ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រកឃើញ​ករណី​ឆ្លងជំងឺកូវីដ ៧៦១ នាក់បន្ថែម​ទៀត

រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ករណី​កូវីដ១៩​ ចំនួន ៧៦១​ ករណី​បន្ថែមទៀត ​ត្រូវបាន​រាយការណ៍​នៅប្រទេសកម្ពុជា នាថ្ងៃសុក្រ​នេះ ដែល​នាំ​ឱ្យ​ចំនួន​ការឆ្លង​សរុប​កើន​ដល់ ១៣.៤០២​ ករណី និង​ករណីស្លាប់​ដោយសារ​កូវីដ​ចំនួន​សរុប ៩៣ នាក់។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ក្រសួង​សុខាភិបាល។

ក្នុងចំណោម​ករណីថ្មី ៧៦១ នោះ មាន​ ៧៦០​ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ដែល​កំពុង​វាយ​ប្រហារ​រាជធានី​ភ្នំពេញ និង​ខេត្ត​សំខាន់ៗ​នាំឱ្យមានការ​បិទខ្ទប់​ផ្នែកខ្លះ​របស់​ប្រទេស​ផង​ដែរ។​

តួលេខ​របស់​រដ្ឋាភិបាល​កម្ពុជាបាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា ​ករណី​កំពុង​សម្រាក​ព្យាបាលសរុបមានចំនួន ៨.១៥០ ​ករណី ដែល​ក្នុង​នោះ​មាន​អ្នក​ជំងឺ ១.៣២៣ នាក់ កំពុង​រង់ចាំ​ការ​យក​ទៅព្យាបាល​នៅ​ឡើយ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ។

កម្ពុជារងការ​ឆ្លងធ្ងន់ធ្ងរ​ក្នុងសហគមន៍​នា​ខែមេសា​នេះ ដែល​អត្រា​ការឆ្លង​មាន​រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ក្នុង​ចង្កោមការ​ឆ្លងសហគមន៍​ដែល​បាន​ឆ្លងជា​បន្តបន្ទាប់​ តាំង​ពីថ្ងៃទី​ ២០ ​ខែកុម្ភៈ​មក៕

XS
SM
MD
LG