ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការជួយ​ឧបត្ថម្ភ​តិចតួច ជា​ជោគជ័យ​កងទ័ព​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​អនាគត


បុគ្គលិក​សន្តិសុខ​អាហ្វហ្គានីស្ថាន ឈរ​យាម​នៅ​លើ​រថយន្ដ Humvee នៅ​តាម​ដងផ្លូវ​ក្នុង​តំបន់ Kandahar កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
បុគ្គលិក​សន្តិសុខ​អាហ្វហ្គានីស្ថាន ឈរ​យាម​នៅ​លើ​រថយន្ដ Humvee នៅ​តាម​ដងផ្លូវ​ក្នុង​តំបន់ Kandahar កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក​ដែល​បាន​សម្តែង​សុទិដ្ឋិនិយម​ថា ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ នឹង​អាច​ទប់ទល់​មិន​ឲ្យ​កង​កម្លាំង​បះបោរ​តាលីបង់​ដណ្តើម​កាន់កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​នោះ ប្រហែល​ជាផ្អែក​លើ​ការ​វាយ​តម្លៃ​អំពី​ក្តីសង្ឃឹម​របស់​ខ្លួន​ ច្រើន​ជាង​ទិន្នន័យ​ដែល​អាច​វាស់វែង​បាន។ ​

របាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធដោយ​អគ្គ​អធិការកិច្ច​ពិសេស​សម្រាប់​ការ​ស្ថាបនា​ប្រទេស​អាហ្វហ្គានីស្ថាន​ឡើង​វិញ​ បាន​ព្រមាន​ថា ​បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជិត​២០​ឆ្នាំ​ និង​ប្រាក់​ជាង​ ៨៨ ​ពាន់​លាន​ដុល្លារ​មក ​យោធា​សហរដ្ឋ​អាមេរិក​មើល​ឃើញ​សញ្ញា​បន្តិច​បន្តួច​ថា​ ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ នឹង​ដោះស្រាយ​បញ្ហា​សន្តិសុខ​ដោយ​ខ្លួន​ឯង​យ៉ាង​ដូច​ម្តេច។​

របាយ​ការណ៍​នោះ​បាន​បញ្ជាក់​ថា​ «សំណួរ​អំពី​របៀប​វាយ​តម្លៃ​ឲ្យ​បាន​ជាក់លាក់​ថា ​អំពី​លទ្ធភាព​របស់​កងកម្លាំង​ការពារ​ជាតិ​ និង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ធ្វើ​ការ​ទប់ទល់​ជាមួយ​គូ​សត្រូវនៅ​ពេល​លែង​មាន​ការ​ជួយ​ឧបត្ថម្ភ​ការ​ប្រយុទ្ធ​ដោយ​ផ្ទាល់​ពី​សហ​រដ្ឋ​អាមេរិក​នោះ​នៅ​តែ​ពិបាក​ឆ្លើយ»។​

របាយ​ការណ៍​នេះ​ក៏​បាន​កត់​សម្គាល់​ដែរ​ថា ​ការត្រៀម​ខ្លួន​របស់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​មាន​ការ​លំបាក​ដោយ​សារ​ភាព​ស្មុគស្មាញ​ដែល​ធ្វើ​ឲ្យ​មាន​ការលំបាក​ក្នុងការ​ប្រមូល​ទិន្នន័យ ​និង​កំណត់​ប្រព័ន្ធ​ដែល​មាន​សារៈ​សំខាន់​ ស្របពេល​ដែល​លទ្ធភាព​ខ្លះ​ដែល​អាចធ្វើ​បាន​ ត្រូវ​បាន​បំផ្លាញ​ដោយ​សុទិដ្ឋិនិយម​ហួសហេតុ។​

គេ​នៅ​មិន​សូវ​ច្បាស់​ទេ​ថា​ តើ​កង​កម្លាំងអាហ្វហ្គានីស្ថាន​ នឹង​ទប់ទល់​បាន​ល្អប៉ុណ្ណា​នៅពេល​កងទ័ព​សហ​រដ្ឋ​អាមេរិក ​និង​ក្រុម​ចម្រុះ​ដក​ចេញ​នោះ៕

XS
SM
MD
LG