នេះគឺជាផ្នែកមួយដ៏សំខាន់នៃគោលបំណងរបស់មហោស្រពតន្ត្រីនិងវប្បធម៌ Sabaidee ដែលត្រូវបានរៀបចំឡើងដោយមេដឹកនាំនិងសមាជិករបស់សហគមន៍អាស៊ីអាគ្នេយ៍នៅរដ្ឋកាលីហ្វ័រញ៉ានិងនៅជុំវិញសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងភរិយាគឺលោកស្រី Jill Biden បានផ្ញើសារសាទរពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យសាសនារបស់ពុទ្ធសាសនិកនៅសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក។
មេដឹកនាំទាំងពិរបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងកូរ៉េខាងត្បូង ក្រោយជំនួបនៅវិមានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងថ្ងៃទី ២ នៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត។
កម្ពុជានិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៣។ កិច្ចសហការ២០ឆ្នាំមកនេះបានជួយសម្រួលដល់ការបញ្ជូនវត្ថុបុរាណដ៏មានតម្លៃចំនួនជាង១០០ដុំ ត្រឡប់មកកម្ពុជាវិញ។
សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម បានសម្រេចនៅថ្ងៃពុធនេះថា សំណុំរឿង០០៤ ពាក់ព័ន្ធនឹងជនជាប់ចោទ យឹម ទិត្យ ត្រូវដាក់បញ្ចូលនៅក្នុងបណ្ណសារ ដោយឥតចាត់ការបន្តទៀតឡើយ។
តុលាការកំពូលនៃសាលាក្តីខ្មែរក្រហម នៅថ្ងៃអង្គារនេះ បានសម្រេចបញ្ចប់សំណុំរឿង០០៤ ពាក់ព័ន្ធនឹងអតីតកម្មាភិបាលខ្មែរក្រហម លោក យឹម ទិត្យ ដោយលើកហេតុផលថាគ្មានដីការបញ្ចូនរឿងនេះទៅជំនុំជម្រះស្ថាពរដែលអាចអនុវត្តបាន។
អតីតមេដឹកនាំចលនាកងទ័ពសេរីជាតិកម្ពុជា គឺលោក រីឆាដ គិរី គីម បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសកម្ពុជាដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅកម្ពុជា។
អ្នកស្លាប់ដោយសារកូវីដដំបូងនៅកម្ពុជា ត្រូវបានរដ្ឋាភិបាលកត់ត្រាកាលពីថ្ងៃទី១១ ខែមីនាដែលមរណជនជាមន្ត្រីនគរបាលមួយរូបនៅនាយកដ្ឋាននគរបាលអង្គរក្សក្រសួងមហាផ្ទៃ។
អង្គការសហប្រជាជាតិក៏បានស្នើឱ្យរដ្ឋាភិបាលចាត់ទុកការឃុំខ្លួនរង់ចាំសវនាការជាជម្រើសចុងក្រោយដើម្បីបន្ធូរបន្ថយបន្ទុកពន្ធនាគារនៅពេលជំងឺបានបានរាតត្បាតចូលក្នុងពន្ធនាគារកាន់តែច្រើន។
រយៈពេល៧ថ្ងៃចុងក្រោយនេះកម្ពុជាមានការហក់ឡើងមកវិញនៃករណីកូវីដ១៩ថ្មីបន្ទាប់ពីបានស្រកស្រុតអស់មួយរយៈខ្លី ដែលនាំឲ្យមន្ត្រីក្រសួងសុខាភិបាលបានព្រមានថាការបិទខ្ទប់អាចនឹងវិមានឡើងវិញបើសិនជាមានសភាពធ្ងន់ធ្ងរ។
ក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិចំនួន១២ នៅថ្ងៃអង្គារ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការយាយីរបស់ខ្លួនទៅលើក្រុមអ្នករិះគន់វិធានការឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលរួមទាំងអ្នកសារព័ត៌មានឯករាជ្យនិងពលរដ្ឋសាមញ្ញផងដែរ។
កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងតិចចំនួន១,១លានដូសនៅត្រឹមដំណាច់ខែឧសភានេះពីយន្តការ Covax (កូវ៉ាក់) និងវ៉ាក់សាំងច្រើនថែមទៀតបន្ទាប់ពីនោះ។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គុមស៊ីវិលទាំង ៧ ដែលរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិ ងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាជាដើម បានចាត់ទុកការរំខានលើអ្នកសារព័ត៌មានទាំងនោះថាជា «ការរំលោភសិទ្ធិសេរីភាព និងបំពានដល់ការអនុវត្តតួនាទីរបស់អ្នកសារព័ត៌មាន
ក្នុងចំណោមករណីថ្មី ៧៦១ នោះ មាន ៧៦០ ជាករណីឆ្លងក្នុងសហគមន៍ដែលកំពុងវាយប្រហាររាជធានីភ្នំពេញ និងខេត្តសំខាន់ៗនាំឱ្យមានការបិទខ្ទប់ផ្នែកខ្លះរបស់ប្រទេសផងដែរ។
កម្ពុជាបានកត់ត្រាចំនួនអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៨០ករណី នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ ជាកំណត់ត្រាថ្មីនៃការកើនខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ។ នេះបើយោងតាមក្រសួងសុខាភិបាល។
ស្របពេលដែលអត្រាឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅតែខ្ពស់ គឺក្នុងចន្លោះប្រមាណ ៤០០នាក់ ទៅ ៦០០នាក់ក្នុងមួយថ្ងៃ មន្ត្រីសុខាភិបាលកម្ពុជាក៏កំពុងបង្កើនសកម្មភាពយកសំណាកពីប្រជាពលរដ្ឋរាប់ពាន់នាក់ ជាពិសេសពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនៃទីក្រុងភ្នំពេញ ដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណា។
សេចក្តីព្រាងច្បាប់ថ្មីនេះ បានប្រើប្រាស់ភាសាស្រពិចស្រពិលដែលបង្កឲ្យមានការម៉ាក់ងាយនិងរើសអើងជនពិការ ជាជាងជួយពួកគេឲ្យទទួលបានសិទ្ធិស្មើភាពចំពោះការសិក្សា ការងារ និងការរស់នៅដោយឯករាជ្យជាដើម។
កាលពីថ្ងៃច័ន្ទ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តវិធានការបិទខ្ទប់ក្រុងនេះ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល ១ សប្តាហ៍ទៀត ដើម្បីព្យាយាមទប់ទល់នឹងការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរាលដាលខ្លាំង រហូតដល់ថ្ងៃទី ៥ ខែឧសភា។
ប្រទេសកម្ពុជា នៅថ្ងៃអង្គារ បានហាមប្រាមពលរដ្ឋឥណ្ឌា និងជនបរទេសដែលធ្វើដំណើរមកពី ឬឆ្លងកាត់តាមប្រទេសឥណ្ឌា មិនឲ្យចូលកម្ពុជា«មួយរយៈ» ដោយឥតកំណត់ពេលច្បាស់លាស់ ដោយសារការព្រួយបារម្ភអំពីការឆ្លងរាលដាលវីរុសបម្លែងខ្លួនថ្មីដែលបង្កជាជំងឺកូវីដ១៩។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា។
ព័ត៌មានផ្សេងទៀត