ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអាទិត្យថា ក្រុមមេធាវីរបស់លោកបានបង្អាក់ទាំងស្រុងដល់ការអះអាងរបស់សមាជិកគណបក្សប្រជាធិបតេយ្យដែលថា លោកគួរតែត្រូវបានចោទប្រកាន់និងដកចេញពីតំណែង។
លោក McConnell មានអំណាចដើម្បីកំណត់ដំណើរការនៃការជំនុំជម្រះការចោទប្រកាន់ដកហូតប្រធានាធិបតី ដូណាល់ ត្រាំចេញពីតំណែង។ ហើយលោកត្រូវបានគេស្គាល់ចំពោះការត្រួតត្រាដ៏ម៉ឺងម៉ាត់លើពួកសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋរបស់លោក។
ប្រធានាធិបតីចិនលោក ស៊ី ជីងពីង បានកោះហៅឲ្យមានការប្រជុំសមាជិកការិយាល័យរបស់គណបក្សកាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សារកមធ្យោបាយនានារាំងខ្ទប់មេរោគកូរ៉ូណាវីរូសដ៏ប្រល័យដោយបានប្រកាសថា ប្រទេសចិន កំពុងប្រឈម«ស្ថានភាពដ៏ធ្ងន់ធ្ង»។
លោក Pat Cipollone មេធាវីរបស់សេតវិមាន បានចាប់ផ្តើមបង្ហាញការការពាររបស់លោក ត្រាំ ដោយប្រកាសថា ពួកអ្នករៀបចំចាត់ចែងខាងគណបក្សប្រជាធិបតេយ្យ មិនបានធ្វើឲ្យសម្រេចគោលដៅរបស់ពួកគេ។
ស្រ្តីម្នាក់នៅទីក្រុងឈីកាហ្គោ រដ្ឋ Illinois សហរដ្ឋអាមេរិក បានវិលត្រឡប់ពីទីក្រុងវូហាន ប្រទេសប្រទេសចិន កាលពីថ្ងៃទី៣ ខែមករា ហើយត្រូវបានគ្រូពេទ្យបញ្ជាក់ថា លោកស្រីមានជំងឺកូរ៉ូណា។
ក្រុមមេធាវីរបស់លោក ត្រាំ នឹងចាប់ផ្ដើមការពារតាមនីតិវិធីសម្រាប់លោក ត្រាំ នៅថ្ងៃសោរ៍។
កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
គណៈកម្មការសុខភាពជាតិចិនបាននិយាយនៅថ្ងៃសុក្រនេះថា ការឆ្លងមេរោគថ្មីឈ្មោះកូរ៉ូណា មានចំនួន៨៣០ករណីនៅទូទាំងប្រទេស ខណៈមនុស្សយ៉ាងតិច២៥នាក់បានស្លាប់។
ខណៈដែលការចោទប្រកាន់់ប្រធានាធិបតីស.រ.អា.លោក ដូណាល់ ត្រាំ បានផ្ទុះឡើងបន្ទាប់ពីការតតាំងគ្នាដ៏ជូរចត់អំពីនីតិវិធីនោះ ភាគីទាំងពីរគឺគណបក្សទាំងពីរក្នុងជម្លោះដ៏កក្រើកនេះ កំពុងតតាំងគ្នាមួយវគ្គទៀតគឺបញ្ហាសាក្សី។
តុលាការយុត្តិធម៌អន្តរជាតិអង្គការសហប្រជាជាតិបានបញ្ជាឱ្យប្រទេសភូមាឬមីយ៉ាន់ម៉ា ចាត់វិធានការគ្រប់បែបយ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីទប់ស្កាត់រាល់សកម្មភាពប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
ថ្ងៃសុក្រនេះគឺជាថ្ងៃចុងក្រោយសម្រាប់ការដាក់បង្ហាញអំណះអំណាងរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងអង្គជំនុំជម្រះរបស់ព្រឹទ្ធសភាប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។
World Health Organization says deadly virus is not yet a global emergency.
គណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់លោកប្រធានាធិបតីដូណាល់ ត្រាំ ពីការរំលោភអំណាចប្រធានាធិបតី «ជាញឹកញាប់និងជាក់ស្តែង»
អាជ្ញាធរចិន បានបិទទីក្រុង៣ដើម្បីរាំងខ្ទប់មេរោគដ៏ប្រល័យ
មន្រ្តីសុខាភិបាលចិន បានប្រកាសកាលពីថ្ងៃពុធថា មេរោគរលាកសួតថ្មី បានសម្លាប់មនុស្ស១៧នាក់នៅក្នុងប្រទេស ជាការកើនឡើងយ៉ាងខ្លាំងមកពីការស្លាប់ចំនួន៩នាក់ដែលត្រូវបានគេរាយការណ៍កាលពីដំបូង។
រូបភាពជុំវិញពិភពលោកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា អេស្ប៉ាញ រុស្ស៊ី ឥណ្ឌា កម្ពុជា អ៊ីស្រាអែល និងស្វីស។
អង្គការសុខភាពពិភពលោក WHO នឹងពិចារណាទៅលើថាតើការផ្ទុះមេរោគនេះ ដែលបានកើតចេញពីកណ្ដាលក្រុង Wuhan គួរតែត្រូវបានប្រកាសថាជាបញ្ហាសុខភាពបន្ទាន់សកលលោកឬយ៉ាងណា។
ព្រឹទ្ធសភាបានបោះឆ្នោតតាមខ្សែបន្ទាត់របស់គណបក្សគឺ៥៣ទល់នឹង៤៧សំឡេងដើម្បីសម្រេចទៅលើវិន័យនានាដែលបានស្នើឡើងដោយលោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា។
គណៈកម្មការសុខភាពជាតិរបស់ចិនបានប្រកាសកាលពីថ្ងៃចន្ទថា វីរុសដែលបណ្តាលឲ្យមានប្រភេទរោគរលាកសួតអាចត្រូវចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយមិនមែនត្រឹមតែចម្លងពីសត្វទៅមនុស្សទេ។
ព័ត៌មានផ្សេងទៀត