ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេជ្ជបណ្ឌិត​ផ្តល់​សក្ខីកម្ម​ថា លោក George Floyd បាន​ស្លាប់​ដោយសារ​កង្វះ​អុកស៊ីសែន


នៅក្នុង​រូបគំនូរ​នេះ គឺ​លោក​វេជ្ជបណ្ឌិត Martin Tobin ពេល​លោក​ផ្តល់​សក្ខីកម្ម​នៅ​ឯ​សវនាការ​រឿង​ក្តី​របស់​អតីត​ប៉ូលិស​ក្រុង Minneapolis លោក Derek Chauvin ទាក់ទងនឹង​មរណភាព​របស់​លោក George Floyd នៅ​ក្រុង Minneapolis ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
នៅក្នុង​រូបគំនូរ​នេះ គឺ​លោក​វេជ្ជបណ្ឌិត Martin Tobin ពេល​លោក​ផ្តល់​សក្ខីកម្ម​នៅ​ឯ​សវនាការ​រឿង​ក្តី​របស់​អតីត​ប៉ូលិស​ក្រុង Minneapolis លោក Derek Chauvin ទាក់ទងនឹង​មរណភាព​របស់​លោក George Floyd នៅ​ក្រុង Minneapolis ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។

អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្រ្ត​ បាន​ផ្តល់​សក្ខីកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក George Floyd ស្លាប់​ដោយសារ​កង្វះ​អុកស៊ីសែន​ ខណៈ​លោក​ត្រូវ​បាន​លោក Derek Chauvin អតីត​ប៉ូលិស​ក្រុង Minneapolis ដែល​ត្រូវបាន​ចោទ​ប្រកាន់​ទាក់ទងនឹង​មរណភាព​របស់​លោក Floyd​ បាន​យក​ជង្គង់​សង្កត់​គាត់​ដោយ​មុខ​ខ្ទប់​នឹង​ថ្នល់។​

ក្នុង​ការជំនុំ​ជំរះ​របស់​លោក ​Chauvin​ នៅថ្ងៃ​ទី៩​ វេជ្ជបណ្ឌិតលោក​ Martin Tobin ​អ្នក​ឯកទេស​ខាង​សួត នៅមន្ទីរពេទ្យ Edward Hines Jr. Veterans Administration និង​ សាលា​វេជ្ជសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Loyola ក្នុង​ទីក្រុង​ឈីកាហ្គោ​ ផ្តល់សក្ខី​កម្ម​សម្រាប់ការកាត់ទោស។​

លោក Tobin​ បានប្រាប់​គណៈ​វិនិច្ឆ័យ​ថា​ ការ​សង្កត់​លើ​លោក Floyd ប៉ះពាល់​ដល់​ដង្ហើម​របស់​គាត់។​ គាត់​បាន​និយាយ​ថា​ លោក Floyd ដេកនឹង​ផ្លូវ​ដោយ​ដៃ​ត្រូវ​ក្របួច​ទៅ​ក្រោយខ្នង​ ជង្គង់​របស់លោក Chauvin សង្កត់​កញ្ចឹង​ក​ និង​មួយ​ទៀត​សង្កត់​ខ្នង​និង​ចំហៀង​ខ្លួន ​ធ្វើ​ឲ្យ​រាងកាយ​របស់​លោក Floyd ស្ទះ​ដង្ហើម។

សក្ខីកម្ម​កាត់​បន្ថយ​ការ​អះអាង​របស់​មេធាវី​ការពារក្តី​ដែល​ថា ​លោក Floyd ស្លាប់​ដោយសារ​ការ​ប្រើ​គ្រឿងញៀន​ខុសច្បាប់​ និង​បញ្ហា​វេជ្ជសាស្ត្រ​ មិនមែន​មកពី​សកម្មភាព​របស់​លោក​ Chauvin ទេ។​

នៅ​ក្នុង​ការ​ដេញដោល​ ​លោក​ Eric Nelson ​មេធាវី​របស់​លោក ​Chauvin ​បាន​ជំទាស់​បរិមាណ​ទម្ងន់​ដែល​លោក ​Tobin ​ថា​ លោក​ Chauvin ​សង្កត់​កញ្ចឹង​ក​លោក​ Floyd។ ​លោក ​Tobin ​បាន​ទទួល​ស្គាល់​ថា​ គាត់មិន​បាន​ថ្លឹង​ទម្ងន់​លោក ​Chauvin ​ឬ​ឧបករណ៍​របស់​គាត់​ទេ។​

វេជ្ជបណ្ឌិត​ពីរនាក់​ទៀត ក៏​បាន​ផ្តល់​សក្ខីកម្ម​ផង​ដែរ​ ម្នាក់​ថា ​លោក Floyd ស្លាប់​ទាក់ទង​នឹង​ការចាប់​ដោយ​ប៉ូលិស ​ម្នាក់​ទៀតថា លោក Floyd មាន​ថ្នាំញៀន Fentanyl នៅ​ក្នុង​ឈាម៕

XS
SM
MD
LG