ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និយ័តករ​អឺរ៉ុប ចាត់ទុក​បញ្ហា​កំណក​ឈាម​ជា​ផល​ប៉ះពាល់​កម្រ​បំផុត​នៃ​វ៉ាក់សាំង​កូវីដ១៩ AstraZenaca


ស្លាកសញ្ញា​នៅ​លើ​ទ្វារ​បង្ហាញ​ពី​ការចាក់​វ៉ាក់សាំង AstraZeneca ដែល​ត្រូវបាន​ប្រើ​នា​ពេល​បច្ចុប្បន្ន​នេះ នៅ​ឯ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ក្នុង​ទីក្រុង Bucharest ប្រទេស​រ៉ូម៉ានី នៅ​ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១។

និយ័តករ​ផ្នែក​វេជ្ជសាស្ត្រ​របស់​សហភាព​អឺរ៉ុប ​បាន​សន្និដ្ឋាន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា បញ្ហា​កំណក​ឈាម​ខុសពី​ធម្មតា​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន គួរតែ​ចាត់ទុក​ថា ​ជា​ផល​ប៉ះពាល់​ដ៏​កម្រ​បំផុត​ដែល​បណ្ដាល​មកពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZenaca។

ការ​សន្និដ្ឋាន​អំពី​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នេះ​ អាច​បណ្តាល​ឲ្យ​មាន​ការ​មិន​ជឿ​ទុកចិត្ត​បន្ថែម​ទៀត​លើ​វ៉ាក់សាំង​នេះ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​នៅ​ទី​នោះ រដ្ឋាភិបាល​មួយ​ចំនួន​បាន​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​នេះ​រួច​ទៅ​ហើយ នៅ​ពេល​ដែល​មាន​មន្ទិល​សង្ស័យ​កើនឡើង​អំពី​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នេះ។

កន្លង​មក មន្ត្រី​ទីភ្នាក់ងារ​វេជ្ជសាស្ត្រ​អឺរ៉ុប (EMA) បាន​សង្កត់​ធ្ងន់​ថា អត្ថប្រយោជន៍​ជា​ទូទៅ​នៃ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca នេះ គឺ​មាន​លើស​ពី​ហានិភ័យ​នានា និង​ថា វ៉ាក់សាំង​នេះ​ អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន។

មន្ត្រី​ទាំង​នេះ​បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ទីក្រុង​អាំស្ទែដាំ ប្រទេស​ហូឡង់​ថា ផល​ប៉ះពាល់​បណ្ដាល​មកពី​ការ​ចាក​វ៉ាក់សាំង​នេះ​ កម្រ​កើត​មាន​ណាស់។

អ្នកស្រី Emer Cooke ប្រធាន​ទីភ្នាក់ងារ EMA បាន​និយាយ​ថា៖ «វ៉ាក់សាំង​នេះ​បាន​បង្ហាញ​នូវ​ប្រសិទ្ធភាព​ខ្ពស់។ វា​អាច​ការពារ​មិន​ឲ្យ​មាន​ករណី​ឈឺ​ធ្ងន់ធ្ងរ ​និង​ការ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន ហើយ​វា​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG