រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានរិះគន់ខ្លាំងៗដល់ប្រទេសចិនកាលពីថ្ងៃអាទិត្យចំពោះការឆ្លើយតបយឺតយ៉ាវកាលពីដំបូងរបស់ខ្លួនដល់ការគំរាមកំហែងរបស់វីរុសកូរ៉ូណាកាលពីជាងមួយឆ្នាំមុន។
នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានថ្លែងថា ជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ជនរួមជាតិរបស់លោកគឺលោក Hideki Matsuyama នៅឯការប្រកួតកីឡាវាយកូនគោល The Masters នៅសហរដ្ឋអាមេរិកគឺជារឿង«ដ៏អស្ចារ្យ»។
របបយោធាដែលគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទ បានបន្ថែមបទចោទប្រកាន់ទី៦ ប្រឆាំងនឹងលោកស្រី Aung San Suu Kyi។
បេសកជនមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យការពារប្រជាពលរដ្ឋមីយ៉ាន់ម៉ាពីការបង្ក្រាបរបស់យោធា ដោយការកំណត់ឲ្យមានតំបន់គ្មានការហោះហើរ ទណ្ឌកម្មអាវុធ និងទណ្ឌកម្មផ្សេងៗទៀត។
អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បានផ្តល់សក្ខីកម្មកាលពីថ្ងៃព្រហស្បតិ៍ថា លោក George Floyd ស្លាប់ដោយសារកង្វះអុកស៊ីសែន ខណៈលោកត្រូវបានលោក Derek Chauvin អតីតប៉ូលិសក្រុង Minneapolis ដែលត្រូវបានចោទប្រកាន់ទាក់ទងនឹងមរណភាពរបស់លោក Floyd បានយកជង្គង់សង្កត់គាត់ដោយមុខខ្ទប់នឹងថ្នល់។
ក្រុមរដ្ឋអាជ្ញាបន្តរឿងក្តីរបស់ពួកគេកាលពីថ្ងៃអង្គារ ខណៈដែលសវនាការជំនុំជម្រះក្តីលោក Derek Chauvin អតីតមន្ត្រីប៉ូលិសនៅទីក្រុង Minneapolis ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd បានចូលដល់សប្តាហ៍ទី ២។
U.S. President Joe Biden recently announced a $2 trillion spending plan aimed at modernizing the nation's roads and bridges, among other infrastructure. The plan, however, is expected to face obstacles in Congress.
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីពេលថ្មីៗនេះបានប្រកាសផែនការចាយវាយថវិកាចំនួន ២លានលានដុល្លារក្នុ ងគោលបំណងធ្វើឲ្យផ្លូវថ្នល់និងស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរបស់សហរដ្ឋអាមេរិកមានភាពទំនើប។ ក៏ប៉ុន្តែផែនការនេះត្រូវគេរំពឹងនឹងប្រឈមឧបសគ្គនៅក្នុងសភា។
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំចក្រភពអង់គ្លេស ត្រូវបានគេចាក់សោរមិនឲ្យចូលការិយាល័យរបស់លោកនៅទីក្រុងឡុងដ៍ដោយសារលោកគាំទ្រលោកស្រី អោង សានស៊ូជី មេដឹកនាំដែលត្រូវបានទម្លាក់ពីតំណែង។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) រាយការណ៍ថា ប្រទេសអេស្ប៉ាញនិងហ្វីលីពីន នឹងកំណត់ប្រើវ៉ាក់សាំងនេះសម្រាប់តែមនុស្ស ដែលមានអាយុលើសពី ៦០ ឆ្នាំ ខណៈកាសែត The Washington Post រាយការណ៍ថា ប្រទេសអ៊ីតាលីបានចេញគោលការណ៍ណែនាំស្រដៀងគ្នានេះដែរ។
និយ័តករផ្នែកវេជ្ជសាស្ត្ររបស់សហភាពអឺរ៉ុប បានសន្និដ្ឋានកាលពីថ្ងៃពុធម្សិលមិញថា បញ្ហាកំណកឈាមខុសពីធម្មតាដែលអាចបណ្ដាលឲ្យស្លាប់បាន គួរតែចាត់ទុកថា ជាផលប៉ះពាល់ដ៏កម្របំផុតដែលបណ្ដាលមកពីការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZenaca។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Merrick Garland មានគម្រោងថ្លែងនៅព្រហស្បតិ៍នេះ អំពីវិធានការថ្មីៗមួយចំនួនដែលមានគោលបំណងដោះស្រាយបញ្ហាអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកអ្នកស្រី Gina Raimondo បានសន្យាកាលពីថ្ងៃពុធម្សិលមិញថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden នឹងបន្តសង្គ្រាមពាណិជ្ជកម្មដ៏ខ្លាំងក្លាដែលរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Donald Trump បានអនុវត្តជាមួយនឹងប្រទេសចិន។
As the U.S. nears reaching its goal of vaccinating 200 million Americans by the end of April, the Biden administration is taking more steps toward helping other nations by appointing a coordinator for its global COVID-19 response.
ខណៈសហរដ្ឋអាមេរិកជិតឈានដល់គោលដៅចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន ចំនួន២០០ លាននាក់នៅចុងខែមេសា រដ្ឋបាលលោក Biden កំពុងចាត់វិធានការបន្ថែម ដើម្បីជួយដល់ប្រទេសដទៃទៀត ដោយតែងតាំងអ្នកសម្របសម្រួលម្នាក់សម្រាប់ការឆ្លើយតបជំងឺកូវីដ១៩ ជាសកល។
រហូតមកដល់ពេលនេះ មានករណីកំណកឈាមក្នុងសរសៃទៅលើអ្នកចាក់ចំនួន ៣០ នាក់ប៉ុណ្ណោះ និងមានអ្នកស្លាប់ចំនួន ៧ នាក់ ក្នុងចំណោមវ៉ាក់សាំងដែលត្រូវបានចាក់ចំនួន ១៨ លានដូស នៅក្នុងទ្វីបអឺរ៉ុប។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកថា ការជួបពិភាក្សាគ្នាក្នុងទីក្រុងវីយែននោះ «ជាជំហានដ៏សំខាន់មួយ ស្របពេលដែលយើងកំពុងស្វែងរកការកំណត់ថា តើអ្វីទៅដែលអ៊ីរ៉ង់នឹងត្រៀមខ្លួនធ្វើ ដើម្បីវិលត្រឡប់ទៅរកការអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
នាយកដ្ឋានសត្វព្រៃនិងឧទ្យានជាតិនៃប្រទេសបុតស្វាណា នឹងចេញលក់អាជ្ញាបណ្ណចំនួន ១០០ សម្រាប់ការបរបាញ់សត្វដំរីក្នុងឆ្នាំនេះ នៅក្នុងប្រទេសបុតស្វាណា។
Kenyan wool-buying cooperative is using its economic power to encourage shepherds to keep their flocks in enclosed areas to help save an endangered bird.
ព័ត៌មានផ្សេងទៀត