ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថិតិ​ផ្លូវ​ការ៖ កូវីដ​​ផ្ដាច់​​ជីវិត​​មនុស្ស​​៣០០នាក់​​ហើយ​​​នៅ​​កម្ពុជា


ភ្នាក់ងារសុខាភិបាលចាត់ចែងបូជាសាកសពអ្នកជំងឺកូវីដ១៩ម្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត កាល​ពី​ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ ហ្វេសប៊ុក​ស្នងការដ្ឋាននគរបាលខេត្តកំពត)

តួលេខ​អ្នកស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​៣០០នាក់​ហើយ​គិត​ត្រឹម​ថ្ងៃព្រហស្បតិ៍​នេះ។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល។​

កម្ពុជា​បាន​កត់ត្រា​ចំនួន​អ្នកស្លាប់​ដោយសារ​កូវីដ១៩​ចំនួន១១នាក់ក្នុង​មួយ​ថ្ងៃ ដែល​ជា​អត្រា​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់​បំផុត ក្នុង​រយៈពេល​ពីរថ្ងៃ​ជាប់​គ្នា​គឺ​ថ្ងៃពុធទី០៩ខែមិថុនា និង​ថ្ងៃ​ព្រហស្បតិ៍​ទី១០​ខែ​មិថុនា ដែល​នាំឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសាជំងឺ​កូវីដសរុបកើនឡើង​ដល់​៣០០នាក់។​

អ្នកស្លាប់​ដោយ​សារ​កូវីដ​ដំបូង​នៅ​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​កត់ត្រា​កាល​ពី​ថ្ងៃទី១១ ខែមីនា​ដែលមរណជន​ជា​មន្ត្រី​នគរបាល​មួយរូប​នៅ​នាយកដ្ឋាន​នគរបាល​អង្គរក្ស​ក្រសួង​មហាផ្ទៃ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ពី​ការ​ឆ្លងថ្មី​នៃ​កូវីដ១៩​ចំនួន​៤២៦​ករណី ដែល​ក្នុងនោះ​មាន៣៨០ករណី​ជា​ការឆ្លងក្នុង​សហគមន៍ និង​៤៦ករណី​ជាការ​នាំចូល​ពីក្រៅ​ប្រទេស។ ចំនួន​អ្នក​ឆ្លង​សរុប​បាន​កើន​ដល់ ៣៦.៦៦៦នាក់។​ ក្នុង​នោះ​ចំនួន​អ្នក​ជះស្បើយ​សរុប​មាន​២៩.៨០៧​នាក់។

ការ​បិទ​ខ្ទប់​ត្រូវ​បាន​អាជ្ញាធរ​ដាក់​ឲ្យ​អនុវត្ត​ឡើង​វិញ​ក្នុង​សប្ដាហ៍​នេះ នៅ​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ពោធិ៍សែនជ័យ ក្នុង​រាជធានី​ភ្នំពេញ និង​ផ្នែក​ខ្លះ​នៃ​ស្រុក​ជីក្រែង​ស្រុក​សូទ្រនិគម និង​ក្រុង​សៀមរាប ក្នុង​ខេត្ត​សៀមរាប​ដើម្បី​ឆ្លើយតប​នឹងការ​ឆ្លង​រាលដាល​ក្នុង​តំបន់​ទាំង​នោះ៕

XS
SM
MD
LG