ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​បង្កើន​កិច្ច​ខំប្រឹងប្រែង​ធ្វើ​តេស្ត​រហ័ស ខណៈ​ករណី​ឆ្លង​​ជំងឺ​កូវីដ១៩ នៅ​តែ​មិន​ថមថយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្របពេល​ដែល​អត្រា​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ ១៩ នៅ​តែ​ខ្ពស់​ គឺ​ក្នុង​ចន្លោះ​ប្រមាណ ៤០០នាក់ ទៅ ៦០០​នាក់​ក្នុង​មួយ​ថ្ងៃ មន្ត្រី​សុខាភិបាល​កម្ពុជា​ក៏​កំពុង​បង្កើន​សកម្មភាព​យក​សំណាក​ពី​ប្រជាពលរដ្ឋ​រាប់​ពាន់នាក់ ជាពិសេស​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ក្រហម​នៃ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា ដែល​បង្ក​ជា​ជំងឺ​កូវីដ ១៩ ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ឈ្មោះ Rapid Antigen Test Covid-19។ កាលពី​ថ្ងៃ​ទី ២២ ខែមេសា ក្រសួង​សុខាភិបាល​កម្ពុជា ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ជំនាញ​សុខាភិបាល​ពី​វិស័យ​ឯកជន ចូលរួម​សកម្មភាព​ធ្វើ​តេស្ត​យក​សំណាក​ពី​ពលរដ្ឋ ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ Rapid Antigen Test Covid-19 ដើម្បី​ជួយ​ពន្លឿន​សកម្មភាព​ធ្វើ​តេស្ត​ក្នុង​ក្រុង​ភ្នំពេញ និង​ទប់ស្កាត់​ការ​ឆ្លងរាលដាល​បន្ថែម​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG