ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់​ពី​ជជែក​ដេញដោល​គ្នា​ពេញ​មួយថ្ងៃ​ សវនាការ​លើ​ករណី​ប្តឹង​ដកតំណែង​លោក Trump នឹង​ស្តាប់​ការ​ថ្លែងការណ៍


ប្រធានាធិបតីអាមេរិកលោកដូណាល់​ ត្រាំថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។
ប្រធានាធិបតីអាមេរិកលោកដូណាល់​ ត្រាំថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។

ព្រឹទ្ធសភា​បាន​បោះឆ្នោត​តាម​ខ្សែ​បន្ទាត់​របស់​គណបក្ស​គឺ៥៣ទល់នឹង៤៧សំឡេងដើម្បី​សម្រេច​ទៅ​លើ​វិន័យនានា​ដែល​បា​ន​ស្នើ​ឡើង​ដោយ​លោក Mitch McConnell​ មេដឹកនាំ​សំឡេង​ភាគច្រើន​នៅក្នុង​ព្រឹទ្ធសភា។

បន្ទាប់​ពី​ការជជែកដេញ​ដោល​គ្នា​ពេញមួយថ្ងៃ​អំពី​វិន័យ​នានា​សម្រាប់​សវនាការ​លើ​បទចោទ​ដកតំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ព្រឹទ្ធសភា សហរដ្ឋអាមេរិក​នឹង​កោះប្រជុំ​នៅ​ថ្ងៃពុធ​នេះ​ ដើម្បី​ស្តាប់​ការវែកញែក​ពី​ក្រុម​សមាជិក​រដ្ឋសភា​នៅ​ថ្ងៃ​ទីមួយ​នេះ​ ដែល​នឹង​ធ្វើ​ការអះអាង​បញ្ជាក់​ថា​លោក Trump គួរ​តែ​ត្រូវ​ដក​ចេញ​ពី​តំណែង។

ព្រឹទ្ធសភា​បាន​បោះឆ្នោត​តាម​ខ្សែ​បន្ទាត់​របស់​គណបក្ស​គឺ៥៣ទល់នឹង៤៧សំឡេងដើម្បី​សម្រេច​ទៅ​លើ​វិន័យនានា​ដែល​បា​ន​ស្នើ​ឡើង​ដោយ​លោក Mitch McConnell​ មេដឹកនាំ​សំឡេង​ភាគច្រើន​នៅក្នុង​ព្រឹទ្ធសភា។

ការបោះឆ្នោត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការជជែក​ដេញ​ដោល​គ្នា​ច្រើន​អំពី​វិសោធនកម្មនានា​ដែល​បាន​ស្នើឡើង​ដោយ​ក្រុមសំឡេង​ភាគតិច​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ពាក់ព័ន្ធ​ទៅ​នឹង​ការទទួល​បាន​ឯកសារ​និង​សក្ខីកម្ម​ពី​ក្រុមមន្រ្តី​រដ្ឋបាល​លោក Trump ដែល​ធ្លាប់​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការសភា​ នៅអំឡុង​ពេល​ការស៊ើបអង្កេត​លើ​បទចោទ​ប្រកាន់​ប្រធានាធិបតី​ ដែល​ត្រូវ​បាន​រារាំង​ដោយ​សេតវិមាន​ដែល​បាន​លើកឡើង​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អំណាច​របស់ប្រធានាធិបតីគណបក្ស​សាធារណរដ្ឋ​បានប្រើប្រាស់​សំឡេងភាគច្រើន​របស់​ពួកគេ​ដើម្បី​ច្រានចោល​រាល់វិសោធនកម្ម​ទាំងអស់​អនុលោមតាម​ខ្សែ​បន្ទាត់​របស់​គណបក្ស​គឺ៥៣ទល់នឹង៤៧សំឡេង លើក​លែង​តែ​វិសោធនកម្ម​មួយ​តែ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​សំឡេង​៥២ទល់​នឹង៤៨សំឡេង។

លោក Trump ដែល​ឥឡូវនេះ​កំពុង​ចូលរួម​វេទិកាសេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស្វីស​បាន​ថ្លែង​ថា​ ក្រុមមេធាវី​របស់​លោក​នៅ​ថ្ងៃពុធនេះ​នឹង​ទទួល​បាន​លទ្ធផលល្អ​នៅក្នុង​សវនាការ​នេះ៕

XS
SM
MD
LG