ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​របស់​លោក​ប្រធានា​ធិបតី​ ត្រាំ ​ថ្លែង​ការពារ​លោក​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ការ​ចោទ​ប្រកាន់​ដក​​​​តំណែង​នៅ​ព្រឹទ្ធសភា


ក្រុ​​មេធាវី​របស់​លោក​ ដូណាល់ ត្រាំ បាន​មក​ដល់​សវនាការ​ចោទ​ប្រកាន់​ដក​តំណែង​លោក ត្រាំ នៅ​ឯ​សវនាការ​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៥ មករា ២០២០។
ក្រុ​​មេធាវី​របស់​លោក​ ដូណាល់ ត្រាំ បាន​មក​ដល់​សវនាការ​ចោទ​ប្រកាន់​ដក​តំណែង​លោក ត្រាំ នៅ​ឯ​សវនាការ​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៥ មករា ២០២០។

ក្រុម​មេធាវី​របស់​លោក​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ ​បាន​ចាប់​ផ្តើម​បង្ហាញ​ការ ជជែក​ដេញ​ដោល​ត​ទល់​កាល​ពី​ថ្ងៃ​សៅរ៍​ នៅព្រឹទ្ធសភា​បន្ទាប់​ពី​អ្នក​រៀប​ចំ​ចាត់​ចែងការ​ចោទ​ប្រកាន់​ដក​ហូតប្រធានា​ធិបតី​ចេញ​ពី​តំណែង​របស់​សភា​តំណាងរាស្រ្ត ​បាន​បិទ​ការ​ជជែក​ដេញ​ដោល​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​នៅ​ក្នុងជំនំជម្រះ​ការចោទ​ប្រកាន់​ដក​ហូតប្រធានា​ធិបតី​ចេញ​ពី​តំណែង។ស

លោក​ Pat Cipollone​ មេធាវី​របស់​សេតវិមាន ​បាន​ចាប់​ផ្តើម​បង្ហាញ​ការ​ការពាររបស់លោក ​ត្រាំ​ ដោយប្រកាស​ថា ​ពួក​អ្នក​រៀប​ចំ​ចាត់​ចែង​ខាង​គណបក្ស​ប្រ​ជាធិប​តេយ្យ ​មិន​បាន​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​របស់​ពួកគេ។

​លោក ​Cipollone ​បាន​និយាយថា៖ «យើង​មិន​ជឿ​ថា ​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ អាចបន្ទុក​តាម​អ្វី​ដែល​ពួក​គេសុំ​ឲ្យ​លោក​អ្នក​ធ្វើ»។

លោក Cipollone ​ក៏​បាន​និយាយ​ជាថ្មី​ទៀត​អំពី​ការ​រិះ​គន់​ជា​ញឹកញយ​ដល់​ទម្រង់​ការ​នៃ​ការ​ចោទ​ប្រកាន់​ដោយ​ពួក​ប្រជា​ធិបតេយ្យ​ដែល​ថា ​ពួកគេ​អាច​ទុក​ជា​មោឃភាព​នូវ​ជ័យ​ជម្នះ​របស់​លោកត្រាំ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៦​ ហើយ​កាត់​បន្ថយជម្រើស​របស់​ក្រុម​អ្នក​បោះឆ្នោត​នៅ​មុន​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ក្នុង​ខែ​វិច្ឆិ​កា​ ខាង​មុខ​នេះ។

លោក ​Cipollone​ និយាយ​ទៀត​ថា៖ «ពួក​ប្រជា​ធិបតេយ្យបាន​ជ្រៀត​ជ្រែកយ៉ាង​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​មួយ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិកាំង ​ហើយ​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ការណ៍​នេះ​កើត​ឡើង​បាន​ទេ។ វា​រំលោភ​រដ្ឋ​ធម្មនុញ្ញ​របស់​យើង។ វា​នឹង​រំលោភ​ប្រវត្តិសាស្រ្ត​របស់​យើង។ វា​នឹង​រំលោភ​សេចក្តី​ទុកចិត្ត​ដែល​ប្រជា​ពលរដ្ឋ​មាន​លើអស់​លោក​អ្នក»។

ក្រុម​មេធាវី​ការពារ​របស់​លោក​ប្រធានា​ធិបតី ​ត្រាំ ​កាល​ពី​ថ្ងៃ​សៅរ៍ ​បង្កើន​ការ​ជជែក​ឲ្យ​ហេតុផលដែល ​នឹង​ត្រូវ​លាត​ត្រដាង​សេចក្តី​លម្អិត​បបន្ថែម​ទៀត​នៅ​សប្តាហ៍​ក្រោយ។ក្នុង​បទ​បង្ហាញ​របស់​លោក ​លោក​ Michael Purpura ​អនុ​ប្រធាន​ក្រុម​មេធាវី​របស់​សេត វិមាន ​បាន​ចាក់​បញ្ចាំង​វីដេអូ​របស់​លោក​ Adam Schiff​ អ្នក​ចាត់​ចែង​របស់​សភា​តំណាង​រាស្រ្ត​ដែល​បាន​បញ្ចេញ​បញ្ចូល​ការ​សន្ទនាតាម​ទូរស័ព្ទ​របស់​លោក​ប្រធានា​ធិបតីត្រាំ​ជាមួយ​ប្រ​ធានាធិបតី​អ៊ុយក្រែននៅ​ថ្ងៃ​ទី​២៥ ​ខែ​កក្កដា​ ដែល​ជា​បញ្ហា​សំខាន់​ដល់​ការ ស៊ើបអង្កេត​ការ​ចោទ​ប្រកាន់​ដកហូតប្រធានា​ធិបតី​ចេញ​ពី​តំណែង។

លោក​ Purpura ​បាន​និយាយ​នៅ​ក្នុង​ការប៉ុនប៉ង​ដើម្បី​បណ្តុះ​បង្អាប់​លោក​ Schiff ​និង​គណបក្ស​ប្រជា​ធិបតេយ្យ​ផ្សេង​ទៀត​ថា៖ «នេះ​ជា​ការ​ក្លែងក្លាយ។ នេះ​មិនមែន​ជា​ការ​និយាយ​ទូរស័ព្ទ​ពិត​ទេ»៕

XS
SM
MD
LG