ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ អះអាង​ថា ក្រុម​មេធាវី​របស់​លោក​បង្អាក់​ដល់​ការ​ចោទប្រកាន់​របស់​គណបក្ស​ប្រជាធិបតេយ្យ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ក្រុម​មេធាវី​របស់​លោក​បាន​បង្អាក់​ទាំងស្រុង​ដល់​ការ​អះអាង​របស់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ថា លោក​គួរ​តែ​ត្រូវ​បាន​ចោទប្រកាន់​និង​ដក​ចេញ​ពី​តំណែង។​

មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​មេធាវី​របស់​លោក ត្រាំ បាន​ចាប់​ផ្ដើម​ការពារ​ក្ដី​ឲ្យ​លោក​នៅ​ក្នុង​ការ​ជំនុំជម្រះ​ដោយ​ព្រឹទ្ធសភា លោក​បាន​សរសេរ​សារ​លើ Twitter ថា៖ «ការ​ចោទប្រកាន់​ដក​ប្រធានាធិបតី​ពី​តំណែង​នេះ​គឺ​ជា​រឿង​បោកបញ្ឆោត។ វា​គឺ​ជា​ការ​ជ្រៀតជ្រែក​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ការ​បោះឆ្នោត ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក‍»។

លោក ត្រាំ បាន​និយាយ​វាយប្រហារ​ប្រធាន​ក្រុម​រដ្ឋអាជ្ញា​នៃ​រឿង​ក្ដី​នេះ​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Adam Schiff យ៉ាង​ដូច្នេះ​ថា៖ «លោក​គឺ​ជា​អ្នក​នយោបាយ​ពុករលួយ​ម្នាក់ និង​ប្រហែល​ជា​មនុស្ស​ឆ្កួតលីលា​ខ្លាំង​ម្នាក់។ លោក​នៅ​មិន​ទាន់​បាន​សង​មក​វិញ​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​មក​លើ​ប្រទេស​របស់​យើង​នោះ​ទេ‍»។​

សវនាការ​លើ​រឿង​ក្ដី​របស់​លោក ត្រាំ នឹង​ចាប់​ផ្ដើម​ដំណើរការ​បន្ដទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ មុន​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ទាំង​១០០​នាក់​សម្រេច​ទៅ​លើ​ជោគវាសនា​របស់​លោក៕

XS
SM
MD
LG