ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នកស្រី Jill Biden ​ភរិយា​ប្រធានាធិបតី​ដឹកនាំ​ប្រតិភូ​អូឡាំពិក​អាមេរិក​ទៅ​ជប៉ុន​


អ្នកស្រី Jill Biden ថ្លែង​​នៅ​ក្នុង​ពិធី​ប្រកួត​ថ្នាក់​ជាតិ​ការ​​ប្រកប​ពាក្យ Scripps National Spelling Bee​ សម្រាប់​​កុមារ​​នៅ Disney World ក្នុង​រដ្ឋ​ Florida កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១។

ភរិយា​ប្រធានាធិបតី​គឺ​អ្នកស្រី​ Jill Biden ​នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ Alaska ​នៅ​ថ្ងៃ​ពុធ​មុន​ពេល​អ្នកស្រី​ដឹកនាំ​គណៈ​ប្រតិភូ​ផ្លូវការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ឯ​កីឡា​អូឡាំពិក​ក្នុង​ទីក្រុង​តូក្យូ។​ នៅ​រដ្ឋ​ Alaska​ អ្នកស្រី​គ្រោង​ទៅ​មណ្ឌល​សុខភាព​និង​ប្រកាស​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តម្រូវ​ការ​សេវា​សុខភាព​នៅ​តាម​តំបន់​ជនបទ។​ សេតវិមាន​បាន​និយាយ​ថា ​អ្នកស្រី​ក៏​នឹង​លើក​ទឹកចិត្ត​ឱ្យ​ប្រជាជន​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ដែរ។​

អ្នកស្រី​គ្រោង​នឹង​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃ​សុក្រ។​ អ្នក​រួមដំណើរ​ក្នុង​គណៈ​ប្រតិភូ​របស់​អ្នកស្រី​គឺ​លោក​ Raymond Greene ភារធារី​អន្តរកាល​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​តូក្យូ។​

លេខាធិការ​សេតវិមាន​អ្នកស្រី ​Jen Psaki​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា ​«ក្រុម​របស់​យើង​អនុវត្ត​ពិធីសារ​សុវត្ថិភាព​និង​សុខភាព​យ៉ាង​តឹងរ៉ឹង​ដោយ​កំណត់​ការ​ធ្វើ​ដំណើរ​ជា​សាធារណៈ​ឱ្យ​បាន​តិចបំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​ក្រុម​ទប់ស្កាត់​ជំងឺ​កូវីដ១៩របស់​យើង​នៅ​សេតវិមាន​ក៏ដូច​ជា​មន្រ្តី​សុខាភិបាល​នៅ​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC)​ និង​រដ្ឋាភិបាល​ជប៉ុនយល់​ស្រប​ថា​ពិធីសារ​និង​វិធានការ​សុខភាព​តឹងរ៉ឹង​នឹង​ជួយ​ការពារ​ឱ្យ​គណៈ​ប្រតិភូ​របស់​យើង​ឱ្យ​មាន​សុវត្ថិភាព»៕

XS
SM
MD
LG