ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Adam Schiff​ ថ្លែង​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​របស់​ព្រឹទ្ធសភា​ថា​ការពិត​គឺ​ជា​រឿង​សំខាន់


ក្រុមការងារ​រឿង​ចោទប្រកាន់​ដក​តំណែង​លោក ដូណាល់ ត្រាំ ដែល​រួម​មាន​ទាំង​លោក Adam Schiff​ ប្រធាន​គណៈ​កម្មាធិការ​យុត្តិធម៌​នៃ​រដ្ឋ​សភា​ មក​ដល់​សវនាការ​ដក​តំណែង​លោក​ ត្រាំ នៅ​ថ្ងៃ​ទី ៣ នៅ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​២៣ មករា ២០២០។
ក្រុមការងារ​រឿង​ចោទប្រកាន់​ដក​តំណែង​លោក ដូណាល់ ត្រាំ ដែល​រួម​មាន​ទាំង​លោក Adam Schiff​ ប្រធាន​គណៈ​កម្មាធិការ​យុត្តិធម៌​នៃ​រដ្ឋ​សភា​ មក​ដល់​សវនាការ​ដក​តំណែង​លោក​ ត្រាំ នៅ​ថ្ងៃ​ទី ៣ នៅ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​២៣ មករា ២០២០។

ថ្ងៃ​សុក្រ​នេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​ការដាក់​បង្ហាញ​អំណះ​អំណាង​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​អង្គជំនុំ​ជម្រះ​របស់​ព្រឹទ្ធសភា​ប្រឆាំង​នឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ។

បទ​ចោទ​ប្រកាន់​លើ​លោក​ ត្រាំ ​ទំនង​ជា​នឹង​មិន​បាន​ទទួល​លទ្ធផល​ធំដុំ​អ្វី​ទេ​នៅក្នុង ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ ​ក៏​ប៉ុន្តែ​ការណ៍​នេះ​មិន​បាន​បន្ទុច​បង្អាក់​គណបក្សប្រជាធិបតេយ្យ​ក្នុង​ការ​ដាក់​បង្ហាញ​អំណះ​អំណាង​របស់​ពួកគេ ​នៅ​ចំពោះ​មុខ​សមាជិក​ព្រឹទ្ធសភា​ពាក់ព័ន្ធ​ទៅនឹង​អ្វី​ដែល​គណបក្ស​ប្រជាធិបតេយ្យមើល​ឃើញ​ថា​ ជា​ការ​ត្រឹមត្រូវ​នោះ​គឺ​ការ​ដក​លោក ត្រាំ ​ចេញ​ពី​តំណែង។

លោក ​Adam Schiff​ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​ជាប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​បាន​ថ្លែង​នៅ​ក្នុង​អង្គជំនុំ​ជម្រះ​របស់​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ថា៖ «ប្រសិន​បើ​ភាព​ត្រឹមត្រូវ​មិន​មាន​សារៈ​សំខាន់​នោះ​ មាន​ន័យ​ថា​យើង​កំពុង​បាត់បង់។ ហើយ​ប្រសិន​បើ​ការពិត​មិនមែនជា​រឿង​សំខាន់​នោះ​ យើង​ក៏​កំពុង​បាត់បង់​ដែរ»។

លោក ​Jerrold Nadler​ ប្រធាន​ក្រុម​រដ្ឋអាជ្ញា​របស់​រដ្ឋសភា​ដឹកនាំ​ការកា​ត់​ទោស​ដក​ប្រធានាធិបតី​ចេញ​ពី​តំណែង​បាន​ចាត់​ទុក​អំណះ​អំណាង​របស់​លោក​ ត្រាំ ដែល​អះ​អាង​ថា​ លោក​មិន​អាច​ត្រូវ​បាន​កាត់​ទោស​ពី​បទ​រំលោភអំណាច​នោះ​ គឺ​ជា​ការ​និយាយ​ផ្តេស​ផ្តាស​ប្រកប​ដោយ​គ្រោះថ្នាក់។

លោក​ Nadler​ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ច្បាប់​នៃ​រដ្ឋសភា​បាន​ចាប់​ផ្តើម​ថ្ងៃ​ទី​ពីរ​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្នុង​អង្គជំនុំ​ជម្រះ​របស់​ព្រឹទ្ធសភា​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ដែល​មាន​សមាជិកព្រឹទ្ធសភា​ចំនួន​១០០​នាក់នឹ​ង​ធ្វើ​ការ​សម្រេច​ថា​តើ​លោក​ប្រធានាធិបតី​មាន​ទោស​ឬ​ក៏​គ្មាន​ទោស។

លោក​ Nadler​ បាន​ចោទប្រកាន់​លោក ត្រាំ ​ថា​ប្រធានាធិបតី​ដែល​មើល​មិន​ឃើញ​ពី ដែន​កំណត់នៃ​អំណាច​របស់​ខ្លួន​គំរាម​កំហែង​ដល់​សាធារណៈ​ គឺ​ជា​ការរំលោភ​អំណាច ក្បត់​ជាតិ ​និង​ពុក​រលួយ​នៅក្នុង​ការ​បោះឆ្នោត​ដែល​មិន​អាច​លើក​លែង​បាន»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG