អ្នកជំនាញផ្តល់សក្ខីកម្មថា កម្លាំងរបស់លោក Chauvin សង្កត់លើលោក Floyd បង្កគ្រោះថ្នាក់ដល់ជីវិត
ក្រុមរដ្ឋអាជ្ញាបន្តរឿងក្តីរបស់ពួកគេកាលពីថ្ងៃអង្គារ ខណៈដែលសវនាការជំនុំជម្រះក្តីលោក Derek Chauvin អតីតមន្ត្រីប៉ូលិសនៅទីក្រុង Minneapolis ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd បានចូលដល់សប្តាហ៍ទី ២។ អ្នកស្រី Esha Sarai នៃវីអូអេរាយការណ៍បន្ថែមអំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕