ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែ​ភាពយន្ត​ «Nomadland» និង​​អ្នក​ដឹកនាំ​ជនជាតិ​ចិន​​​​ទទួល​រង្វាន់​ធំ​​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​អូស្ការ​ឆ្នាំ​២០២១


អ្នកស្រី Chloe Zhao ដែល​ជា​ជនជាតិ​ចិន ឈ្នះ​ពានរង្វាន់​អូស្ការ​សម្រាប់​ការ​ដឹកនាំ​សម្តែង​​ដ៏​ល្អ​បំផុត​​ក្នុង​រឿង «Nomadland» ក្រុង Los Angeles រដ្ឋ California ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។
អ្នកស្រី Chloe Zhao ដែល​ជា​ជនជាតិ​ចិន ឈ្នះ​ពានរង្វាន់​អូស្ការ​សម្រាប់​ការ​ដឹកនាំ​សម្តែង​​ដ៏​ល្អ​បំផុត​​ក្នុង​រឿង «Nomadland» ក្រុង Los Angeles រដ្ឋ California ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

ផលិតករ​ភាពយន្ត​ចិន​អ្នក​ស្រី Chloe Zhao បាន​ក្លាយ​ជា​ស្ត្រី​ទី​២ និង​ជា​ស្ត្រី​មិនមែន​ជន​ស្បែក​ស​ទី​១​ ដែល​បាន​ឈ្នះ​ពាន​រង្វាន់​អូស្ការ​សម្រាប់​ការ​ដឹកនាំ​សម្តែងដ៏​ល្អ​បំផុតក្នុង​រឿង «Nomadland» ដែល​ភាពយន្ត​នេះ​ក៏​បាន​ទទួលរង្វាន់ភាពយន្ត​ប្រចាំ​ឆ្នាំ​ល្អ​ជាង​គេ ឬ Best Picture នៅ​ក្នុងកម្មវិធី​ទទួល​រង្វាន់​អូស្ការ​នៅ​សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​អាទិត្យ​ផង​ដែរ។​

ខែ្ស​ភាព​យន្តនេះ​និយាយ​ពី​ស្ត្រី​ម្នាក់​ ដែល​បាន​ចាក​ចេញ​ពីភូមិ​កំណើត​ដ៏​តូច​របស់​ខ្លួន​ ដើម្បី​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ទៅ​កាន់តំបន់​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ហើយ​តាម​ផ្លូវ​បាន​ជួប​អ្នក​ស្វែង​រក​ជីវិត​ត្រាច់​ចរ​ដទៃទៀត​ ដែល​គេច​ពីសង្គម​ធម្មតា​នោះ។

តួឯក​នៅ​ក្នុង​ភាពយន្ត «Nomadland​» គឺ​អ្នក​ស្រី Frances McDormandក៏​បាន​ទទួលពាន​រង្វាន់​ Oscar ​សម្រាប់​តួឯក​ស្ត្រី​ល្អ​ជាង​គេ​ផង​ដែរ។​

សម្រាប់​ជ័យ​លាភី​ការ​សម្តែងល្អ​បំផុតរបស់តួឯក​ប្រុស​វិញ​ បាន​ទៅលើ​លោក Anthony Hopkins ដែល​បាន​សម្តែង​ក្នុង​រឿង «The Father»។

ដោយ​ឡែក​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP បាន​រាយការណ៍​ថា ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រនៅ​អូស្ការ​របស់​ផលិករ​ចិន​អ្នកស្រី Chloé Zhao មិន​ត្រូវ​បានអាជ្ញាធរ​ចិន​អបអរសាទរ​អ្វី​ទេ ដោយ​ទូរទស្សន៍​រដ្ឋ​មិន​បាន​ផ្សាយ​អ្វី​ទេត្រឹម​រសៀល​ថ្ងៃ​ច័ន្ទ ហើយ​អាជ្ញាធរ​ថែម​ទាំង​បាន​បិទ​ខ្ទប់​ព័ត៌មាន​នេះ​លើ​បណ្តាញ​អ៊ីនធឺណិត​ទៀត​ផង។ កន្លង​មក​អ្នក​ស្រី​ធ្លាប់​រង​ការ​រិះគន់​ពី​អ្នក​ជាតិនិយម​ចិន​ថា ​អ្នក​ស្រី​បាន​មាក់ងាយ​ចំពោះ​ប្រព័ន្ធ​នយោបាយ​ប្រទេស​ខ្លួន។

ពិធី​ទទួល​ពាន​រង្វាន់​អូស្ការ​នៅ​ឆ្នាំ​នេះ​ត្រូវ​បានបង្រួម​តូច​នៅ​ក្រុង Los Angeles ដោយ​សារការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG