ទីផ្សារភាគហ៊ុនទីក្រុងញូយ៉ក បានឲ្យដឹងថា ខ្លួននឹងមិនអនុវត្តតាមគម្រោងផែនការ ក្នុងការដកចេញក្រុមហ៊ុនទូរគមនាគមន៍របស់ចិនចំនួន៣ ពីបញ្ជីផ្សារភាគហ៊ុន តាមបទបញ្ជាប្រតិបត្តិដែលចេញដោយប្រធានាធិបតីអាមេរិក លោក Donald Trump ទេ។
កម្លាំងយោធារបស់អ៊ីរ៉ង់និយាយថា ខ្លួនបានចាប់នាវាដឹកប្រេងរបស់កូរ៉េខាងត្បូងMT Hankuk Chemi នៅពេល ដែលនាវានេះ កំពុងធ្វើដំណើរពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ទៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដោយសារទំនងជាបានរំលោភបរិស្ថាន។
Iranian forces seized South Korean-flagged MT Hankuk Chemi Monday in Strait of Hormuz.
មាត្រា១១២នៃច្បាប់ព្រហ្មទណ្ឌថៃហាមឃាត់ការប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី ៣ ទៅ១៥ ឆ្នាំចំពោះការបំពានច្បាប់នេះ។
ប្រទេសកូរ៉េខាងជើងតែងតែកំណត់ពេលសាកល្បងគ្រាប់ផ្លោងមីស៊ីល អាវុធនុយក្លេអ៊ែរ ឬអាវុធផ្សេងៗ នៅក្នុងអំឡុងពេលមានការផ្ទេរតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
NYSE had planned to delist the companies to comply with President Trump’s executive order barring Americans from investing in Chinese firms with ties to military.
លទ្ធផលនៃការប្រកួតដណ្ដើមការគ្រប់គ្រងព្រឹទ្ធសភានេះ នឹងមានឥទ្ធិពលខ្លាំងចំពោះការអនុម័តច្បាប់នានាសម្រាប់រយៈពេល ២ ឆ្នាំដំបូងនៃអាណត្តិរយៈពេល ៤ ឆ្នាំ របស់លោក Biden ក្នុងនាមជាប្រធានាធិបតី។
តើកីឡាអុកគួរត្រូវបានកែទម្រង់នៅអាហ្វ្រិកខាងត្បូងឬទេ? ហើយតាមរបៀបណា? សំណួរទាំងនេះជាចំណុចផ្តោតនៃវិបត្តិក្នុងផ្នែកកីឡាអុកនៅប្រទេសមួយនេះ។
ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនបានចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់២០% ដែលជាជំហានចុងក្រោយរបស់ខ្លួន ផ្ទុយពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥។
ការសិក្សាថ្មីមួយបានបង្ហាញថា ព្រៃអាម៉ាហ្សូនចំនួន៨% ដែលស្មើនឹងទំហំប្រទេសអេស្ប៉ាញត្រូវបានកាប់បំផ្លាញចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៨។
New census data adds further worries in a nation with one of the lowest birth rates in the world.
Prime Minister Suga says the nationwide vaccination effort to begin in late February.
អំណាចក្នុងសភាសហរដ្ឋអាមេរិក ត្រូវបានបែងចែក។ បក្សប្រជាធិបតេយ្យបន្ដគ្រប់គ្រងរដ្ឋសភា ហើយការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី៥ មករានេះ នឹងកំណត់ថាតើគណបក្សណាមួយនឹងគ្រប់គ្រងព្រឹទ្ធសភា។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជំរុញមន្ត្រីរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋ Georgia ឲ្យស្វែងរកសន្លឹកឆ្នោតឲ្យបានគ្រប់គ្រាន់ឲ្យលោក។
តុលាការនៅក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី២៨ ខែធ្នូ បានកាត់ទោសអ្នកស្រី Zhang Zhan ដែលជាអតីតមេធាវី និងអ្នកកាសែតប្រជាជនម្នាក់ឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ចំពោះការរាយការណ៍របស់អ្នកស្រីអំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា។
លោក James Kim ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាគោលនយោបាយអាស៊ានក្នុងក្រុងសេអ៊ូល និយាយថា ប្រទេសទាំងពីរកំពុងស្ថិតនៅត្រង់ចំណុចរបត់មួយនាពេលនេះ។ ហើយការណ៍នេះ គឺអាស្រ័យទៅលើរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ដើម្បីជម្នះនូវបញ្ហាផ្សេងៗ។
រាជធានី ដូហា ក៏ជាទីតាំងមួយសម្រាប់កិច្ចចរចារវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់ ដែលបាននាំឲ្យមានការចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ កាលពីខែកុម្ភៈ ឆ្នាំ២០២០។ ពួកតាលីបង់បានរក្សាការិយាល័យនយោបាយមិនផ្លូវការមួយ ក្នុងរាជធានីដូហា ជាច្រើនឆ្នាំមកហើយ។
លោកនាយករដ្ឋមន្ត្រី Khan និយាយថា ទោះជាប៉ាគីស្ថានរួមចំណែកតិចជាង១%នៃការបញ្ចេញឧស្ម័នកាបូនសាកល ប្រទេសនេះជាប្រទេសដែលងាយរងគ្រោះបំផុតទី៥ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានហាមឃាត់ការនាំចូលប្រេងដូងពីក្រុមហ៊ុនម៉ាឡេស៊ី ឈ្មោះ Sime Darby Plantation Berhad។
ព័ត៌មានផ្សេងទៀត