ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការកក​ឈាម​ដ៏​កម្រ​ដែល​ទាក់ទង​នឹង​វ៉ាក់សាំង ​​AstraZeneca ​នាំ​ឲ្យប្រទេស​នានា​ចេញ​សេចក្តី​ណែនាំ​ថ្មី


រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZenca ត្រូវបានរៀបចំចាក់នៅក្រុង Luton ប្រទេសអង់គ្លេស កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZenca ត្រូវបានរៀបចំចាក់នៅក្រុង Luton ប្រទេសអង់គ្លេស កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១។

ប្រទេស​ជាច្រើន​បាន​ចេញ​សេចក្តី​ណែនាំថ្មី​ស្តីពី​ការប្រើប្រាស់​វ៉ាក់សាំង​កូវីដ១៩ ​របស់​ក្រុមហ៊ុន​ឱសថ​ AstraZeneca ​បន្ទាប់ពី​និយ័តករ​ឱសថ​សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ការទាក់ទង​រវាង​វ៉ាក់សាំង​និង​ការកកឈាម​ដ៏​កម្រ​និង​អាច​មាន​គ្រោះថ្នាក់។

ចក្រភព​អង់គ្លេស​ទី​ដែល​វ៉ាក់សាំង​នេះ​ត្រូវ​បាន​បង្កើត​រួមគ្នា​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថអង់គ្លេស​ និង​ស៊ុយអែត​ និង​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ Oxford​ បាន​និយាយ​ថា ​វា​នឹងផ្តល់​ជម្រើស​សម្រាប់​មនុស្ស​ពេញវ័យ​អាយុ​ក្រោម​ ៣០ ​ឆ្នាំ។ ​អ្នកស្រាវជ្រាវ​នៅ​ Oxford​ បាន​ផ្អាក​ការសាកល្បង​វ៉ាក់សាំង​ AstraZeneca ​នៅ​គ្លីនិក​ទាក់ទង​នឹង​កុមារនិង​ក្មេងជំទង់​ ខណៈ​និយ័តករ​ឱសថ​អង់គ្លេស​ធ្វើការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ថ្នាំ​ពីរ​ដូស​នេះ។​

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ​រាយការណ៍ថា ​ប្រទេស​អេស្ប៉ាញ​និង​ហ្វីលីពីន​ នឹង​កំណត់​ប្រើ​វ៉ាក់សាំង​នេះ​សម្រាប់​តែមនុស្ស​ ដែល​មាន​អាយុ​លើស​ពី​ ៦០ ​ឆ្នាំ​ ខណៈ​កាសែត ​The Washington Post ​រាយការណ៍​ថា ​ប្រទេស​អ៊ីតាលី​បាន​ចេញ​គោលការណ៍​ណែនាំ​ស្រដៀងគ្នា​នេះ​ដែរ។​

ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា ការកកឈាម​គួរតែ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ផល​ប៉ះពាល់​ដ៏​កម្រ​មួយ​នៃ​វ៉ាក់សាំង​ក្រុមហ៊ុន ​AstraZeneca ​ប៉ុន្តែ​បាន​បន្ត​សង្កត់​ធ្ងន់​ថា​ វា​មាន​អត្ថ​ប្រយោជន៍​ទូទៅលើស​ហានិភ័យ​ទាំងអស់។​ បញ្ហា​កំណក​ឈាម​កម្រ​នេះ​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​មនុស្ស​យ៉ាងហោច​ណាស់​ ១៤ ​នាក់​ នៅ​ទូទាំង​ទ្វីបអឺរ៉ុប៕

XS
SM
MD
LG