឃ្មុំនៅរសៀលថ្ងៃនេះឲ្យដឹងថា លោកម៉ម សុណង់ដូ មិនបានបាក់ស្មារតីនោះទេ។
នៅថ្ងៃពុធនេះ នួន ជា នៃរបបខ្មែរក្រហមបានបដិសេធការទទួលខុសត្រូវរបស់ខ្លួនចំពោះមន្ទីរស២១ ឬគុកទួលស្លែងព្រមទាំងច្រានចោលរាល់ការជាប់ពាក់ព័ន្ធទាំងឡាយក្នុងរចនាសម្ព័ន្ធយោធាខ្មែរក្រហម។
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបានតែងតាំងលោកសាស្ដ្រាចារ្យចន ខាំបែល ដែលជំនាញខាងជំងឺមនុស្សចាស់ ឲ្យពិនិត្យជំងឺដ៏ចាស់ជរារបស់ជនជាប់ចោទអៀង សារីដើម្បីឲ្យដឹងប្រាកដពីស្ថានភាពជំងឺរបស់គាត់។
កម្ពុជាមានសក្តានុពលនឹងទទួលបានកំណើនក្នុងរង្វង់៦,៥ភាគរយដែលស្ថិតក្នុងកម្រិតមធ្យមនេះប៉ុន្តែកម្ពុជាត្រូវប្រឹងប្រែងថែមទៀតសម្រាប់ឆ្នាំក្រោយ។
ស្ថានភាពជំងឺរបស់អៀង សារី នៅតែធ្ងន់ធ្ងរនៅឡើយបន្ទាប់ពីស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់អស់រយៈពេលជិតមួយខែមកនេះ។
លោក ម៉ម សុណង់ដូ ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំកាលពីថ្ងៃចន្ទទី១ ខែតុលាដោយចោទរូបលោកថា បានដឹកនាំធ្វើអបគមន៍នៅក្នុងស្រុលឆ្លូង ខេត្តក្រចេះ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនិយាយថា៖ «យើងមានការសោកស្តាយ ហើយព្រួយបារម្ភចំពោះសាលក្រមរបស់តុលាការក្រុងភ្នំពេញ»។
អង្គការក្រៅរដ្ឋាភិបាលមួយជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាចូលរួមដាក់ពាក្យបណ្តឹងប្រឆាំងនឹងអំពើពុកលួយឲ្យបានច្រើន។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអធិប្បាយយ៉ាងប្រយត្នប្រយ៉ែងនៅថ្ងៃព្រហស្បតិ៍នេះអំពីសា្ថនភាពសិទ្ធិមនុស្សនៅកម្ពុជា។
តំណាងសង្គមស៊ីវិលទទូចឲ្យមានការអនុម័តច្បាប់សំខាន់ៗមួយចំនួន ដូចជាច្បាប់ស្តីពីការរៀបចំតុលាការនិងការកាត់ទោសនិងច្បាប់ស្តីពីលក្ខខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញាជាដើម។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅទស្សនកិច្ចជាផ្លូវការរយៈពេលបីថ្ងៃនៅវៀតណាមនៅថ្ងៃចន្ទនេះសំដៅពង្រឹងមិត្តភាពប្រទេសជិតខាងគ្នាទាំងពីរ។
អៀង សារី មានជំងឺត្អៀតសរសៃឈាមឆ្ពោះទៅខួរក្បាលហើយដែលធ្វើឲ្យគាត់ប្រឈមគ្រោះថ្នាក់ខ្លាំងសម្រាប់ការវះកាត់។
លោកអាង ឧត្តម សហមេធាវីកម្ពុជារបស់អៀង សារី មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពដុនដាបនៃជំងឺកូនក្តីរបស់លោកធ្វើឲ្យលោកពិចារណាស្វែងរកការដោះលែងឲ្យនៅក្រៅឃុំ។
អៀង សារី អាយុ៨៦ឆ្នាំបានចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតចាប់តាំងពីថ្ងៃទី៧ ខែកញ្ញាមកម្លេះ។
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានប្រកាសថា លោកចង់ឃើញសំណុំរឿងបន្ថែម០០៣ និង០០៤ដ៏ចម្រូវចម្រាស់ ត្រូវបានបិទបញ្ចប់។
អៀង ធីរិទ្ធត្រូវបានក្រុមគ្រួសារដឹកចេញពីសាលាក្ដីខ្មែរក្រហមដោយរថយន្តវ៉េនដែលមានកញ្ចក់ខ្មៅបិទជិត កាលពីរសៀលម៉ោង១និង៤៥នាទីថ្ងៃអាទិត្យនេះ។
សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមបានសម្រេចប្តឹងឧទ្ធរណ៍នៅថ្ងៃសុក្រនេះប្រឆាំងទៅនឹងសេចក្ដីសម្រេចដោះលែងអៀង ធីរិទ្ធដោយគ្មានលក្ខខណ្ឌ។
អ្នកស្រីអៀង ធីរិទ្ធត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌនេះគឺជាសេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍ទី១៣ខែកញ្ញា។
ឯកអគ្គរដ្ឋទូតគោចរណ៍សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការឧក្រិដ្ឋកម្មសង្គ្រាម លោក ស្តេហ្វិន រ៉េបប៍ (Stephen Rapp) បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជានៅថ្ងៃពុធនេះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សបានជំរុញនៅថ្ងៃចន្ទនេះឲ្យអាជ្ញាធរកម្ពុជាធានាកាត់ទោសលោក ម៉ម សុណង់ដូ ប្រកបដោយយុត្តិធម៌។
ព័ត៌មានផ្សេងទៀត