ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ​​​ជំងឺ​​​កូវីដ​ថ្មី​​ជាង​៤.០០០​ករណី​ក្នុង​មួយ​សប្ដាហ៍​នៃ​ការ​ឆ្លង​​ហក់​ឡើង​​វិញ


រូប​ឯកសារ៖ បុគ្គលិក​សុខាភិបាល​ចុះ​យក​សំណាក​ប្រជាពលរដ្ឋ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ បុគ្គលិក​សុខាភិបាល​ចុះ​យក​សំណាក​ប្រជាពលរដ្ឋ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

រយៈពេល​៧​ថ្ងៃ​ចុង​ក្រោយ​ពោល​គឺ​ពី​ថ្ងៃ​សៅរ៍​ទី២២​មក​ទល់​នឹង​ថ្ងៃ​សុក្រ​ទី២៨​ខែ​ឧសភា​នេះ​ក្រសួង​សុខាភិបាល​បាន​រក​ឃើញការ​ឆ្លង​ជំងឺ​កូវីដ​ថ្មី​សរុប​៤.០៨០​ករណី​មាន​អ្នក​ស្លាប់​៣១​នាក់​និង​អ្នក​ជា​សះស្បើយ​៤.៣៧៦​នាក់។​

បើ​គិត​ជា​មធ្យម​នា​៧​ថ្ងៃ​កន្លង​មក​នេះក្នុង​មួយ​ថ្ងៃ​ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​រង្វង់​៥៨២​នាក់​និង​អ្នក​ជា​សះ​ស្បើយ​៦២៥​នាក់។​

ល្បឿន​នៃ​និន្នាការ​ឆ្លង​ថ្មីនេះ​បង្ហាញ​ថាករណី​ឆ្លង​មាន​ការ​ហក់​ឡើង​ហើយ​សន្ទុះ​នៃ​ការ​ជា​សះ​ស្បើយ​បាន​បន្ថយ​ល្បឿន​បើ​ធៀប​នឹង​សប្ដាហ៍​មុនដែល​មាន​អ្នក​ឆ្លង​ថ្មី​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ត្រឹម​៣៧៩​នាក់​និង​មាន​អ្នក​ជា​សះ​ស្បើយ​ជា​មធ្យម​៩៥១​នាក់។​

អ្នកស្រី​វេជ្ជបណ្ឌិត ​Li Ailan ​តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជាបាន​សម្ដែង​ក្ដី​បារម្ភ​ថា​ការ​ហក់​ឡើង​មក​វិញ​ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​ឆាប់​បន្ធូរ​វិធានការ​បង្ការ​ទប់​ស្កាត់​ពេក។​

អ្នកស្រី​វេជ្ជបណ្ឌិត ​ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ព្រមាន​ថា​ ការ​បិទ​ខ្ទប់​អាច​នឹង​មាន​ឡើង​វិញ​បើ​សិន​ជា​មាន​សភាព​ធ្ងន់ធ្ងរ។​

រដ្ឋមន្ត្រី​សុខាភិបាល ​ម៉ម ប៊ុនហេង​ ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ដកស្រង់​សម្ដី​ថា​ការ​សះស្បើយ​គឺ​ច្រើន​ដោយ​សារ​ប្រសិទ្ធភាព​ថ្នាំ​ចិន​សែ​ប្រភេទ​ Lianhua Qingwen Jiaonang ​ដែល​ទើប​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​និង​ត្រូវ​បាន​ចិន​ផ្ដល់​ជា​ជំនួយ​ជា​ផ្នែក​នៃ​របប​ថ្នាំ​សម្រាប់​អ្នក​ជំងឺ​កូវីដ​ប្រើ​ប្រាស់​ក្នុង​ដំណាក់កាល​ព្យាបាល៕

XS
SM
MD
LG