Mohib Ullah was shot in a Bangladeshi refugee camp Wednesday; no one has claimed responsibility
រដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតកាលពីរសៀលថ្ងៃព្រហស្បតិ៍ដើម្បីគាំទ្រសេចក្តីស្នើច្បាប់ផ្តល់ថវិកាដល់រដ្ឋាភិបាលរហូតដល់ថ្ងៃទី៣ ខែធ្នូ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល នៅពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា ប្រទេសនេះ បានបាញ់សាកមីស៊ីលប្រឆាំងយន្តហោះដែលជាការបាញ់សាកល្បងមីស៊ីលលើកទី៤ក្នុងខែកញ្ញា ដោយប្រើបច្ចេកវិទ្យាមីស៊ីលថ្មី។
បទបញ្ជារបស់តុលាការសហព័ន្ធដែលជំរុញឲ្យមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC)ប្រគល់គោលនយោបាយសម័យលោកប្រធានាធិបតី Donald Trump អំពីបណ្តាញព័ត៌មាននេះ ត្រូវបានទទួលស្វាគមន៍ជាលើកដំបូងដោយពួកអ្នកជំនាញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា១(First Amendment)។
ក្រសួងការពារជាតិលីទុយអានី រាយការណ៍អំពីការរកឃើញឧបករណ៍នៅក្នុងទូរស័ព្ទ ដែលមិនឱ្យអ្នកប្រើអាចស្វែងរក (search) ពាក្យមួយចំនួនរួមមាន Long live Taiwan’s independence មានន័យថា «ជយោឯករាជ្យភាពតៃវ៉ាន់» Free Tibet «សេរីភាពទីបេ» Democratic Movement «ចលនាប្រជាធិបតេយ្យ» និងពាក្យ Voice of America «សំឡេងអាមេរិក»។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិកឱ្យបន្តកិច្ចសន្ទនា ក៏ប៉ុន្តែនិយាយថា លោកបើកចំហឱ្យមានការកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។
ក្រុមតាលីបង់ និងចិន កាលពីថ្ងៃពុធ បានអំពាវនាវឱ្យស.រ.អ. បញ្ឈប់ការហោះហើរយន្តហោះគ្មានមនុស្សបើក (drones) នៅក្នុងដែនអាកាសរបស់អាហ្វហ្គានីស្ថាន ដោយពួកគេថា សកម្មភាពទាំងនេះ រំលោភអធិបតេយ្យភាពអាហ្វហ្គានីស្ថាន និងរំលោភកិច្ចព្រមព្រៀងទៅវិញទៅមករវាងស.រ.អ. និងពួកតាលីបង់ដែលធ្វើឡើងនៅទីក្រុងដូហា។
ប្រទេសមីយ៉ាន់ម៉ា បិទអ៊ីនធឺណិតជាយ៉ាងទៀងទាត់ស្ទើរពេញមួយឆ្នាំ ដោយរបបយោធានិយាយថា ដើម្បី«ស្ថិរភាព» ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។
មេដឹកនាំព្រឹទ្ធសភាសំឡេងភាគច្រើនលោក Chuck Schumer បាននិយាយថា សេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យស្ថាប័នរដ្ឋាភិបាលមានថវិការហូតដល់ ថ្ងៃទី៣ ខែធ្នូ។
សមាជិកព្រឹទ្ធសភារាប់សិបនាក់ខាងគណបក្សប្រជាធិបតេយ្យកំពុងជំរុញឲ្យលោកប្រធានាធិបតី Joe Biden បង្កើតតំណែងជាន់ខ្ពស់២ដើម្បីជួយជម្លៀសជនជាតិអាហ្វហ្គានីស្ថានដែលមានសិទ្ធិស្របច្បាប់និងពលរដ្ឋផ្សេងទៀតដែលស្ថិតនៅក្នុងប្រទេសនោះ។
Ex-Foreign Minister Fumio Kushida wins Liberal Democratic Party leadership race to succeed outgoing LDP leader and Prime Minister Yoshihide Suga.
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បានព្រមានមេដឹកនាំនានារបស់សភាកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអាមេរិកទំនងជាអស់ថវិកាសម្រាប់ចំណាយនៅថ្ងៃទី ១៨ ខែតុលាខាងមុខ ប្រសិនបើកម្រិតបំណុលអតិបរមារបស់ប្រទេសនេះ មិនត្រូវបានដំឡើង។
Bank urges region to boost vaccine production and strengthen health systems.
លោក Fumio Kishida ទំនងជានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុន បន្ទាប់ពីលោកត្រូវបានបោះឆ្នោតជ្រើសរើសនៅថ្ងៃពុធនេះជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលជាគណបក្សកាន់អំណាចដ៏យូរមកហើយរបស់ប្រទេសជប៉ុន។
សមាជិកសភាខាងគណបក្សសាធារណរដ្ឋមួយចំនួនបានអំពាវនាវឲ្យលោកប្រធានាធិបតី Joe Biden ដកលោក Milley ចេញពីតំណែង សម្រាប់អ្វីដែលពួកគេចាត់ទុកថាជាការបំពានលើទម្លាប់ជាយូរមកហើយរបស់មន្ត្រីស៊ីវិលដែលដឹកនាំយោធាអាមេរិក។
ការសាកល្បងឱសថលេបប្រភេទអង់ទីប៊ីយោទិកនេះ មានការចូលរួមពីមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ២.៦៦០ នាក់ ដែលរស់នៅក្នុងផ្ទះតែមួយជាមួយអ្នកដែលបានឆ្លងជំងឺកូវីដ១៩។
កូរ៉េខាងជើង បានបាញ់មីស៊ីលនេះឆ្ពោះទៅសមុទ្រនៅភាគខាងកើតប្រទេសនៅម៉ោងប្រហែល ៦ និង ៤០ នាទីព្រឹក ម៉ោងនៅក្នុងស្រុកនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូងដែលឃ្លាំមើលការសាកល្បងអាវុធបែបនេះ។
មុនពេលចាក់វ៉ាក់សាំងនេះ លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា៖ «ដូសជំរុញគឺសំខាន់ ប៉ុន្តែអ្វីដែលសំខាន់បំផុតដែលយើងចាំបាច់ត្រូវធ្វើ គឺធ្វើយ៉ាងណាឲ្យមនុស្សកាន់តែច្រើនចាក់វ៉ាក់សាំង [កូវីដ១៩]» ដូសដំបូង។
ក្រសួងការពារជាតិបានការពារប្រតិបត្តិការដកកងទ័ពនេះ ដែលក្នុងនោះរួមមានទាំងកិច្ចប្រឹងប្រែងជម្លៀសមនុស្សជាង ១២០.០០០ នាក់ចេញពីអាហ្វហ្គានីស្ថានផងដែរ នៅពេលក្រុមតាលីបង់ (Taliban) ដណ្តើមកាន់កាប់ប្រទេសនេះម្តងទៀត។
ប្រទេសកូរ៉េខាងត្បូង នឹងចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដល់ពលរដ្ឋរបស់ខ្លួន ដែលមានហានីភ័យខ្ពស់ និងអាចឆ្លងជំងឺកូវីដ១៩នោះ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូងលោក Kim Boo-kyum កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
ព័ត៌មានផ្សេងទៀត