ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ញូយ៉ក​ប្តូរ​ផែនការ​​​​ដោយ​មិន​ដក​ក្រុមហ៊ុន​​ទូរគមនាគមន៍​​​ចិន​៣​​ចេញ​ពី​បញ្ជី


រូបឯកសារ៖ មនុស្សម្នា​ដើរ​កាត់​អគារ​ទីផ្សារ​ភាគហ៊ុន​ញូវយ៉ក (NYSE) និង​រូបសំណាក ក្មេងស្រីអង់អាច 'Fearless Girl' នៅ Wall Street ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ មនុស្សម្នា​ដើរ​កាត់​អគារ​ទីផ្សារ​ភាគហ៊ុន​ញូវយ៉ក (NYSE) និង​រូបសំណាក ក្មេងស្រីអង់អាច 'Fearless Girl' នៅ Wall Street ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ញូយ៉ក​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​មិនអនុវត្ត​តាមគម្រោង​ផែនការ ក្នុង​ការដកចេញក្រុមហ៊ុនទូរគមនាគមន៍​របស់​ចិន​ចំនួន​៣​ ពី​បញ្ជី​ផ្សារ​ភាគហ៊ុន​ តាមបទបញ្ជាប្រតិបត្តិដែល​ចេញដោយ​ប្រធានាធិបតី​អាមេរិក​ លោក Donald Trump ​ទេ។​

ទីផ្សារ​ភាគហ៊ុន​នេះ​ បានផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃចន្ទ​ថា​ ខ្លួន​បាន​ផ្លាស់ប្តូរសេចក្តី​សម្រេច​របស់​ខ្លួន​កាលពី​លើក​មុន «បន្ទាប់ពី​ពិគ្រោះ​យោបល់ថែម​ទៀត»​ជាមួយ​និយ័តករជា​ច្រើន​នាក់​រួច​មក។​

កាលពី​ថ្ងៃព្រហ្បតិ៍សប្តាហ៍មុន​ ផ្សារ​ភាគហ៊ុន​ទីក្រុង​ញូយ៉ក​បាន​និយាយ​ថា​ខ្លួន​នឹង​ដក​ចេញ​ក្រុមហ៊ុន Telecom Corp Limited ​ក្រុមហ៊ុន​ China Mobile Limited ​និង​ក្រុមហ៊ុន​ China Unicom Hong Kong Limited ​ដែលគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​ ​តាម​បទបញ្ជា​ដែល​បាន​ដាក់​ចេញ​ដោយ​លោក​ត្រាំ​កាលពី​ខែ​វិច្ឆិកា​កន្លងទៅ​ដែល​បានហាមប្រាមក្រុមហ៊ុនអាមេរិក​ និង​ពលរដ្ឋ​អាមេរិក​នានា មិនឲ្យបណ្តាក់​ទុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ចិន​យ៉ាង​តិច​ចំនួន៣១​ ដែល​ត្រូវ​បាន​ជឿជាក់​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹងយោធាចិន។​

ក្រសួង​ពាណិជ្ជកម្ម​ចិន​ បាន​ព្រមាន​កាលពី​ថ្ងៃសៅរ៍​កន្លង​ទៅ​ថា​ រដ្ឋាភិបាល​ទីក្រុងប៉េកាំង​ «នឹង​ចាត់​វិធានការ​ចាំបាច់ប្រឆាំង​តប​វិញ» ​ដើម្បី​ការពារ​ក្រុមហ៊ុន​របស់​ខ្លួន៕

XS
SM
MD
LG