កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៣ មករា ២០២០
![ព្រះអង្គម្ចាស់ Charles នៃចក្រភពអង់គ្លេស (ស្ដាំទី២) មានបន្ទូលជាមួយ Marta Wise អ្នករស់រានមានជីវិតពីការសម្លាប់រង្គាល Holocaust (ឆ្វេងទី២) និង George Shefi (ឆ្វេង) ដែលម្ដាយរបស់ពួកគេបានស្លាប់នៅជំរំ Auschwitz។ ជំនួបនេះធ្វើឡើងនៅសារមន្ទីរអ៊ីស្រាអែល ក្នុងទីក្រុងហ្ស៊េរុយសាឡិម។](https://gdb.voanews.com/19415a39-ee1e-4dc5-9326-0f639f17a918_w1024_q10_s.jpg)
១
ព្រះអង្គម្ចាស់ Charles នៃចក្រភពអង់គ្លេស (ស្ដាំទី២) មានបន្ទូលជាមួយ Marta Wise អ្នករស់រានមានជីវិតពីការសម្លាប់រង្គាល Holocaust (ឆ្វេងទី២) និង George Shefi (ឆ្វេង) ដែលម្ដាយរបស់ពួកគេបានស្លាប់នៅជំរំ Auschwitz។ ជំនួបនេះធ្វើឡើងនៅសារមន្ទីរអ៊ីស្រាអែល ក្នុងទីក្រុងហ្ស៊េរុយសាឡិម។
![បុរសម្នាក់ជិះម៉ូតូនៅជិតឡាន ក្នុងផ្លូវអមដោយដើមឈើឆ្ពោះទៅកាន់កោះ Reichenau នៅជិតក្រុង Konstanz ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/e993a5c0-155f-4c0e-b67e-cd7dfdbb8a2c_w1024_q10_s.jpg)
២
បុរសម្នាក់ជិះម៉ូតូនៅជិតឡាន ក្នុងផ្លូវអមដោយដើមឈើឆ្ពោះទៅកាន់កោះ Reichenau នៅជិតក្រុង Konstanz ប្រទេសអាល្លឺម៉ង់។
![សិស្សសាលាសម្ដែងក្នុងពេលសមសម្រាប់ក្បួនដង្ហែក្នុងពិធីខួបបុណ្យរដ្ឋធម្មនុញ្ញឥណ្ឌា ឬហៅម្យ៉ាងទៀតថា «ទិវាសាធារណៈឥណ្ឌា» នៅទីក្រុង Chennai ប្រទេសឥណ្ឌា។](https://gdb.voanews.com/0596da8f-e168-4e6f-9235-e54aa806219b_w1024_q10_s.jpg)
៣
សិស្សសាលាសម្ដែងក្នុងពេលសមសម្រាប់ក្បួនដង្ហែក្នុងពិធីខួបបុណ្យរដ្ឋធម្មនុញ្ញឥណ្ឌា ឬហៅម្យ៉ាងទៀតថា «ទិវាសាធារណៈឥណ្ឌា» នៅទីក្រុង Chennai ប្រទេសឥណ្ឌា។
![ពួកជនចំណាកស្រុកពីតំបន់អាមេរិកកណ្ដាលកំពុងដើរកាន់ទង់ជាតិអាមេរិកធ្វើដោយដៃ និងកាន់បដា បន្ទាប់ពីបានឆ្លងកាត់ទន្លេ Suchiate ឆ្លងពីប្រទេសក្វាតេម៉ាឡា មកទីក្រុង Ciudad Hidalgo ប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/aedccbcb-1b12-4271-b8e3-4fbd8e168c45_w1024_q10_s.jpg)
៤
ពួកជនចំណាកស្រុកពីតំបន់អាមេរិកកណ្ដាលកំពុងដើរកាន់ទង់ជាតិអាមេរិកធ្វើដោយដៃ និងកាន់បដា បន្ទាប់ពីបានឆ្លងកាត់ទន្លេ Suchiate ឆ្លងពីប្រទេសក្វាតេម៉ាឡា មកទីក្រុង Ciudad Hidalgo ប្រទេសម៉ិកស៊ិក។
![ដុំឈើដែលបានឆេះ នៅក្រុងមួយឈ្មោះថា Kangaroo Valley នៃប្រទេសអូស្ត្រាលី។](https://gdb.voanews.com/585acb9d-8612-4ba7-a488-d4ec018a8a42_w1024_q10_s.jpg)
៥
ដុំឈើដែលបានឆេះ នៅក្រុងមួយឈ្មោះថា Kangaroo Valley នៃប្រទេសអូស្ត្រាលី។
![សមាជិកនៃក្រុមការងារផ្នែកសុខាភិបាលត្រៀមខ្លួនសម្រាប់ចាត់វិធានការ និងដំណើរការប្រឆាំងនឹងការរីករាលដាលនៃវីរុសថ្មី បន្ទាប់ពីអ្នកដំណើរម្នាក់បានចុះនៅព្រលានយន្តហោះ Rome's Fiumicino តាមជើងហោះហើរពីទីក្រុង Wuhan ប្រទេសចិន។](https://gdb.voanews.com/77d737ba-46f6-43fc-a13f-0f3290d5c592_w1024_q10_s.jpg)
៦
សមាជិកនៃក្រុមការងារផ្នែកសុខាភិបាលត្រៀមខ្លួនសម្រាប់ចាត់វិធានការ និងដំណើរការប្រឆាំងនឹងការរីករាលដាលនៃវីរុសថ្មី បន្ទាប់ពីអ្នកដំណើរម្នាក់បានចុះនៅព្រលានយន្តហោះ Rome's Fiumicino តាមជើងហោះហើរពីទីក្រុង Wuhan ប្រទេសចិន។
![រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Christophe Castaner ធ្វើទស្សកិច្ចទៅកាន់កន្លែងកប់សាកសពជនរងគ្រោះនៃការវាយប្រហារនៅសាលា Ozar Hatorah ក្នុងទីក្រុង Toulousse ប្រទេសបារាំង។ កន្លែងកប់សាកសពនេះស្ថិតនៅទីបច្ឆា Givat Shaul ក្នុងទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/bc4abe00-ee10-48cf-8ad1-eb347a164dee_w1024_q10_s.jpg)
៧
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Christophe Castaner ធ្វើទស្សកិច្ចទៅកាន់កន្លែងកប់សាកសពជនរងគ្រោះនៃការវាយប្រហារនៅសាលា Ozar Hatorah ក្នុងទីក្រុង Toulousse ប្រទេសបារាំង។ កន្លែងកប់សាកសពនេះស្ថិតនៅទីបច្ឆា Givat Shaul ក្នុងទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។
![សត្វឆ្កែកំពុងសម្លឹងមើលចេញពីទ្រុងដែលគេដាក់សម្រាប់ដឹកវា មុនពេលចាប់ផ្ដើមពិធីប្រណាំងសត្វឆ្កែ Sedivackuv Long នៅភូមិ Destne v Orlickych Horach សាធារណរដ្ឋឆែក។](https://gdb.voanews.com/0f1f0d82-9f54-403a-b930-4e3aaf2cd1cb_w1024_q10_s.jpg)
៨
សត្វឆ្កែកំពុងសម្លឹងមើលចេញពីទ្រុងដែលគេដាក់សម្រាប់ដឹកវា មុនពេលចាប់ផ្ដើមពិធីប្រណាំងសត្វឆ្កែ Sedivackuv Long នៅភូមិ Destne v Orlickych Horach សាធារណរដ្ឋឆែក។
![ស្ត្រីម្នាក់អង្គុយនៅលើគ្រែបាក់បែកជាមួយសត្វឆ្កែ នៅលើដីនៃផ្ទះដែលបានឆេះ ខណៈដែលមនុស្សដទៃទៀតកំពុងស្វែងរករបស់របរផ្សេងៗទៀត បន្ទាប់ពីមានហេតុការណ៍អគ្គិភ័យកើតឡើងនៅក្នុងសំណង់អនាធិបតេយ្យ ក្នុងទីក្រុងការាជី (Karachi) ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២២ មករា ២០២០។](https://gdb.voanews.com/68b3838d-ff24-4b17-acfc-fddbcab7e1eb_w1024_q10_s.jpg)
៩
ស្ត្រីម្នាក់អង្គុយនៅលើគ្រែបាក់បែកជាមួយសត្វឆ្កែ នៅលើដីនៃផ្ទះដែលបានឆេះ ខណៈដែលមនុស្សដទៃទៀតកំពុងស្វែងរករបស់របរផ្សេងៗទៀត បន្ទាប់ពីមានហេតុការណ៍អគ្គិភ័យកើតឡើងនៅក្នុងសំណង់អនាធិបតេយ្យ ក្នុងទីក្រុងការាជី (Karachi) ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២២ មករា ២០២០។