ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មានគោលបំណងជំរុញជំហរវិជ្ជមាននៅពេលលោកបញ្ចប់កិច្ចប្រជុំមេដឹកនាំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកាលពីថ្ងៃសុក្រ។
ការិយាល័យជំរឿនពលរដ្ឋអាមេរិក បានចេញផ្សាយទិន្នន័យស្ថិតិថ្មីស្តីពីជំរឿនចំនួនប្រជាជនអាមេរិក១០ឆ្នាំម្តង ដោយបង្ហាញថា បណ្តារដ្ឋនៅភូមិភាគខាងត្បូងនិងខាងលិចរបស់ប្រទេសមួយចំនួន មានការកើនឡើងចំនួនអាសនៈក្នុងរដ្ឋសភា ដោយសារចំនួនកត្តាពលរដ្ឋកើនឡើងនៅទីនោះ។
យន្តហោះដឹកជញ្ជូនចក្រភពអង់គ្លេស បានចុះចតនៅព្រឹកព្រលឹមក្នុងរដ្ឋធានីញូវដែលី ដោយនាំយកមកជាមួយនូវឧបករណ៍ជំនួយផ្លូវដង្ហើមចំនួន១០០គ្រឿង និងម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែនចំនួន៩៥គ្រឿង។
អ្នកស្រី Kamala Harris គ្រោងនឹងពិភាក្សាជាមួយអង្គការសហគមន៍នានានៅក្នុងប្រទេសក្វាតេម៉ាឡានៅថ្ងៃអង្គារនេះ បន្ទាប់ពីស.រ.អ. បានប្រកាសអំពីកិច្ចប្រឹងប្រែងផ្នែកសេដ្ឋកិច្ចនិងផ្នែកផ្សេងទៀតដើម្បីជួយប្រទេសក្វាតេម៉ាឡា និងប្រទេសជិតខាងប្រទេសនេះនៅក្នុងការកាត់បន្ថយការធ្វើចំណាកស្រុក។
ក្រុមឧទ្ទាមជនជាតិភាគតិចមីយ៉ាន់ម៉ាមួយក្រុមបាននិយាយថា ខ្លួនបានដណ្ដើមកាន់កាប់មូលដ្ឋានយោធាជួរមុខមួយកន្លែងនៅជិតព្រំដែនភាគខាងកើតជាប់ប្រទេសថៃ។
ស.រ.អ. បានសន្យាថានឹងបញ្ជូនខ្យល់អុកស៊ីសែនទៅឥណ្ឌាឲ្យបានឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន និងបញ្ជូនវ៉ាក់សាំងរាប់សិបលានដូសទៅប្រទេសផ្សេងៗតាមដំណាក់កាល ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាតត្បាតជាបន្តនៃជំងឺកូវីដ១៩ និងសម្ពាធខ្លាំងក្លាពីអន្តរជាតិដែលចង់ឲ្យស.រ.អ.ជួយ។
ផលិតករភាពយន្តចិនអ្នកស្រី Chloe Zhao បានក្លាយជាស្ត្រីទី២ និងជាស្ត្រីមិនមែនជនស្បែកសទី១ ដែលបានឈ្នះពានរង្វាន់អូស្ការសម្រាប់ការដឹកនាំសម្តែងដ៏ល្អបំផុតក្នុងរឿង «Nomadland»។
ប្រព័ន្ធសុខាភិបាលរបស់ឥណ្ឌាបានដួលរលំ នៅក្នុងរលកនៃការផ្ទុះឆ្លងចុងក្រោយនេះ ដោយមន្ទីរពេទ្យហួសសមត្ថភាពទទួលអ្នកជំងឺថ្មីដ៏ច្រើន ហើយកំពុងជួបការខ្វះខាតខ្លាំងនូវឧបករណ៍ជំនួយដកដង្ហើម ដែលអ្នកជំងឺកូវីដមួយចំនួនត្រូវការជាចាំបាច់នោះ។
ឥណ្ឌូណេស៊ីបានរកឃើញនាវាមុជទឹកដែលលិចបាត់នៅសមុទ្របាលី ដោយបានបាក់ជាបីផ្នែក ហើយអាជ្ញាធរបញ្ជាក់ថា នាវិក៥៣នាក់នៅក្នុងនាវានោះបានស្លាប់។
Hyperinflation and political deadlock in Lebanon have decimated the country’s economy and people are increasingly turning to sustainable local solutions as a matter of necessity.
អតិផរណាលឿនហួសហេតុនិងភាពជាប់គាំងនយោបាយនៅប្រទេសលីបង់ បានបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសនេះយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋកាន់តែច្រើនងាកទៅរកដំណោះស្រាយប្រកបដោយចីរភាពនៅក្នុងស្រុក ដោយសារតែភាពចាំបាច់។
As Henry Ridgwell reports, the murder conviction passed Tuesday against former officer Derek Chauvin has been welcomed in many countries – but equality activists say there is still much work to be done.
ការសម្រេចឲ្យមានទោសអំពីបទឃាតកម្មកាលពីថ្ងៃអង្គារសប្តាហ៍មុខ លើអតីតមន្ត្រីប៉ូលិសលោក Derek Chauvin ត្រូវបានស្វាគមន៍ដោយពលរដ្ឋជាច្រើននៅតាមប្រទេសនានា ក៏ប៉ុន្តែសកម្មជនទាមទារសិទ្ធិស្មើគ្នានិយាយថា មានការងារជាច្រើនទៀតដែលត្រូវធ្វើ។
ចលនាបះបោរស៊ីវិលដែលមានគោលដៅបង្អាក់រដ្ឋាភិបាលរបបយោធា បានបង្ខំឱ្យមន្ទីរពេទ្យជាច្រើនបិទទ្វារ ហើយអត្រាធ្វើតេស្តរកវីរុសកូរ៉ូណាបានធ្លាក់ចុះយ៉ាងខ្លាំងនៅមីយ៉ាន់។
ប្រទេសឈីលី នូវែលសេឡង់ និងសិង្ហបុរី បានបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល ឬ DEPA នៅឆ្នាំនេះ។ ឥឡូវនេះ កាណាដាកំពុងព្យាយាមចង់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ហើយប្រទេសផ្សេងៗទៀតទំនងនឹងព្យាយាមចូលរួមតាមក្រោយផងដែរ។
ក្រុមវេជ្ជបណ្ឌិតរបស់លោក Alexey Navalny អ្នករិះគន់រដ្ឋាភិបាលរុស្ស៊ីដែលកំពុងជាប់ឃុំ និយាយថា ពួកគេត្រូវបានហាមឃាត់មិនឲ្យជួបលោក Navalny ទោះបីជាមានសេចក្តីរាយការណ៍ថា លោកកំពុងស្ថិតក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរដោយសារកូដកម្មបង្អត់អាហារក៏ដោយ។
ប្រទេសចិនជះកំហឹងដាក់ប្រធានអង្គការសុខភាពពិភពលោក (WHO) ដែលបានស្នើឲ្យមានការសិក្សាបន្ថែមចាំបាច់លើលទ្ធភាពដែលវីរុសកូរ៉ូណាបង្កឲ្យមានការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានធ្លាយដំបូងចេញពីមន្ទីរពិសោធន៍មួយ ក្នុងទីក្រុងវូហាន ប្រទេសចិន។
ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៣៤៩.៦៩១ ករណី បានកើតឡើងនៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនេះជាកំណត់ត្រាប្រចាំថ្ងៃថ្មីមួយទៀត។
មេបញ្ជាការយោធាកំពូលរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថានលោកនាយឧត្តមសេនីយ៍ Scott Miller បាននិយាយថា ដំណើរការនៃការដកកងទ័ពអាមេរិកាំងទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថានបានចាប់ផ្តើមរួចហើយ។
សំណើច្បាប់នេះនឹងបង្កើតឲ្យមានគោលជំហរថ្មីមួយរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកនៅក្នុងការពន្លឿនការពិនិត្យឡើងវិញនូវឧក្រិដ្ឋកម្មស្អប់គុំកួននានាដែលពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត