រដ្ឋបាលលោក Biden ពិបាកបង្កើនអត្រាអ្នកចាក់វ៉ាក់សាំង ខណៈជំងឺកូវីដ១៩កើនឡើង
ស្របពេលដែលករណីនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងនៅក្នុងសហរដ្ឋអាមេរិក ថ្នាក់ដឹកនាំទីក្រុង និងស្រុកមួយចំនួនប្រាប់ពលរដ្ឋរបស់ពួកគេឲ្យពាក់ម៉ាស់នៅខាងក្នុងកន្លែងបិទជិត ឬខាងក្នុងអគារ សូម្បីតែអ្នកដែលចាក់វ៉ាក់សាំងរួចហើយក៏ដោយ។ រដ្ឋបាលរបស់លោក Biden ក៏បានលើកឡើងពីការរីករាលដាលនៃព័ត៌មានមិនពិតអំពីវ៉ាក់សាំងផងដែរ ពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាកត្តាមួយធ្វើឲ្យមនុស្សម្នាមិនទៅចាក់វ៉ាក់សាំង។ អ្នកស្រី Michelle Quinn រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕