ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិតី​អាមេរិក​ជួប​ជាមួយ​ព្រះ​មហាក្សត្រ​​ហ៊្សកដានី​


រូប​ឯកសារ៖ ព្រះមហាក្សត្រ​​​​ Abdullah នៃ​​ប្រទេស​ហ៊្សកដានី​ ក្នុង​អំឡុង​​ជំនួប​ជាមួយ​​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Antony Blinken នៅ​រាជធានី​អាម៉ាន់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ព្រះមហាក្សត្រ​​​​ Abdullah នៃ​​ប្រទេស​ហ៊្សកដានី​ ក្នុង​អំឡុង​​ជំនួប​ជាមួយ​​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Antony Blinken នៅ​រាជធានី​អាម៉ាន់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១។

ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden​ នឹង​ទទួល​ជួបព្រះមហាក្សត្រ Abdullah ​នៃ​ប្រទេស​ហ៊្សកដានី​នៅ​ក្នុង​សេតវិមាន​នៅថ្ងៃច័ន្ទដោយ​មាន​របៀប​វារៈសំខាន់​ជា​ច្រើន​ស្តីពីបញ្ហា​ក្នុង​តំបន់ក៏​ដូច​ជា​ការ​បង្ហាញ​នូវ​ការ​គាំទ្រ​របស់​អាមេរិក​ដល់មេដឹកនាំ​ហ៊្សកដានីបន្ទាប់​ពី​មាន​ការ​ប្រឈមនឹង​ការ​គ្រប់​គ្រង​របស់​ទ្រង់។​

លេខា​ព័ត៌មាន​សេតវិមាន​អ្នក​ស្រី ​Jen Psaki ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា«វា​ជាឱកាស​មួយ​ក្នុង​ការ​ពិភាក្សាគ្នាទៅ​លើ​ការ​ប្រឈមមួយ​ចំនួន​ដែល​កំពុង​កើត​មានក្នុង​តំបន់​មជ្ឈិមបូព៌ា​ក៏ដូច​ជា​ការបង្ហាញពីតួនាទីដឹកនាំ​របស់​ប្រទេស​ហ៊្សកដានី​ក្នុង​ការលើកកម្ពស់​សន្តិភាពនិង​ស្ថិរភាព​ក្នុង​តំបន់។​អ្នក​នាំ​ពាក្យ​សេតវិមាន​រូប​នេះ​បាន​និយាយ​ថា​ប្រទេស​ហ៊្សកដានី«ជាដៃគូ​សន្តិសុខ​និង​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋ​អាមេរិក»។​

កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទរំពឹង​ថា​នឹង​រួម​បញ្ចូល​ផង​ដែរនូវ​ការ​ពិភាក្សា​អំពីស្ថានភាពក្នុង​ប្រទេស​ស៊ីរី​ដែល​ជម្លោះ​រយៈ​ពេល​មួយ​ទសវត្សរ៍​បាន​ជំរុញ​ឲ្យប្រជាជន​ស៊ីរី​ប្រមាណ​ជាង​១លាន​នាក់​រត់​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​ហ៊្សកដានី​ក៏​ដូច​ជាបញ្ហា​ប្រទេស​អ៊ីរ៉ាក់​ទី​ដែល​កងទ័ព​អាមេរិក​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារដោយ​ពួក​សកម្ម​ប្រយុទ្ធដែល​មាន​ការ​ជួយ​គាំទ្រ​ពី​ប្រទេស​អ៊ីរ៉ង់។

ប្រធាន​បទ​ផ្សេងៗ​ទៀត​រួម​មានការ​ធ្វើ​កិច្ច​ព្រមព្រៀង​អំពីនុយក្លេអ៊ែរប្រទេស​អ៊ីរ៉ង់​ឡើង​វិញ​កិច្ច​ពិភាក្សា​សន្តិភាព​អ៊ីស្រាអែល​ប៉ាឡេស្ទីន​និង​កិច្ច​ព្រម​ព្រៀង​Abraham​ក្នុងអាណត្តិ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ​Donald Trump ដែល​ប្រទេសអ៊ីស្រាអែល​មាន​ទំនាក់​ទំនងការ​ទូត​ជាប្រក្រតី​ឡើង​វិញជា​មួយ​ប្រទេសអារ៉ាប់​ចំនួន​៤​ផង​ដែរ។

ទស្សន​កិច្ច​របស់​ព្រះ​មហា​ក្សត្រ​ Abdullah ​មកសហរដ្ឋ​អាមេរិក​នេះគឺ​ជា​ទស្សន​កិច្ចលើក​ទី​មួយ​របស់មេ​ដឹកនាំមជ្ឈិម​បូព៌ា​មកជួប​លោក​ Joe Biden​ ដោយ​ផ្ទាល់​បន្ទាប់​ពី​លោក​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​កាល​ពី​ខែ​មករា​កន្លង​ទៅ។​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក ​Mustafa al-Kadhimi ​គ្រោង​មក​ទស្សន​កិច្ចសេតវិមាន​នៅ​សប្តាហ៍​ក្រោយ​ហើយ​រដ្ឋបាល​របស់​លោកBiden​កំពុង​រៀប​ចំគម្រោងទស្សន​កិច្ច​មួយ​របស់​នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល​លោក​ Naftali Bennett​ ផង​ដែរ៕​

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន Associated Press ​និង​Reuters។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG